ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​ខ្សែ​ក​ប៉ះ​ចំ​ជើង​ចាស់ មានអីតា​ដេញ​តាម​ឥត​សំចៃ​វ៉ៃ​គ្មាន​ប្រណី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​ឈាមរាវ​ស្ទើរភ្លើង​បី​នាក់​ឃើញ​អ៊ុំ​ប្រុស​ម្នាក់​ពាក់​ខ្សែ​ក​ធំ​ៗ​ក៏​រមាស់​ដៃ​បែកគំនិត​ដេញ​ឆក់ តែ​មិន​បាន​សម្រេច​ត្រូវ​ម្ចាស់​ដេញ​តាម​ទាន់​ស្រែក​ចោរ​ៗ

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​ឈាមរាវ​ស្ទើរភ្លើង​បី​នាក់​ឃើញ​អ៊ុំ​ប្រុស​ម្នាក់​ពាក់​ខ្សែ​ក​ធំ​ៗ​ក៏​រមាស់​ដៃ​បែកគំនិត​ដេញ​ឆក់ តែ​មិន​បាន​សម្រេច​ត្រូវ​ម្ចាស់​ដេញ​តាម​ទាន់​ស្រែក​ចោរ​ៗ ពេល​នោះ​ប្រជាពលរដ្ឋ​ជូន​កាដូរ​ថ្ងៃ​បុណ្យ​សេចក្ដី​ស្រលាញ់​ម្នាក់​មួយ​ដៃ​មួយ​ជើង​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​ដាក់​កងដៃ​អាល័យ​ស្នេហ៍​យក​ទៅ​សាកសួរ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែកុម្ភ ឆ្នាំ​២០១៦ ត្រង់​ចំណុច​មុខ​សាកលវិទ្យាល័យ មេគង្គ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ហើយ​ឃាត់ខ្លួន​បាន​ត្រង់​ចំណុច​ខាងកើត​ឃ្លាំង​ដឹក​ជញ្ជូន​ហាក់​ម៉ៅ ប្រមាណ​៥០​មែ​ត្រ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២០០២ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​មានឈ្មោះ ហួ​ន ជា ភេទ​ប្រុស អាយុ​៧២​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​២២៩ សង្កាត់​ក្រាំ​ធ្នង់ ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Zoomer-X ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1GB-7168 បើកបរ​តាម​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​មក​ដល់​ចំណុច​មុខ​កន្លែង​កើតហេតុ​ស្រាប់តែ​មាន​ជនសង្ស័យ​បី​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​រ៊ី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1CF-5953 បាន​ជិះ​មក​ពីក្រោយ​ហើយ​វ៉ា​ពី​ខាងស្ដាំ និង​បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​ប្លា​ទី​ន​ដែល​ជន​រង​គ្រោះ​ពាក់​នៅ​នឹង​ក​មាន​ទម្ងន់​២​តម្លឹង​កន្លះ។

តែ​ជា​សំណាង​របស់​ជន​រង​គ្រោះ​ដោយ​ជនសង្ស័យ​ឆក់​មិន​បាន​សម្រេច ហើយ​ភ្លាម​នោះ​ជន​រង​គ្រោះ​ដែល​ជា​ជើង​ចាស់​មួយ​រូប​នោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ហើយ​ស្រែ​កថា​ចោរ​ៗ​រហូត​ដល់​ចំណុច​កើតហេតុ​ទើប​ដេញ​ទាន់​ហើយ​ស្រែក​ឆោឡោ​ផ្អើល​ប្រជាពលរដ្ឋ​នៅ​ម្ដុំ​នោះ​រត់​មក​ជូន​កាដូ​ដល់​ជនសង្ស័យ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​ដឹក​បញ្ជូន​យក​ទៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា​ដើម្បី​ធ្វើការ​សាកសួរ​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ មានឈ្មោះ ចន្ទ សុ​បញ្ញា ភេទ​ប្រុស អាយុ​១៧ មុខរបរ​សិ​ក្ស​ថ្នាក់​ទី​១០ សាលា​សាមគ្គី ស្នាក់​នៅ​ផ្សារ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​ក្នុងភូមិ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ជា​អ្នក​ជិះ​កណ្ដាល រីឯ​ឈ្មោះ ណូ​ត ថា​ន់​ណា​ហ្វី អាយុ​១៧ រៀន​នៅ​ថ្នាក់​ទី​៥ សាលា​អូរ​បែក​ក្អម ស្នាក់​នៅផ្ទះ​ជួល ភូមិ​ផ្សា​របឹង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជា​អ្នក​កាន់ចង្កូត និង​ឈ្មោះ ម៉ៅ រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​នៅ​រៀន ឯ​ខេត្ត ស្នាក់​ម្ដុំ​បាក់​ទូក សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា មានស្រុក​កំណើត​ភូមិ​ស្អំ ឃុំ​ក្រែក ស្រុក​ក្រែក ខេត្ត​ត្បូងឃ្មុំ ជា​អ្នក​ជិះ​ពីក្រោយ និង​ជា​ជន​ដៃដល់​ផង​ដែរ​។ ក្រោយ​ពេល​កើតហេតុ​អ្នក​ទាំង​បី​នាក់​ត្រូវ​បាន​កសាង​សំណុំរឿង និង​បញ្ជូន​បន្ត​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ រង់ចាំ​ការ​ចាត់ការ​ទៅ​តាម​នីតិវិធី​៕