ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​រថយន្ត​វៀតណាម ចូល​ដឹក​គ្រញូង​ដល់​ឃ្លាំង នៅ​កណ្តាល​ក្រុង​ស្វាយ​រៀង

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ លោក អ៊ី​វ ឯក​សាវ​តី មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​កណ្តាល សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត បាន​ស្ទាក់​ចាប់​រថយន្ត​១​គ្រឿង​ពាក់​ផ្លា​ក​លេខ​

ខេត្តស្វាយរៀង ៖ លោក អ៊ី​វ ឯក​សាវ​តី មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​កណ្តាល សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត បាន​ស្ទាក់​ចាប់​រថយន្ត​១​គ្រឿង​ពាក់​ផ្លា​ក​លេខ​វៀតណាម ចំណុះ​៨​តោន​ដែល​ដឹកឈើ​គ្រញូង​ពេញ​ទ្រុង និង​ឃាត់ខ្លួន​អ្នកបើកបរ​ម្នាក់​នៅ​ភូមិ​គយ​ត្របែក សង្កាត់​គយ​ត្របែក ក្រុង​ស្វាយ​រៀង កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៤ កុម្ភៈ និង​ដកហូត​រថយន្ត​និង​ឈើ​គ្រញូង​ប្រមាណ​ជា​១០​ម៉ែត្រគូប ។

តាម​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្វាយ​រៀង​បាន​បង្ហើប​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​គ្រញូងនេះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ផ្លា​ក​លេខ​វៀតណាម៦៧L ៣៧០៦ ចំណុះ​៨​តោន បាន​បើក​ចូល​មកដឹកឈើ​គ្រញូង​ចេញពីផ្ទះ ឈ្មោះ ពេជ្រ យីុ ជា​មន្ត្រី​យោធា អនុប្រធាន​ប៉ុស្តិ៍​វរៈ​ការពារ​ព្រំដែនសំ​យោង មាន​ទីលំនៅ​ភូមិ​ឡ សង្កាត់​ពោធិ៍​តា​ហោ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ។

ប្រភព​ដដែល​បន្ត​ថា រថយន្ត​ដឹកឈើ​គ្រញូង​មួយ​គ្រឿង​នេះ​ប្រុង​ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​វិញ តាម​ច្រករបៀង​សំ​យោង ស្ថិត​នៅ​ឃុំ​សំ​យោង ស្រុក​កំពង់​រោទ៍ ក៏​ប៉ុន្តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចុះ​ស្ទាក់​បង្ក្រាប​បាន​ពេល​ជនល្មើស​ដឹក​ចេញពីផ្ទះ​របស់​ឈ្មោះ ពេជ្រ យី បាន​ប្រមាណ​ជា​៣​គីឡូម៉ែត្រ ។

បច្ចុប្បន្ន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​និង​កំពុង​ដឹកនាំ​កម្លាំង​ព័ទ្ធ​ផ្ទះ​ឈ្មោះ ពេជ្រ យី ដើម្បី​ប្រមូល​វត្ថុ​តាង​បន្ថែម​ទៀត និង​បាន​បញ្ជូន​រថយន្ត​និង​ឈើ​គ្រញូង មក​កាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្វាយ​រៀង​ដើម្បី​ធ្វើការ​ថ្លឹង​នៅ​វេលា​ព្រឹក​ថ្ងៃ​ដដែល ៕