ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ព័ទ្ធ​​ចាប់​មុខសញ្ញា​គាស់​​ផ្ទះ​និង​កាច់​កម៉ូតូបាន​២​នាក់​ប្រគល់​ឱ្យ​សម​ត្ថ​កិច្ច​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់​២​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឡោម​ព័ទ្ធ​ចាប់ខ្លួន​បាន​ និង​​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ូលិស​សង្កាត់​កា​កាប​ដើម្បី​ធ្វើការ​សាកសួរ និង​ដាក់ទោស​តាម​ច្បាប់ ។ ហេតុការណ៍​ព័ទ្ធ​ចាប់​មុខសញ្ញា​ចាស់​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦ និង​២០​នាទី​ព្រលប់

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់​២​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឡោម​ព័ទ្ធ​ចាប់ខ្លួន​បាន​ និង​​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ូលិស​សង្កាត់​កា​កាប​ដើម្បី​ធ្វើការ​សាកសួរ និង​ដាក់ទោស​តាម​ច្បាប់ ។ ហេតុការណ៍​ព័ទ្ធ​ចាប់​មុខសញ្ញា​ចាស់​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦ និង​២០​នាទី​ព្រលប់ ថ្ងៃ​ទី​៣០ កក្កដា ២០១៥ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង​ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កា​កាប​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​មាន ១-​ឈ្មោះ នួន នឿ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​អ្នក​រើស​អេ​ត​ចាយ ស្នាក់​នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្តឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ភូមិ​អូរ​ធំ ឃុំ​បន្ទាយ​នាង ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ និង​២-​ឈ្មោះ នី យ៉ា​ណេ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ដូន​ភើ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ ។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា ពេល​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ប្រជាពលរដ្ឋ​បាន​រឹបអូស​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម សេ​១១០ (​អា​សង់​ប៊ិ​ច​) របស់​ជនសង្ស័យ​ដែល​លួច​កាច់​ក​បាន​ពី​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​កាលពី​ពេល​កន្លង​មក​ផង​ដែរ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ព័ទ្ធ​ចាប់​ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់​ទាំង​២​នាក់​នេះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជនសង្ស័យ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​មក​លេង​ផ្ទះ​ជួល​មិត្ត​ស្រី​នៅ​កន្លែង​កើតហេតុ តែ​ដោយសារ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​ស្គាល់ និង​អះអាង​យ៉ាង​ច្បាស់​ថា​ជា​មុខសញ្ញា​ចាស់​ដែល​ធ្លាប់​លួច​គាស់​បន្ទប់​ជួល​លួច​យក​ទូរស័ព្ទ និង​ម៉ូតូ​នៅ​កន្លែង​កើតហេតុ​ជា​ញឹកញាប់ ព្រមទាំង​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់ផ្ទះ​ជួល​ធ្លាប់​បាន​ដាក់​ពាក្យបណ្តឹង​ផង​នោះ ក៏​នាំ​គ្នា​ព័ទ្ធ​ចាប់​បានទាំង​២​នាក់​យក​ទៅ​​ប្រគល់​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​កា​កាប​ដើម្បី​ដាក់​ទោស​តាម​ច្បាប់​ ។

សមត្ថកិច្ច​នគរបាល​សង្កាត់​កា​កាប​បានឱ្យ​ដឹងផង​ដែរ​ថា ពេល​នេះ​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច​សង្កាត់​ស្ទឹង​មាន​ជ័យ​ដើម្បី​សាកសួរ​បន្ត និង​ចាត់វិធានការ​ទៅ​តាម​និ​តិ​វិធី​ច្បាប់ ៕