ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាសាហា.វខ្លាំងណាស់ ! កូនចុងបា.ញ់ឪពុកចុងធ្លាយត្រចៀកឆ្វេងដល់ភ្នែកស្តាំ

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យ​ជា​កូនចុង​ដែល​ប៉ុនប៉ង​បា.ញ់​ឪពុកចុង​សម្លា.ប់

ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យ​ជា​កូនចុង​ដែល​ប៉ុនប៉ង​បាញ់​ឪពុកចុង​សម្លាប់​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១២ មីនា បណ្តាល​ឱ្យ​រង​របួសធ្ងន់​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​អម​សាលាដំបូង​ខេត្ត នៅ​ល្ងាច​ម៉ោង​៤​ថ្ងៃ​ទី​១៤ មីនា បន្ទាប់​មក​ជនសង្ស័យ​ត្រូវ​បាន​រត់គេច​ខ្លួន ។

លោក​វរសេនីយ៍ទោ គង់ ដា​រា មេ​បញ្ជា​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ មីនា ថា​ជនសង្ស័យ​ជា​កូនចុង​ដែល​បាញ់​ឪពុកចុង​ខ្លួនឯង​មានឈ្មោះ ឈឿ​ន ធា​រ័​ត្ន ហៅ ជឿន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្នង​ទួល ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ហើយ​ត្រូវ​បាន​កម្លាំងយោធា​ផ្នែក​សឹក​រង​ស្រុក​ត្រពាំង​ប្រាសាទ និង​កម្លាំង​ប្រជា​ការពារ​ឃុំ​អូរ​ស្វាយ​ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៩ ថ្ងៃ​ទី​១៤ មីនា ស្ថិត​នៅ​ភូមិ​ឈើទាល​ជ្រុំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ។

គួរ​បញ្ជាក់​ថា ជនសង្ស័យ​ជា​កូនចុង​ឈ្មោះ ឈឿ​ន ធា​រ័​ត្ន ហៅ ជឿន បាន​យក​កាំភ្លើង​ឆ្នុក​ដូង​ប្រភេទ​ច្នៃ បាញ់​ចំនួន​១​គ្រាប់​ទៅ​លើ​ឪពុកចុង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​១២ មីនា ស្ថិត​នៅ​ចំណុច​ពើយ​យួន​លើ​ខ្នងភ្នំ​ដងរែក ក្នុងភូមិ​ទំនប់​ថ្មី ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ដោយ​ត្រូវ​ចំ​ពី​ត្រចៀក​ខាងឆ្វេង​ធ្លា​យមក​ក្រោម​ភ្នែក​ខាងស្តាំ ហើយ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប ។ យោង​តាម​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​ជា​កូនចុង​ថា ខ្លួន​ពិតជា​បាន​បាញ់​ឪពុកចុង​ពិតប្រាកដ ដោយសារ​តែ​រឿង​គំនុំ​ទាស់​ពាក្យ​សំដី​គ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ ៕