ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​១​ខែ​ចាប់ខ្លួន​មនុស្ស​១១​នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ មនុស្ស​ប្រុស​ស្រី​១១​នាក់​ត្រូវ​បាន​បង្ក្រាប​ដោយ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀ.ន​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង

ខេត្តស្ទឹងត្រែង ៖ មនុស្ស​ប្រុស​ស្រី​១១​នាក់​ត្រូវ​បាន​បង្ក្រាប​ដោយ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង ហើយ​ត្រូវ​បន្ត​បញ្ជូន​ទៅ​ពន្ធនាគារ​ជា​បន្តបន្ទាប់​ក្រោយ​ការ​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ចែកចាយ និង​ប្រើប្រាស់​នូវ​សារធាតុ ញៀន​ដោយ​ខុសច្បាប់​នៅ​ខេត្តស្ទឹងត្រែង​។ យោង​តាម​របាយការណ៍​របស់​ការិយាល័យ​ប្រឆាំង​ប្រឆាំង​គ្រឿងញៀន ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​សរុប​ចំនួន​៨​នាក់ រួម​មាន​ស្រី​២​នាក់ និង​ជនជាតិ​ឡាវ​ម្នាក់​ផង​នោះ​ត្រូវ​បាន​ចាប់ខ្លួន​លើ​សុំ​ណុំ​រឿង​៣​ករណី​ផ្សេង​គ្នា​ជា​បន្តបន្ទាប់​ក្នុង​ចន្លោះ​រយៈពេល​មួយ​ខែ​គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៦ ដល់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៧​។

ការ​អនុវត្តន៍​ច្បាប់​ខាង​មន្ត្រី​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​(ice)​ចំនួន​០,២​ក្រាម និង​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​(wy)​ចំនួន​១០២០​គ្រាប់ ទូរស័ព្ទ​ដៃ​ចំ​នួ​៨​គ្រឿង លោហៈធាតុ​ជា​ខ្សែ​កមួយ​ខ្សែ និង​លោហៈធាតុ​ជា​ចិញ្ចៀន​ចំនួន​៣​វង់​។ ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ មក​រា ២០១៧​មន្ត្រី​អនុវត្តន៍​ច្បាប់​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគរ​បាន​ខេត្ត​បន្ត​បង្ក្រាប​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៤​កញ្ចប់​ធំ និង​២​កញ្ចប់​តូច​ទម្ងន់​៣,៦​ក្រាម ព្រមទាំង​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​។

ជនសង្ស័យ​ជា​ប្តី​ត្រូវ​មន្ត្រី​ជំនាញ​ប្រាប់​ឲ្យ​ដឹង​ថា ទើប​ចេញពី​ពន្ធនាគារ​បាន​២​ខែ ដោយ​ជាប់ចោទ​ចែកចាយ​ថ្នាំ​ញៀន​។ ក្រោយ​ចេញពី​ពន្ធនាគារ​២​ខែ​មកនេះ​ផ្តើម​បន្ត​ចែកចាយ​ថ្នាំ​ញៀន​ដដែល ដោយ​ឃាត់​ជាប់​រួម​ទាំង​ប្រពន្ធ​ទៀត​។ ជនសង្ស័យ​ទាំង​២​នាក់​ម្នាក់​ឈ្មោះ ផា​ន់ ពិ​សិទ្ធ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ តន ធីតា អាយុ​២៨​ឆ្នាំ អ្នក​ទាំង​២​រស់នៅ​ភូមិ​ស្ពានថ្ម សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាង​មន្ត្រី​អនុវត្តន៍​ច្បាប់ នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​បន្ត​នីតិវិធី​ច្បាប់​នា​រសៀល​ថ្ងៃ​ទី​៣១ មក​រា ២០១៧​នេះ​៕