ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀ.ន សមត្ថកិច្ច​ចាប់​មិន​ចេះ​អស់

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀ.ន​ខេត្ត​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម និង​កម្លាំង​នគរបាល​មូលដ្ឋាន …

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម និង​កម្លាំង​នគរបាល​មូលដ្ឋាន ចំណុះ​ឱ្យ​ក្រុង​សៀមរាប ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រយៈពេល​២​ថ្ងៃ​នៅ​កន្លែង​ផ្សេង​គ្នា ក្នុង​ខេត្តសៀមរាប រហូត​ឈាន ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៩​នាក់ រួច​នាំ​យក​មក​ការិយាល័យ​ជំនាញ ដើម្បី​ធ្វើការ​សួរនាំ និង រៀបចំ​សំណុំរឿង​បន្ត​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៩​នាក់​នេះ​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​០១ និង​ទី​០២ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ក្នុងស្រុក​សូទ្រនិគម និង​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ។

លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ប្រុស​-​ស្រី​៩​នាក់​ដែល​ឃាត់ខ្លួន​បាន​មាន ១-​ឈ្មោះ វិ​ន វន់ ហៅ​បញ្ញា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​គោក​ប្ញ​ស្សី​ខាងជើង ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម (​ជួញដូរ​), ២-​ឈ្មោះ ធ​ត យុ​ទ្ធី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ថ្មី ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម (​ចាត់ចែង និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ៣-​ឈ្មោះ ឌុ​ក សុខា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ធ្វើស្រែ ទីលំនៅ​ភូមិ​រុន​ខាងជើង ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម (​ចាត់ចែង និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ៤-​ឈ្មោះ ង្វៀ​ង ធី​ហាន់ ហៅ អា​ម៉ី ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ម៉ាស្សា ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប​(​ជួញដូរ​), ៥-​ឈ្មោះ ង្វៀ​ង ធី​ឡា​ង ហៅ​យាយ​បៃ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប​(​ចាត់ចែង​), ៦-​ឈ្មោះ នួន ម៉ូ​នី​តា ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​ម៉ាស្សា ស្នាក់​នៅផ្ទះ​ជួល​ភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប​(​ប្រើប្រាស់ និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ៧-​ឈ្មោះ យន់ វិឡា ហៅ អ៊ុ​ក ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​យោធា រស់នៅ​ភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប (​ជួញដូរ និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ៨-​ឈ្មោះ យន់ សី​លី ហៅ លន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​គ្មាន ស្នាក់​នៅ​ភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប (​ជួញដូរ និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) និង ៩-​ឈ្មោះ រស់ ច​ន្ថា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប (​ចាត់ចែង និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។

ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្ស៉ៅ​គ្រឿង​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ៣​កញ្ចប់ ស្មើនឹង​ទម្ងន់​១១,២​ក្រាម​, ទូរស័ព្ទ​ដៃ​៧​គ្រឿង និង​សម្ភារៈ​វេច​ខ្ចប់ និង​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ ។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​-​ស្រី​ទាំង​៩​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​រៀបចំ​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕