ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ជម្លោះ​ពលករ​ខ្មែរ​ដូច​គ្នា ចាក់​ស្លា.ប់​ម្នាក់​របួសធ្ងន់​ម្នាក់​លើ​ទឹកដី​ថៃ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​ពលករ​ម្នាក់​បាន​ស្លា.ប់​ក្នុង​ថ្លុកឈាម និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ក្នុង​ករណី​ផ្ទុះ​ជម្លោះ​ខ្មែរ​គ្នា​ឯង​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៅ​លើ​ទឹកដី​ថៃ

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​ពលករ​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្លុកឈាម និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ក្នុង​ករណី​ផ្ទុះ​ជម្លោះ​ខ្មែរ​គ្នា​ឯង​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៅ​លើ​ទឹកដី​ថៃ ខេត្ត​នគររាជ​សីមា កាលពី​ម៉ោង​១២​យប់ ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៦​។ ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ផ្ទុះ​ជម្លោះ​នោះ​គេ​ស្គាល់​តែ​ម្នាក់​គឺ​ឈ្មោះ នួន វិ​ឆៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កម្មករ​សំណង់​នៅ​ក្នុង​ខេត្ត​កើតហេតុ និង​មាន​ទីលំនៅ​ភូមិ​ឃុំ​និង​ស្រុក​បវរ​ល ខេត្តបាត់ដំបង ត្រូវ​ជន​ដៃដល់​ចាក់​លេច​១​កាំបិត​កៃ ចំ​ក្រោម​ដោះ​ខាងឆ្វេង​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​។

ចំណែក​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស ជា​កម្មករ​ជាមួយ​គ្នា រង​របួសធ្ងន់​ត្រូវ​ជន​ដៃដល់​កាប់​នឹង​ពូថៅ​ចំ​ក​ខាងក្រោយ សៀត​ថ្កា និង​ក្រោម​ក្លៀក​ខាងស្តាំ​ដឹក​ទៅ​សង្គ្រោះ​។ ជន​រង​គ្រោះ​ដែល​ស្លាប់​ត្រូវ​បាន​ភាគី​ថៃ​ដឹក​សព​ត្រឡប់​ប្រគល់​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ដូង ស្រុក​កំ​រៀង ខេត្តបាត់ដំបង កាលពី​ព្រលប់​ថ្ងៃ​ទី​៤ មក​រា ២០១៧ ចំណែក​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ថៃ មិនដឹង​ថា​យ៉ាងម៉េច​ទៅ​ហើយ​ទេ​។

តាម​សាច់ញាតិ​សព​បាន​ប្រាប់​កោះសន្តិភាព​ថា ករណី​ហិង្សា​ឈាន​ដល់​ការ​កាប់​ចាក់​គ្នា​នេះ ដំបូង​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ផ្ទុះ​ជម្លោះ​ជាមួយ​មនុស្ស​១​ក្រុម​ជា​ពលករ​ខ្មែរ​ដូច​គ្នា លុះ​ជន​រង​គ្រោះ​ដែល​ស្លាប់​ចូល​ទៅ​ឃាត់​កុំ​ឲ្យ​បន្ត​ឈ្លោះ​គ្នា​ស្រាប់តែ​ត្រូវ​គេ​ចាក់​ស្លាប់​តែ​ម្តង​។ សាច់ញាតិ​សព​បន្ត​ថា បក្ខពួក​ជន​ដៃដល់​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​មួយ​ចំនួន​ហើយ ចំណែក​ជន​ដៃដល់ និង​បក្ខពួក​មួយ​ចំនួន​ទៀត បាន និង​កំពុង​គេចខ្លួន​តែ​ស្គាល់​អត្តសញ្ញាណ​អស់ហើយ​។

សព​ត្រូវ​បាន​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​បូជា​រួច​ហើយ កាលពី​រសៀល​ម្សិលមិញ​(៥ មក​រា ២០១៧)​។ សាច់ញាតិ​សព​បញ្ជាក់​ថា ក្រោយ​ពិធីបុណ្យ​រួច​នឹង​ដាក់​ពាក្យបណ្តឹង​លើ​ជន​បង្ក​ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជន​ដៃដល់ ដែល​កំពុង​គេចខ្លួន​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​។