កងរាជអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមួយថ្នាំញៀនម៉ាទឹកកក១០កញ្ចប់
ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យពីរនាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុក និងខេត្ត ធ្វើការឃាត់ខ្លួននៅវេលាម៉ោង៥ និង០០នាទីល្ងាច ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧
ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យពីរនាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុក និងខេត្ត ធ្វើការឃាត់ខ្លួននៅវេលាម៉ោង៥ និង០០នាទីល្ងាច ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧
ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យពីរនាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុក និងខេត្ត ធ្វើការឃាត់ខ្លួននៅវេលាម៉ោង៥ និង០០នាទីល្ងាច ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិទ្រា ឃុំស្រែថ្មី ស្រុករលាប្អៀរ ខណៈដែលពួកគេកំពុងធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀន។ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ៖ នៅមុនពេលឈានដល់ការបង្ក្រាបជនសង្ស័យប្រើប្រាស់គ្រឿងញៀនទាំងពីរនាក់ខាងលើនេះសមត្ថកិច្ចរបស់លោកបានទទួលបានព័ត៌មានពីប្រជាពលរដ្ឋដែលនៅជិតចំណុចខាងលើ ហើយក៏ឈានដល់ការចាប់ឃាត់ខ្លួន ខណៈដែលជនសង្ស័យកំពុងធ្វើសកម្ម ភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅចំណុចខាងលើ ។
ជនសង្ស័យទាំងពីរនាក់ ម្នាក់ឈ្មោះ អ៊ុំ ពុទ្ធី ហៅ(អាទូច) ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុង និងខេត្តកំពង់ឆ្នាំង ម្នាក់ទៀត ឈ្មោះ ទន់ ប៊ុនលី ហៅ(អាក្រហម) ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិទ្រាឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រភពដដែលបានបន្តថា ក្រោយពេលចាប់ខ្លួន សមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៌សថ្លា១០កញ្ចប់ ថង់ច្រកថ្នាំ១ចំនួន ម៉ូតូសេ១២៥មួយគ្រឿង ទូរសព្ទ័ដៃ២គ្រឿង បារី២កញ្ចប់ ដែកកេះ៦ ដបទឹកជាប្រដាប់ជក់ថ្នាំ២ លុយរៀល១៧ម៉ឺន និងលុយដុល្លា១០០ដុល្លារ ។ សមត្ថកិច្ច កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងជនសង្ស័យទាំងពីរនាក់ បញ្ជូនទៅតុលាការ៕
ចែករំលែកព័តមាននេះ