ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​ពេលនោះ! បើសង្វាតចុះមើលតាមសំឡេង​ឆ្កែព្រូស ប្រហែល​មិន​​អី​ទេ​…

7 ឆ្នាំ មុន

ខេត្តបាត់ដំបង​៖ ​​ឆ្កែ​​​២​ក្បាល ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ដាក់​ថ្នាំ​បំពុល រួច​ចូល​លួច​យកបាន​​ម៉ូតូ​មួយ​គ្រឿង​ទៅ​បាត់​ ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៦ ​មក​រា ខណ​:​ម្ចាស់​ទុក​នៅ​ខាងក្រោម​ផ្ទះ ដែល​ស្ថិត​នៅ​ភូមិ​ប្រឡាយ​១៨ ឃុំ​ស្ដុក​ប្រវឹក ស្រុក​រុក្ខ​គិរី ។

ខេត្តបាត់ដំបង​៖ ​​ឆ្កែ​​​២​ក្បាល ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ដាក់​ថ្នាំ​បំពុល រួច​ចូល​លួច​យកបាន​​ម៉ូតូ​មួយ​គ្រឿង​ទៅ​បាត់​ ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៦ ​មក​រា ខណ​:​ម្ចាស់​ទុក​នៅ​ខាងក្រោម​ផ្ទះ ដែល​ស្ថិត​នៅ​ភូមិ​ប្រឡាយ​១៨ ឃុំ​ស្ដុក​ប្រវឹក ស្រុក​រុក្ខ​គិរី ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឱ្យ​ដឹង​ថា ម៉ូតូ​ដែល​ត្រូ​ចោរលួច​នោះ​ ម៉ាក​វ៉េវ​អាល់​ហ្វា​ ព​ណ៌​ក្រហម ​ស៊េរី​ឆ្នាំ​២០១៤ តែ​គ្នាន​ស្លាក​លេខ​ទេ ដែល​ម្ចាស់​​ឈ្មោះ​ហ៊ុត មិត្ត ស្រី​អាយុ​៦២​ឆ្នាំ​ ។ មន្ត្រី​ដដែល​បន្ត​ថា ម៉ូតូ​នោះ​​ ត្រូវ​ម្ចាស់​ទុក​​នៅ​ក្រោមផ្ទះ ។ រីឯ​ម្ចាស់​នាំ​គ្នា​ដេក​ខាង​លើ លុះ​ព្រឹក​ឡើង​ទើប​ដឹង​ថា បាត់​ម៉ូតូ​ខណ​:​ជនសង្ស័យ​បាន​ដាក់​ថ្នាំ​បំពុល​ឆ្កែ​ងាប់​២​ក្បាល​ មុន​ពេល​ចូល​លួច​ម៉ូតូ​ ។

បើ​តាម​ម្ចាស់​ម៉ូតូ​​ឈ្មោះ​ហ៊ុត មិត្ត បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ជា​រៀងរាល់ថ្ងៃ​ម៉ូតូ​នោះ​ គាត់​ចាក់សោ​.​ក​​ទុក​​នៅ​ខាងក្រោម​ផ្ទះ ហើយ​​នាំ​គ្នា​ដេក​នៅ​ខាងលើ ហើយ​​​មាន​ឆ្កែ​២​ក្បាល​ដេក​ក្បែរ​ម៉ូតូ​ នៅ​ក្រោមផ្ទះ​ដែរ​។ គាត់​និយាយ​ថា នៅ​ម៉ោង​ប្រហែល​ជាង​៩​យប់​​ឮ​ឆ្កែ​​​ព្រូសដែរ តែ​គាត់​មិនដឹងវា​​ព្រូស​ធ្វើអី ហើយ​គាត់​ក៏​មិន​ចាប់​អារ​ម្ម​ណ៍​​ដែរ​ ។ លុះ​ព្រឹក​ឡើង​ ពេល​គាត់​ភ្ញាក់​ពី​ដំណេក​​ចុះ​មក​ដី ស្រាប់តែ​ឃើញ​ឆ្កែ​ងាប់​អស់ រីឯ​ម៉ូតូ​ក៏​បាត់​ពីក្រោម​ផ្ទះ ទើប​ដឹង​ថា ចោរលួច ហើយ​ក៏​រាយ​ការ​ណ៍​​ប្រាប់​សមត្ថកិច្ច​តែ​ម្ដង​ទៅ​។

មន្ត្រី​កង​រាជអាវុធហត្ថ​ឱ្យ​ដឹង​ដែរ​ថា សត្វ​ឆ្កែ​ទាំង​២​ក្បាល​នោះ​ គឺ​ងាប់​ដោយសារ​ស៊ី​ចំណី​ដែល​មាន​ថ្នាំពុល​ ។ មន្ត្រី​ដដែល​បញ្ជាក់​ថា ទំនង​ជន​មិន​ស្គាល់​នោះ បាន​តាម​ឃ្លាំមើល និង​មាន​គម្រោង​លួច​យក​ម៉ូតូ​នោះ​ច្រើន​ថ្ងៃ​ហើយ លុះ​មាន​ឱកាស​ទើប​ដាក់​ថ្នាំ​បំពុល​ឆ្កែ ដើម្បី​ចូល​លួច​ម៉ូតូ​រហូត​បាន​សម្រេច​តែ​ម្ដង​។

ពេល​នេះ​ សមត្ថកិច្ច​កំពុង​ពិនិត្យ​កន្លែង​កើតហេតុ និង​ប្រមូល​ភស្ដុ​តាង​នានា​ដែល​ពាក់ព័ន្ធ​ធ្វើ​កំណត់ហេតុ ដើម្បី​កំណត់​មុខសញ្ញា​ជនសង្ស័យ​ ។