ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាវ​ប្រុស​ស្រី​២​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា​នេះ បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី ២​នាក់ ពាក់​ពន្ធ​ករណី​ជួញដូរ​គ្រឿងញៀ.ន និង​អាវុធ​ខ្លី​ចំនួន​២​ដើម រួម​ទាំង​ថ្នាំ​

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា​នេះ បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី ២​នាក់ ពាក់​ពន្ធ​ករណី​ជួញដូរ​គ្រឿងញៀន និង​អាវុធ​ខ្លី​ចំនួន​២​ដើម រួម​ទាំង​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ។

ជនសង្ស័យ​២​នាក់​នោះ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី សហ​ការណ៍​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក ចុះ​បង្ក្រាប​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ នៅ Apartment លេខ​៣៧z ផ្លូវ​២៦១ ភូមិ​៣ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ដែល​កិច្ច​ប្រតិបត្តិការ​នោះ ដឹកនាំ​ដោយ​លោក​វរ​:​សេនីយ៍​ត្រី ប៉ាន់ សុភាព នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី​សំណាក់​លោក សៀង សុខ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ។

លោក ប៉ាន់ សុភាព បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ចុះ​ឆែកឆេរ និង​ឃាត់ខ្លួន​រួម​ទាំង​វត្ថុ​តាង​ខាងលើ​គឺ កម្លាំង​កង​រាជ​អាវុធ ហត្ថ​ខណ្ឌមានជ័យ បាន​ធ្វើការ​ឃាត់ខ្លួន​បក្ខពួក​ជនសង្ស័យ​ម្នាក់ កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ នៅ​វេលា​ម៉ោង​៩​ទៅ ១០​យប់ ហើយ​នាំ​យក​សាកសួរ​អស់​រយ​:​ពេល​ជិត​២០​ម៉ោង ទើប​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព ហើយ​កម្លាំង​ជំនាញ​ស្នើ​សុំ​បទបញ្ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​បង្ក្រាប​ជាក់ស្តែង​តែ​ម្តង​។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ម្នាក់​ឈ្មោះ ចាន់ វិចិត្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ ឌី​ចេ នៅ​លី​កា​ស៊ី មានស្រុក​កំណើត​ភូមិក​កណ្ដៀង ឃុំ​កណ្ដៀង ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ និង​ម្នាក់​ទៀត​ឈ្មោះ សំ សូ​នី​តា ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​ទី​១០ នៃ​អនុ​វិទ្យាល័យ​សន្ធរ​ម៉ុ​ក ស្នាក់​នៅ​ក្នុង​បូ​រី​លឹ​ម​ឈាង​ហាក់ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ វត្ថុ​តាង​ដកហូត​មាន​រថយន្ត Lexus GS៣០០ ពណ៌​ស ស្លាក​លេខ​ភ្នំពេញ ២AC- ៥៥១៥ មួយ​គ្រឿង អាវុធ​ខ្លី​ចំនួន ២​ដើម និង​គ្រឿងញៀន​មួយ​ចំនួន​ធំ ព្រមទាំង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។ ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​កំពុងធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕