អ្នកលក់ម៉ាំល្ហុងល្បីឈ្មោះ ល្បួងប្អូនស្រីធម៌បង្អកស្រា ស្រវឹងរួចចាប់រំលោ.ភ
ខេត្តស្វាយរៀង ៖ អ្នកលក់ម៉ាំល្ហុងដ៏ល្បីម្នាក់ប្រចាំក្រុងស្វាយរៀង តាមរយៈការតុបតែងខ្លួនប្លែកៗ បានធ្វើឱ្យមានមនុស្សប្រុសស្រីក្មេងចាស់និយមចូលចិត្
ខេត្តស្វាយរៀង ៖ អ្នកលក់ម៉ាំល្ហុងដ៏ល្បីម្នាក់ប្រចាំក្រុងស្វាយរៀង តាមរយៈការតុបតែងខ្លួនប្លែកៗ បានធ្វើឱ្យមានមនុស្សប្រុសស្រីក្មេងចាស់និយមចូលចិត្
ខេត្តស្វាយរៀង ៖ អ្នកលក់ម៉ាំល្ហុងដ៏ល្បីម្នាក់ប្រចាំក្រុងស្វាយរៀង តាមរយៈការតុបតែងខ្លួនប្លែកៗ បានធ្វើឱ្យមានមនុស្សប្រុសស្រីក្មេងចាស់និយមចូលចិត្ត និងជួយទិញម៉ាំរាល់ថ្ងៃ តែគួរឱ្យហួសចិត្តជននេះបានក្លាយខ្លួនជាឧក្រិដ្ឋតណ្ហាទៅវិញព្រោះតែបាននាំប្អូនស្រីធម៌អាយុ១៣ឆ្នាំទៅឡើងឋានសួគ៌ ក៏ប៉ុន្តែគ្មានបុណ្យវាសនាបែរជាត្រូវចុះឋាននរកដោយសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅដាក់ពន្ធនាគារខេត្តនៅវេលាម៉ោង៥ល្ងាចថ្ងៃទី៩ មេសា ។
ជុំវិញករណីនេះសមត្ថកិច្ចបានឲ្យដឹងថា ជនជាប់ចោទជាអ្នកលក់ម៉ាំល្ហុងដែលបាននាំប្អូនធម៌ស្រីទៅឡើងរួមរ័កនេះឈ្មោះ ផន ចំរើន អាយុ២៤ឆ្នាំ មានទីលំនៅស្រុកកោះធំ ខេត្តកណ្តាល ជាប់ចោទពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុនៅថ្ងៃទី៧ មេសា វេលាម៉ោង៦ល្ងាច ជនជាប់ចោទបានលួងលោមក្មេងស្រីអាយុ១៣ឆ្នាំមកធ្វើជាប្អូនធម៌ ពេលនាងយល់ព្រមក៏នាំនាងទៅផឹកស៊ីជាមួយនៅក្នុងភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង រហូតដល់ម៉ោង១១យប់ ទើបជនសង្ស័យរូបនេះនាំនាងទៅសុំផ្ទះបងប្អូនសម្រាកនៅជិតនោះមួយយប់ ។ លុះដល់ម៉ោង១១និង៥០នាទីយប់ ជននោះមានចំណង់ផ្លូវភេទ ក៏និយាយលួងលោមសុំនាងឡើងរួមរ័កក៏ប៉ុន្តែនាងមិនយល់ព្រមទេ ។
ប្រភពដដែលបានបន្តទៀតថា នៅយប់នោះជនជាប់ចោទបានបង្អកស្រាបៀរនាងរហូតស្រវឹងទន់ខ្លួន ហើយបាននាំទៅសម្រាកក្នុងបន្ទប់ជាមួយគ្នា ពេលនោះបើទោះជានាងមិនយល់ព្រមក៏ដោយ ក៏ជនល្មោភកាមនេះចាប់រំលោភនាងទាំងកំរោលដែរ ។ ដោយសារក្មេងស្រីស្រវឹងខ្លាំងមិនអាចរើបម្រះឱ្យរួចពីក្រញាំដៃបងធម៌នេះបាន គេបានចាប់រំលោភរហូតបានសម្រេចដល់ទៅ២ដង ។ លុះព្រឹកឡើងថ្ងៃទី៨ មេសា ឪពុកម្តាយ ក្មេងស្រីរងគ្រោះបាត់កូនមួយយប់មិនឃើញត្រឡប់ទៅផ្ទះវិញ ក៏ដើររកទើបបែកធ្លាយរឿងគេលួងធ្វើជាប្អូនធម៌ ហើយនាំនាងទៅបង្អកស្រាបៀរឱ្យស្រវឹង រួចចាប់រំលោភក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបងធម៌គម្រក់នោះតែម្តង ។
បន្ទាប់ពីសមត្ថកិច្ចសាកសួរជនជាប់ចោទបានសារភាពថា ពិតជាបាននាំក្មេងស្រីរងគ្រោះទៅរំលោភបានសម្រេច២ដងមែន ហើយសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ក៏ចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តហើយ នៅវេលាម៉ោង៥ល្ងាចថ្ងៃ៩ មេសានោះ ៕
ចែករំលែកព័តមាននេះ