អ្នកនាង គឹម សុគន្ធា បាត់មុខយូរដោយសារខ្មាសទស្សនិកជន
រាជធានីភ្នំពេញ ៖ អ្នកនាងគឹម សុគន្ធា បាត់មុខជាយូរមកហើយធ្វើឱ្យគេសង្ស័យថាលាឈប់ពីអាជីពសិល្បៈទៅហើយ ។ តារាចម្រៀងមនោសញ្ចេតនាសុគន្ធាបញ្ជាក់ថា ការបាត់មុខនាង…
រាជធានីភ្នំពេញ ៖ អ្នកនាងគឹម សុគន្ធា បាត់មុខជាយូរមកហើយធ្វើឱ្យគេសង្ស័យថាលាឈប់ពីអាជីពសិល្បៈទៅហើយ ។ តារាចម្រៀងមនោសញ្ចេតនាសុគន្ធាបញ្ជាក់ថា ការបាត់មុខនាង…
រាជធានីភ្នំពេញ ៖ អ្នកនាងគឹម សុគន្ធា បាត់មុខជាយូរមកហើយធ្វើឱ្យគេសង្ស័យថាលាឈប់ពីអាជីពសិល្បៈទៅហើយ ។ តារាចម្រៀងមនោសញ្ចេតនាសុគន្ធាបញ្ជាក់ថា ការបាត់មុខនាងដោយសារទម្ងន់ខ្លួនឡើង ស្រឺតៗនាំឱ្យនាងខ្មាសអៀនទស្សនិកជន ។
ថ្មីៗកន្លងមក តារាចម្រៀងគឹម សុគន្ធា បានបង្កើតឱ្យមានការចាប់អារម្មណ៍ជាថ្មីជាមួយនឹងវត្តមានក្នុងកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌ «ពេលវេលាដែលត្រូវតបស្នង » ។ ការបកស្រាយបទចម្រៀង «ថ្ងៃលិចអូនស្រណោះ» របស់អ្នកនាងសុគន្ធា ក្នុងកម្មវិធីនេះនៅតែពីរោះ ធ្វើឱ្យអ្នកទស្សនាទប់មិនសរសើរមិនបាន ។
ថ្លែងប្រាប់ដោយសម្តីពីរោះស្រទន់ អ្នកនាងគឹម សុគន្ធា ឱ្យដឹងថា អស់រយៈពេលជាយូរហើយដែលនាងបាត់មុខពីពិភពសិល្បៈ គឺស្ទើរតែគ្មានសោះ។ យូរៗម្តងនាងច្រៀងសម្រាប់តែផលិតកម្មក្រៅស្រុកប៉ុណ្ណោះ គឺផលិតកម្មបុប្ផា ។ មូលហេតុនៅពីក្រោយការបាត់មុខនេះ ព្រោះតែទម្ងន់ខ្លួនរបស់អ្នកនាងសុគន្ធាបានឡើងខ្លាំងរហូតដល់ពេលខ្លះនាងមានអារម្មណ៍អៀនខ្មាស បើទោះបីជាអាជីពចម្រៀងមិនត្រូវការរូបសម្បត្តិជាសំខាន់ក្តី។ គ្រាចូលសិល្បៈដំបូងអ្នកនាងគន្ធាមានទម្ងន់ត្រឹម៤៦គីឡូក្រាមប៉ុណ្ណោះ ពេលនេះឡើងទម្ងន់រហូតដល់៧៦គីឡូក្រាម ធ្វើឲ្យនាងមានអារម្មណ៍ខ្មាសអៀននិងខ្លាចកាមេរ៉ា ។ ការឡើងទម្ងន់កាន់តែច្រើននេះបណ្តាលមកពីអ្នកនាងសុគន្ធាឆ្លងកាត់ការវះកាត់សម្រាលកូននិងទទួលទានអាហារលើសកំណត់ ។
ទោះជាយ៉ាងណាក្តី តារាចម្រៀងរូបនេះបានប្រកាសថា នឹងចាប់ផ្តើមអាជីពសិល្បៈជាថ្មីបូករួមទាំងច្រៀងតាមទូរទស្សន៍ ពិធីមង្គលការនិងពិធី ផ្សេងៗ ។ ទន្ទឹមគ្នានេះអ្នកនាងសុគន្ធាដាក់កំណត់ចំពោះការទទួលទានអាហារ និងសម្រកទម្ងន់ឲ្យបានក្រោមនេះបន្តិច ។
អ្នកនាងគឹម សុគន្ធារំពឹងថា ការចូលប្រឡូកពេញទំហឹងជាថ្មីនេះនឹងទទួលបានការគាំទ្រពីទស្សនិកជនដូចគ្រាមុនដែរ ។
អ្នកនាងគឹម សុគន្ធា បញ្ជាក់ថា បច្ចុប្បន្ននាងនៅមិនទាន់មានស្វាមីថ្មីនៅឡើយទេ បើទោះបីជានាងបានចែកផ្លូវគ្នាដើរជាមួយអតីតស្វាមីដែលជាគ្រូបង្រៀនអស់រយៈពេលជិត១០ឆ្នាំមកហើយក្តី ។ បច្ចុប្បន្ន កូនប្រុសម្នាក់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកនាងសុគន្ធា ៕
ចែករំលែកព័តមាននេះ