ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលនៃមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ថ្ងៃទី០៩ មីនា បានចុះបង្ក្រាបដ៏ទ្រង់ទ្រាយធំមួយ ត្រង់ចំណុចផ្លូវលំក្រោយស្ថានីយប្រេងមួយកន្លែង ស្ថិតក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
ក្នុងការបង្ក្រាបនោះ ត្រូវឃាត់ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានវត្ថុតាងថ្នាំញៀនបានមួយចំនួនធំ សរុបទាំងថ្នាំញៀនប្រភេទខេទឹក និងថ្នាំញៀនយ៉ាម៉ាចំនួន១.៧៧៥,៣៣ក្រាម ។ ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះយ៉ាន់ មាន អាយុ៤២ឆ្នាំ មានទីលំនៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតឈ្មោះតេង ផូង អាយុ៥២ឆ្នាំ នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ជាមួយនឹងកាចុះបង្ក្រាបនេះ សមត្ថកិច្ចបានធ្វើការដកហូតបានវត្ថុតាង ដែលជនសង្ស័យបានទុកក្នុងទូដែក ក្នុងនោះថ្នាំម្សៅ ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន៤ដុំនិងថ្នាំគ្រាប់សញ្ញាមានអក្សរWY សង្ស័យជាសារធាតុញៀនចំនួន៤ដុំនិងកាំភ្លើងខ្លី១ដើមម៉ាឡុក គ្រាប់ចំនួន៩៨ក្រាប់ ទូរស័ព្ទដៃ១គ្រឿង។
លោកឧត្តមសេនីយ៍ត្រីពៅ សំអេង នាយករងមន្ទីរប្រឆាំងគ្រឿងញៀនឱ្យដឹងថា ក្រោយពីក្តាប់បានពីមុខសញ្ញាបានហើយ កម្លាំងនគរបាលយើងបានអនុវត្តវិធីញុះញ៉ង់ឱ្យលក់ ទើបឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់នៅចំណុចផ្លូវលំ ក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ចែករំលែកព័តមាននេះ