ចេញពីក្លិបកម្សាន្តត្រូវក្មេងស្ទាវមួយក្រុមដេញកា.ប់
រាជធានីភ្នំពេញ ៖ បុរស2នាក់ជិះម៉ូតូម៉ាកស៊ុយសូគីនិច ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1CN-5996 ដោយទើបចេញពីក្លឹបត្រូវក្មេងស្ទាវដេញកា.ប់ភ័យ
រាជធានីភ្នំពេញ ៖ បុរស2នាក់ជិះម៉ូតូម៉ាកស៊ុយសូគីនិច ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1CN-5996 ដោយទើបចេញពីក្លឹបត្រូវក្មេងស្ទាវដេញកា.ប់ភ័យ
រាជធានីភ្នំពេញ ៖ បុរស2នាក់ជិះម៉ូតូម៉ាកស៊ុយសូគីនិច ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1CN-5996 ដោយទើបចេញពីក្លឹបត្រូវក្មេងស្ទាវដេញកាប់ភ័យក៏ជ្រុលចង្កូតទៅបុកផ្លាកសញ្ញាចរារចរណ៍ថ្មើរជើង បណ្ដាលរបួសស្រាល2នាក់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចអន្តរាគមន៍ កាលវេលាម៉ោង2រំលងអធ្រាត្រឈានចូលថ្ងៃទី26 ខែមីនា ឆ្នាំ2017 នៅចំណុចមុខវត្តចាក់អង្រែលើ ស្ថិតនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ខុន ផល្លា ភេទប្រុស អាយុ23ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរស្នាក់នៅស្ទឹងកណ្ដាលស្ទឹង ខេត្តកណ្ដាលជាអ្នកបើកម៉ូតូម៉ាកស៊ុយសូគីនិច ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1CN-5996 រងរបួសរលាត់ដៃឆ្វេង ហើយដោយហូរឈាមខ្លាំងពេកត្រូវរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យឯកជនអ្នកអង្គុយជាមិត្តភក្តិមានឈ្មោះ ខ្លី ឈុនពៅ ភេទប្រុស អាយុ24ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរស្នាក់នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានប្រាប់ថា មុនកើតហេតុគាត់ជាមួយមិត្តភក្តិបានជិះម៉ូតូចំនួន4គ្រឿងម៉ាកស៊ុយគីនិច ពណ៍ស និងម៉ាកស៊ុយសូគីលេតចំនួន2គ្រឿង និងម៉ាក ZOOMER-X ពណ៌ស និងមានគ្មាចំនួន7នាក់ហើយកាលវេលាម៉ោង10និង30នាទីយប់បាននាំគ្នាចូលក្លឹបកម្សាន្តមួយកន្លែងផឹកបាន6ថូ លុះដល់ម៉ោងកើតហេតុនាំគ្នាចេញមកវិញគោលបំណងត្រលប់ទៅផ្ទះវិញ ស្រាប់តែមកដល់ផ្លូវជាតិលេខ2ពីស្ពានអាកាសក្បាលថ្នល់ទៅចាក់អង្រែដោយមានក្មេងស្ទាវប្រដាប់ដោយដាវសាំងម៉ូរៃ និងដៃកាន់ខ្សែក្រវ៉ាត់ដេញវាយពួកគាត់ទាំងមិនដឹងមូល ហើយមិត្តភក្តិគាត់ក៏បើកម៉ូតូបន្ថែមលឿនបន្ទាប់ពីមានគេដេញវាយដោយខ្លាចជនបង្កប្លន់យកម៉ូតូក៏ជ្រុលចង្កូតទៅខាងស្ដាំ ជ្រុលទៅបុកផ្លាកសញ្ញាចរចរណ៍ថ្មើរជើងពេញទំហឹង បណ្ដាលមិត្តភក្តិដែលជាអ្នកបើកបរសន្លប់ មួយសន្ទុះក្រោយមកក៏រថយន្តសង្គ្រោះឯកជនមកដល់ទើបដឹងខ្លួនវិញហើយដឹកយកទៅសង្គ្រោះតែម្តង ហើយជនបង្កបានរត់គេចខ្លួនបាត់ស្រមោល ៕
ចែករំលែកព័តមាននេះ