ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​អ្នក​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន​៧​នាក់​បញ្ជូន​ទៅ​តុលាការ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​គោក​ចក និង​កម្លាំង​ប្រជា​ការពារ​ភូមិ បាន​ចុះ​បង្ក្រាប​ករណី …

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​គោក​ចក និង​កម្លាំង​ប្រជា​ការពារ​ភូមិ បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក ជួញដូរ និង​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​៧​នាក់​នៅ​កន្លែង​ផ្សេង​គ្នា រួច​នាំ​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​បន្ត​បញ្ជូន​ទៅ​តុលាការខេត្ត​៣​នាក់ និង​៤​នាក់​ទៀត​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ ។

ប្រតិបត្តិការ​បង្ក្រាប​ករណី​ជូ​ញ​ដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៧ នៅ​ក្នុង​កន្លែង​អ៊ិ​ន​ធឺរ​ណែ​ត យីហោ ៧៧៧៧  ស្ថិត​ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ប្រាប់​ថា ខណៈ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​ធ្វើការ​ដកហូត​វត្ថុ​តាង​បាន រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)១​កញ្ចប់​តូច​, ឧបករណ៍​ប្រើប្រាស់ និង​សម្ភារ​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​, ទូរស័ព្ទ​ដៃ​១​គ្រឿង​, ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1M-4331 លេខ​តួ​ម៉ាស៊ីន ND125ME8063416 ។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៧​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ រៀបចំ​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​៣​នាក់ ចំណែក​៤​នាក់​ទៀត​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ ៕