នាំនាងសង្សារឱ្យមិត្តភក្តិ ចាប់រំលោ.ភបូកបាន2នាក់ ប្រុង2នាក់ទៀតនាងរត់រួច
ខេត្ដស្វាយរៀង ៖ យុវជនម្នាក់បានក្លាយជាជនអគតិបំផ្លាញអនាគតនារីជាសង្សាររបស់ខ្លួន ដោយប្រើល្បិចនាំនាងយកទៅឲ្យមិត្តភក្តិ ចាប់រំលោ.ភបូកដល់ទៅ២នាក់
ខេត្ដស្វាយរៀង ៖ យុវជនម្នាក់បានក្លាយជាជនអគតិបំផ្លាញអនាគតនារីជាសង្សាររបស់ខ្លួន ដោយប្រើល្បិចនាំនាងយកទៅឲ្យមិត្តភក្តិ ចាប់រំលោ.ភបូកដល់ទៅ២នាក់
ខេត្ដស្វាយរៀង ៖ យុវជនម្នាក់បានក្លាយជាជនអគតិបំផ្លាញអនាគតនារីជាសង្សាររបស់ខ្លួន ដោយប្រើល្បិចនាំនាងយកទៅឲ្យមិត្តភក្តិ ចាប់រំលោភបូកដល់ទៅ២នាក់ ហើយបម្រុងឲ្យមិត្តភក្តិ២នាក់ទៀតរំលោភបន្ត ប៉ុន្តែនារីរងគ្រោះបានព្យាយាមរត់ចេញហើយស្រែកឆោឡោប្តឹងសមត្ថកិច្ច ។ ភ្លាមៗនោះសមត្ថកិច្ចចាប់បានជនសង្ស័យ៣នាក់ និងម្នាក់ទៀតបានរត់គេចខ្លួនរួច ។
ករណីនាំសង្សារទៅចាប់រំលោភបូកនេះកើតឡើងនៅថ្ងៃទី៣ វិច្ឆិកា ២០១៦ វេលាម៉ោង៥និង១០នាទីភ្លឺ នៅក្នុងបន្ទប់លេខA2 ផ្ទះជួលរបស់ឈ្មោះ លី សម្បត្តិ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។
បើតាមមន្ត្រីនគបាលក្រុងបាវិតបានឲ្យដឹងថា ករណីរំលោភសេពសន្ថវៈនេះបង្កឡើងដោយជនសង្ស័យចំនួន៤នាក់ ១-ឈ្មោះ សៀវ ដារ៉ា (ហៅក្រៅអាច្រមុស) ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ។ ២-ឈ្មោះ សុខ ផា (ហៅសឺង) ភេទប្រុស អាយុ១៩ឆ្នាំ ជាបុគ្គលិកកាសុីណូ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ។ ៣-ឈ្មោះ វ៉ា វណ្ណាដារ៉ា (ម៉ាច់) ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត និង ៤-ឈ្មោះ ង៉ុន ចិន្តា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត (រត់គេចខ្លួនបាត់) ។
ប្រភពដដែលបន្តទៀតថា នៅយប់កើតហេតុគេឃើញឈ្មោះ សុខ ផា (ហៅអាសឺង) ជាបុគ្គលិកកាស៊ីណូក្រុងបាវិត និងនារីរងគ្រោះ អាយុ១៥ឆ្នាំ ជាបុគ្គលិកកាស៊ីណូដែរ មានទីលំនៅស្រុកស្វាយទាប បាននាំគ្នាទៅដេករួមមេត្រីនៅក្នុងបន្ទប់ផ្ទះជួល ។ ក្រោយមក ក៏ឃើញជនសង្ស័យ៣នាក់ទៀត ដើរចូលដេកក្នុងផ្ទះជួលនោះជាបន្តបន្ទាប់ ។
លុះព្រឹកឡើងវេលាទៀបភ្លឺ ក្រោយពីជនឈ្មោះ សុខ ផា ហៅអាសឺង រួមរ័កជាមួយនាងស្កប់ស្កល់ហើយ ក៏ឲ្យមិត្តភក្តិរបស់ខ្លួនចាប់រំលោភនាងបន្តទៀត ។ ពេលដឹងថាសង្សារក្បត់ចិត្តនាំមិត្តភក្តិចាប់រំលោភបូកនាងក៏រត់ចេញមកក្រៅបន្ទប់ហើយប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។ សមត្ថកិច្ចក៏ចាត់កម្លាំងមកព័ទ្ធចាប់បាន៣នាក់ រីឯម្នាក់ទៀតបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។
នគរបាលក្រុងបាវិត បានបញ្ជូនជនសង្ស័យទាំង៣នាក់ទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរ ។ រហូតដល់ម៉ោង៣រសៀលថ្ងៃដដែល សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ