ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​ឱកាស​ក្មេង​ស្រី​ទៅ​ឃ្វាល​គោ ចាប់​រំលោ.ភ​បាន​សម្រេច

12 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ ​ជន​ស្ទាវ​ម្នាក់​ត្រូវ​​ប៉ូលិស​ឃាត់​ខ្លួន​ទៅ​តាម​ពាក្យ​បណ្តឹងរបស់​​ឪពុក​ ម្តាយ​កុមារី​រង​គ្រោះ​អាយុ​៨​ឆ្នាំ​ដោយ​ចោទ​ប្រកាន់​ពី​បទ​ចាប់​រំលោ.ភ​សេព​ សន្ថវៈ​​ ខណៈ​ពេល​ឪពុក​ម្តាយ​មិន​នៅ​ផ្ទះ​ ​។ ​ជន​សង្ស័យត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​​​កាល​ពី​ថ្ងៃ​ទី​៧ កក្កដា វេលា​ម៉ោង​៨ និង​៥០​នាទី​ព្រឹក នៅ​សង្កាត់​រកា​ក្រៅ​ ក្រុង​ដូន​កែវ​ ។
មន្ត្រី​ប៉ូលិស​ក្រុង​ដូន​កែវ​ឱ្យ​ដឹង​ថា ជន​សង្ស័យ​​ឈ្មោះ​ប៊ន ឌុន អាយុ​១៧​ឆ្នាំ​ បាន​ចូល​ទៅ​ក្នុង​ផ្ទះ​ចាប់​រំលោ​ភ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ កាល​ពី​ថ្ងៃ​ទី​៥

ខេត្ត​តាកែវ ៖ ​ជន​ស្ទាវ​ម្នាក់​ត្រូវ​​ប៉ូលិស​ឃាត់​ខ្លួន​ទៅ​តាម​ពាក្យ​បណ្តឹងរបស់​​ឪពុក​ ម្តាយ​កុមារី​រង​គ្រោះ​អាយុ​៨​ឆ្នាំ​ដោយ​ចោទ​ប្រកាន់​ពី​បទ​ចាប់​រំលោភ​សេព​សន្ថវៈ​​ ខណៈ​ពេល​ឪពុក​ម្តាយ​មិន​នៅ​ផ្ទះ​ ​។ ​ជន​សង្ស័យត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​​​កាល​ពី​ថ្ងៃ​ទី​៧  កក្កដា វេលា​ម៉ោង​៨ និង​៥០​នាទី​ព្រឹក នៅ​សង្កាត់​រកា​ក្រៅ​ ក្រុង​ដូន​កែវ​ ។

មន្ត្រី​ប៉ូលិស​ក្រុង​ដូន​កែវ​ឱ្យ​ដឹង​ថា ជន​សង្ស័យ​​ឈ្មោះ​ប៊ន ឌុន អាយុ​១៧​ឆ្នាំ​ បាន​ចូល​ទៅ​ក្នុង​ផ្ទះ​ចាប់​រំលោ​ភ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ កាល​ពី​ថ្ងៃ​ទី​៥ កក្កដា វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល។ តាម​ប្រភព​ព័ត៌​មាន​ថា ជន​សង្ស័យ​បាន​ទៅ​ផ្លាស់​គោ​នៅ​ក្បែរ​ផ្ទះ​កុមារី​រង​គ្រោះ ខណៈ​នាងនៅ​តែ​២​នាក់​បង​ប្អូន​ ។ ដោយ​ឃើញ​ប្អូន​ស្រី​ដេក​លក់ ​ជា​ឱកាស​ល្អ​ជន​សង្ស័យ​​ចូល​ទៅ​ចាប់​រំលោភ​កុមារី​បង​ទាំង​កំរោល​រហូត​បាន​សំរេច​។ បន្ទាប់​ពី​​ចាប់​រំលោភ​រួច​ ជន​សង្ស័យ​ចាប់​ឆ្កែ​១​ក្បាល​បោក​​ងាប់​ ហើយ​យក​ដាក់​ក្នុង​ស្បោង​យួរ​ទៅ​ផ្ទះ​របស់​​គេ​ធ្វើ​គ្រឿង​ក្លែម​សីុ​ផឹក​យ៉ាង​សប្បាយ​​ទៀតផង​។

ឪពុក​ម្តាយ​កុមារី​រង​គ្រោះ​និយាយ​ប្រាប់​ប៉ូលិស​ថា ដោយ​មាន​ជីវភាព​ខ្វះ​ខាត​ពួក​គាត់​បាន​ទៅ​លក់​នំ​នៅ​រោង​ចក្រ លុះ​ដល់​ម៉ោង​៥​ល្ងាច​ទើប​បាន​ជួប​កូន​ស្រី​ ។ ពេល​ទៅ​ដល់​ផ្ទះ​កូន​ស្រី​រង​គ្រោះ​បាន​និយាយ​ប្រាប់​រឿង​ដែល​កើត​ឡើង​ និង​​ប្រាប់​ពី​ឈ្មោះ​អ្នក​ដែល​ចាប់​រំលោភ​នាង។ ពេល​ម្តាយ​ពិនិត្យ​មើល​ឃើញ​មាន​ឈាម​ធ្លាក់​ពួក​គាត់​​យក​កូន​ទៅ​ឱ្យគ្រូ​​ពេទ្យ​ពិនិត្យ​ឃើញ​ថា កូន​របស់​ពួក​គាត់​ត្រូវ​គេ​​ចាប់រំលោភ​មែន។

នៅ​ចំពោះ​មុខ​ប៉ូលិស ជន​សង្ស័យ​​សារភាព​ថា រូប​គេ​ពិត​ជា​បាន​ចាប់​រំលោភ​ក្មេង​ស្រី​នោះ​​មែន​ ហើយ​ត្រូវ​​ប៉ូលិស​ខេត្ត​​បញ្ជូន​ខ្លួន​ទៅ​សាលា​ដំបូង​ខេត្ត​​កាល​ពី​ថ្ងៃ​ទី​៨ កក្កដា និង​​ឃុំ​ខ្លួន​​នៅ​ពន្ធ​នាគារ​រង់​ចាំ​កាត់​ទោស ៕