អំណាចភ្លើងទៀន មួយប៉ប្រិចភ្នែកបំផ្លាញអស់រាប់ម៉ឺនដុល្លារ
ខេត្តត្បូងឃ្មុំ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន២ខ្នងស្ថិតនៅភូមិតាប៉ាវបំពេញទេស ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ត្រូវបានអគ្គិភ័យលេបត្របាក់ខ្ទេចទាំងស្រុងកាលពីវេលាម៉ោង
ខេត្តត្បូងឃ្មុំ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន២ខ្នងស្ថិតនៅភូមិតាប៉ាវបំពេញទេស ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ត្រូវបានអគ្គិភ័យលេបត្របាក់ខ្ទេចទាំងស្រុងកាលពីវេលាម៉ោង
ខេត្តត្បូងឃ្មុំ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន២ខ្នងស្ថិតនៅភូមិតាប៉ាវបំពេញទេស ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ត្រូវបានអគ្គិភ័យលេបត្របាក់ខ្ទេចទាំងស្រុងកាលពីវេលាម៉ោង១០ និង៤៥នាទីយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ដែលទំហំនៃការខូចខាតសរុបជាទឹកប្រាក់រហូតដល់ទៅរាប់ម៉ឺនដុល្លារឯណោះ ។
នគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថា ចំពោះផ្ទះដែលរងគ្រោះដោយអគ្គិភ័យនោះមាន ១-ផ្ទះរបស់ឈ្មោះ ណុះ ម៉ាន ភេទប្រុស អាយុ៤៨ឆ្នាំ ទំហំ៧ម៉ែត្រគុណ១២ម៉ែត្រ សាងសង់អំពើឈើប្រក់ក្បឿង និង ២-ផ្ទះរបស់ឈ្មោះ ហ៊ីម ម៉ាត់លី ភេទប្រុស អាយុ៥១ឆ្នាំ មានទំហំ៦គុណ៨ម៉ែត្រ សាងសង់អំពីឈើប្រក់ក្បឿង ។
នគរបាលមូលដ្ឋានប្រាប់បន្តថា មុនពេលកើតហេតុនោះចរន្តអគ្គិសនីបានដាច់ ហើយផ្ទះរបស់បុរសឈ្មោះ ម៉ាន បានដុតភ្លើងទៀនរួចក៏នាំគ្នាសម្ងំដេកដោយភ្លេចពន្លត់ភ្លើងទៀន ទើបជាហេតុបណ្តាលឲ្យឆេះរាលដាលមកផ្ទះមួយទៀត បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋនៅក្នុងភូមិនាំគ្នាដងទឹកជះពន្លត់ តែមិនអាចធ្វើឲ្យភ្លើងរលត់នោះទេ គឺបានឆេះកាន់តែលឿនទៅៗយ៉ាងពេញបន្ទុក ដោយអ្នកភូមិមិនអាចនាំគ្នាពន្លត់បានឡើយ ។ សំរាប់ទ្រព្យសម្បត្តិដែលបាត់បង់ក្លាយជាចំណីព្រះអគ្គីមាន ផ្ទះទី១ ខូចខាតទាំងស្រុង មានខ្សែកមាស១ខ្សែទម្ងន់១០ជី គោយន្ត១គ្រឿង ម៉ាកថៈឡេថង ម៉ូតូវ៉េវ២គ្រឿង ស្រូវ២២បាវ សុរបជាទឹកប្រាក់២៣.០០០ដុល្លារ ចំណែកផ្ទះរបស់ឈ្មោះ ម៉ាត់លី ក៏ត្រូវបានខូចខាតទាំងស្រុងមានគ្រឿងទេស ផ្អកចំនួន១០ស្ពេត្រូ សរុបទឹកប្រាក់១៣.០០០ដុល្លារ ។
លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ បញ្ជាក់ថា គ្រោះអគ្គិភ័យខាងលើនោះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តមិនបានចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់នោះទេ ដោយសារតែចម្ងាយផ្លូវឆ្ងាយពេក ហើយក៏មិនបណ្តាលឲ្យអ្នកណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតដែរ ៕
ចែករំលែកព័តមាននេះ