បាត់ក្របី៣ក្បាល ស្រាប់តែប្រទះឃើញក្នុងឡាន
ខេត្តពោធិ៍សាត់៖ សេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់បានបាត់ក្របី៣ក្បាល តាំងពីថ្ងៃទី១៩ មករា មកម្ល៉េះ ដោយគាត់បានដើររកគ្រប់ទីកន្លែង តែមិនឃើញទាល់តែសោះ ។

រហូតមកដល់វេលាម៉ោង១៧ និង៣០នាទីល្ងាចថ្ងៃទី៦ កុម្ភៈ ក៏ស្រាប់តែប្រទះឃើញក្របីទាំងនោះរៀបចំបញ្ជូនដាក់លើរថយន្តមួយគ្រឿង ស្ថិតត្រង់ចំណុចក្នុងភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ហើយភ្លាមៗនោះ ម្ចាស់ក៏បានរាយការណ៍ទៅសមត្ថកិច្ចឱ្យមកជួយរំដោះ ។
ប្រភពឱ្យដឹងថា បុរសជាម្ចាស់ក្របីខាងលើឈ្មោះ ចែម ពៅ អាយុ៥០ឆ្នាំ មានទីលំនៅក្នុងភូមិដូងជ្រុំ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ។
បើតាមលោកវរៈសេនីយ៍ទោ ម៉ូ លីដា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបានឱ្យកោះសន្តិភាពដឹងថា កម្លាំងរបស់លោកបានទៅដល់គោលដៅភ្លាមៗ ហើយក៏បានរកឃើញក្របី៣ក្បាល និងឃាត់ខ្លួនមនុស្ស៤នាក់ផងដែរដើម្បីធ្វើការត្រួតពិនិត្យ ។ ក្នុងការត្រួតពិនិត្យនេះ ឃើញមានលិខិតលក់ទិញសត្វពាហនៈ ដែលមានស្នាមមេដៃ និងបានចុះហត្ថលេខាទទួលស្គាល់ត្រឹមត្រូវពីមេភូមិត្រាំពែរ និងមេឃុំស្នាមព្រះនៅថ្ងៃទី៦ កុម្ភៈ ។
ក្នុងលិខិតបានបញ្ជាក់ថា ក្របីទាំង៣ក្បាលនេះគឺត្រូវបានឈ្មោះ កែវ ធី ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិដងឡង ឃុំកោះជុំ ស្រុកកណ្ដៀង បានទិញពីឈ្មោះ គឿម កន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិត្រាំពែរ ឃុំស្នាមព្រះស្រុកបាកានក្នុងតម្លៃ៦លាន៨០ម៉ឺនរៀល ។
លោកក៏បានបន្តទៀតថា នៅពេលឈ្មោះ ចែម ពៅ និយាយថា ក្របីទាំង៣ក្បាលនេះមានមេ២និងឈ្មោល១ ។ ដែលក្របីទាំងនេះជារបស់គាត់ដែលបានបាត់តាំងពីថ្ងៃទី១៩ មករា មកម្ល៉េះកាលពីវេលាម៉ោង១៤រសៀល ព្រមទាំងបានចង្អុលបង្ហាញប្រាប់ពីស្នាមក្រយៅនៅត្រង់ណាៗទៀតផង ។
ដោយសារតែម្ចាស់ក្របីស្គាល់ច្បាស់ថា ជាក្របីរបស់ខ្លួននោះ ពួកគេក៏បានប្រាប់ថា ទៅយកឯកសារមកបញ្ជាក់បន្ថែម ហើយក៏ទៅបាត់រហូតតែម្ដង ។ ភ្លាមៗនោះលោកវរសេនីយ៍ទោបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានឲ្យតាមមើលពួកគេ ប៉ុន្តែមិនឃើញទៅផ្ទះវិញទេ ។ ចំណែកឈ្មោះ គឿម កន នៅភូមិត្រាំពែរដែលជាអ្នកលក់ក្របីនោះក៏គេចខ្លួនបាត់ស្រមោលផងដែរ ។
ចែករំលែកព័តមាននេះ