រាជធានីភ្នំពេញ ៖ ដោយមើលឃើញពីអត្ថប្រយោជន៍នៃការពិសាទឹកបន្លែផ្លែឈើស្រស់ជួយដល់សុខភាពមនុស្សនាពេលបច្ចុប្បន្ន ហើយផលិតផលនេះ កាន់តែមានការពេញនិយមច្រើននៅបរទេស បានធ្វើកញ្ញា Jacklyn Hou ដែលជាកូនខ្មែរមួយរូបមានបទពិសោធន៍ក្នុងការផលិតផលទឹកបន្លែផ្លែឈើស្រស់នៅសិង្ហបុរី បាននាំយករូបមន្តនៃការផលិតទឹកបន្លែផ្លែឈើស្រស់នេះចូលកមទីផ្សារកម្ពុជា ក្នុងគោលបំណងចង់ឲ្យពលរដ្ឋកម្ពុជាមានសុខភាពល្អប្រសើរតាមរយៈការពិសាទឹកបន្លែផ្លែឈើស្រស់ទាំងនេះ។
កញ្ញា Jacklyn Hou ម្ចាស់ហាងផលិតទឹកបន្លែផ្លែឈើស្រស់ ALL PRESSED មានទីតាំងនៅ SuperFit ក្នុងមជ្ឈមណ្ឌលកម្សាន្ត Spark បានប្រាប់អ្នកសារព័ត៌មានក្នុងពិធីសម្ពោធកាលពីពេលថ្មីៗនេះថា ALL PRESSED ជាហាងផលិតទឹកបន្លែផ្លែឈើស្រស់ដំបូងគេនៅកម្ពុជា ដែលនាំយករូបមន្តផលិតទឹកបន្លែផ្លែឈើស្រស់មកពីប្រទេសសិង្ហបុរី ហើយម៉ាស៊ីនសម្រាប់កិនក្រឡុកបន្លែផ្លែឈើនាំចូលមកពីសហរដ្ឋអាមេរិក។
សព្វថ្ងៃនេះនៅ ALL PRESSED មានផលិតជួយដល់សុខភាពពលរដ្ឋកម្ពុជា មានចំនួន៦ប្រភេទ ហើយនៅក្នុងមួយមុខៗផ្សំឡើងពីបន្លែផ្លែឈើពី៤ទៅ៦មុខ តួយ៉ាងមានដូចជា ១-REXIDIZE មានការផ្សំឡើងពីសាឡាត់, Celery, ក្រូចឆ្មាលឿង, ជីអង់គ្លេស, សារី, ប៉ោមខៀវ, ផ្តល់អត្ថប្រយោជន៍ជួយបន្សាបជាតិពុល កំចាត់កោសិកាចាស់លើស្បែក ជួយសម្រកទំងន់បណ្តេញជាតិពុលក្នុងរាងកាយ ជួយដល់ការទល់លាមក និងស្រូបយកសារធាតុចិញ្ចឹម។ ២-REVITALIZE មានប៉ោមក្រហម, Celery, ទំពាំងបាយជូរ, ខ្ញី, ជីអង្កាម, ស្ពៃពណ៌ស្វាយ គឺជួយឲ្យឆ្អឹងរឹងមាំ កាត់បន្ថយការឈឺចាប់សាច់ដុំ និងកាត់បន្ថយភាពជ្រីវជ្រួញ។៣-REFRESH មាន ក្រូច, ការ៉ុត, ខ្ញី, ក្រូចឆ្មាលឿង ជួយឲ្យរាងកាយមានសុខភាពល្អ ជួយសម្លាប់មេរោគ ការពារជំងឺឆ្អឹង ជួយរំលាយអាហារ ជួយដល់ការទល់ខ្យល់ និងជួយភ្នែកឲ្យមានសុខភាពល្អ។ ៤-REJUVENATE មាន គល់ស្លឹកគ្រៃ, ជីអង្កាម, សារី ,ម្នាស់ ,ជួយឲ្យស្បែកភ្លឺស្រស់ ជំនួយក្រចក សក់ មានការលូតលាស់ល្អ និងជួយជួសជុលកោសិកាចាស់ឲ្យល្អប្រសើរឡើងវិញ។ ៥-REFUEL មាន ប៉ោងខៀវ, ការ៉ុត, ខ្ញី, ក្រូចឆ្មាលឿង, ដំឡូងឈាមមាន់, ជួយប្រឆាំងនឹងជំងឺបេះដូង ជួយបណ្តេញជាតិពុលក្នុងថ្លើម និងជួយឲ្យឈាមដើរស្រួល ជួយបំបាត់មុន និងកាត់បន្ថយភាពស្លេកស្លាំង និង៦-REHYDRATE មាន ដូង, គ្រាប់ពូជឆាយ, K-អំបិល, ជួយបំពេញជាតិទឹក បង្កើនថាមពល ជួយឲ្យគេងលក់ស្រួលនិងជួយដល់ការរំលាយអាហារជាដើម។
កញ្ញាបន្ថែមថា «ក្នុងទឹកបន្ថែផ្លែឈើស្រស់របស់ ALL PRESSED មួយប្រភេទៗដែលមានចំណុះ១.៥លីត្រយើងចំណាយពេលកិនក្រឡុងពី៣០នាទីដល់៤៥នាទី ហើយអាចរក្សាទុកក្នុងទូរទឹកកកបានរយៈពេល៣ថ្ងៃ។ នៅពេលកន្លងមកមុនពេលបើកសម្ពោធជាផ្លូវការនេះ ក៏មានអតិថិជនមួយចំនួនបានមកទិញយកទៅជួនក្រុមគ្រួសារពួកគាត់មានបញ្ហាសុខភាពពិសា តែក្រោយពីពិសាបានមួយរយៈពួកគាត់ប្រាប់មកយើងវិញថា សុខភាពឳពុកម្តាយរបស់គាត់មានភាពប្រសើរជាងមុន និងសម្រានលក់ស្រួល»។
កញ្ញាបញ្ជាក់ថា ការបើកហាងថ្មីមួយនេះ យើងបានដាក់ទុនវិនិយោគប្រមាណ៨ម៉ឺនដុល្លារ ហើយនៅថ្ងៃខាងមុខពេលផលិតផលយើងមានការគាំទ្រនៅលើទីផ្សារមានចំនួនកើនឡើង យើងគ្រោងបន្ថែមទុនវិនិយោគឲ្យធំជាងនេះ ធ្វើដោយផលិតជាផលិតផលបោះដុំដាក់តាមហាងដែលមានការចាប់អារម្មណ៍ទៅលើផលិតផលរបស់ ALL PRESSED»៕
ចែករំលែកព័តមាននេះ