ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សនារីពីរ​នាក់​ឈ្លោះ​គ្នា​​បង្ក​ការ​ភ្ញាក់​ផ្អើល​ ​នៅ​វិទ្យាល័យ ជា ស៊ី​ម បឹង​កេងកង

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពញ ៖ ​​​​សិស្ស​នារី​ពីរ​នាក់​ឈ្លោះប្រកែក​គ្នា​​​បង្ក​ឱ្យ​មាន​ការ​​ភ្ញាក់ផ្អើល ​កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៥ នៅ​​វិទ្យាល័យ ជា ស៊ី​ម បឹង​កេងកង ក្នុង​សង្កាត់​បឹង​កេងកង​ទី​១

​រាជ​ធានី​ភ្នំពញ ៖ ​​​​សិស្ស​នារី​ពីរ​នាក់​ឈ្លោះប្រកែក​គ្នា​​​បង្ក​ឱ្យ​មាន​ការ​​ភ្ញាក់ផ្អើល ​កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៥ នៅ​​វិទ្យាល័យ ជា ស៊ី​ម បឹង​កេងកង ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​ ។

តាម​ប្រភព​ព័ត៌មាន​ បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ ​គេ​ឃើញ​​​មាន​សិស្ស​នារី​ពីរ​នាក់​ដែល​រៀន​នៅ​​វិទ្យាល័យ​ ជា ស៊ីម បឹង​កេង​កង ​មិនដឹង​ជា​មានរឿង​អ្វី​នោះទេ ឈាន​ដល់​​ឈ្លោះ​ប្រកែក​គ្នា​យ៉ាង​ខ្លាំង​​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​មនុស្ស​ម្នា​មក​ចោម​រោម​មើល​​យ៉ាង​ច្រើន​កុះ​ករ ។​ ក្រោយ​ពេល​​​ឈ្លោះប្រកែក​គ្នា​រួច​ហើយ សិស្ស​នារី​ម្នាក់​ក៏​បាន​ទូរ​ស័ព្ទ​ហៅ​ឪពុក​​ឱ្យ​មក​ មិនយូរ​ប៉ុន្មាន​ឪពុក​ក៏​បាន​មក​ដល់​​កន្លែង​​កើត​ហេតុ​ ​ពោ​រពេញ​ទៅ​ដោយ​កំហឹង​​​​ដើរ​សំដៅ​ទៅ​ទះកំភ្លៀង​សិស្ស​នារី​ម្នាក់​ដែល​ជា​គូជម្លោះ​​មួយ​កំភ្លៀង​តែម្តង ​។

​បន្ទាប់​មក សិស្ស​នារី​​រង​គ្រោះ​​ដោយ​សារ​​​គេ​ទះ​កំផ្លៀង​នោះ​​ ក៏​បាន​ហៅ​បងប្អូន​២​ទៅ​៣​នាក់​​ ជិះ​ម៉ូតូ​សុ​ទ្ធ​តែ​ពាក់​ស្លាក​លេខ ខ​.​ម ដែល​មាន​មាឌធំ​ៗ​​ប្រ​ដាប់​ដោយ​កាំភ្លើងខ្លី​សៀត​នៅ​ចង្កេះ​​ចុះ​មក​​ដល់​កន្លែង​​កើត​ជម្លោះ​ដែរ​ ​។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​នេះ​ខាង​លើ ​នៅ​​កន្លែង​កើតហេតុ​មិន​មាន​អ្នក​ណា​ម្នាក់​ទម្លាយ​ព័ត៌មាននោះទេ ​ហើយ​ក៏​មិន​ដឹង​ថា សិស្ស​ទាំង​ពីរ​នាក់​នេះឈ្លោះប្រកែក​គ្នា​ដោយសារ​រឿង​អ្វី​ឡើយ គឺ​​​ដូច​ជា​មានការ​លាក់លៀម​ដល់​អ្នក​យក​ព័ត៌មាន​​ ​។

​​​ភាគី​ទាំង​សង​ខាង ​​ត្រូវ​​បាន​សមត្ថកិច្ច​នាំ​ខ្លួន​​​ទៅ​កាន់​ប៉ុស្តិ៍​​នគរ​បាល​រដ្ឋបាល​​​សង្កាត់​​បឹង​កេងកងទី១ ​ដើម្បី​​​ដោះស្រាយ​គ្នា​​ ៕ 

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​លើទំព័រកាសែត​កោះ​សន្តិភាព​