រាជធានីភ្នំពេញ ៖ សមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២១ ឧសភា ២១ឧសភា បានធ្វើការឃាត់ខ្លួនស្ត្រីមា្នក់ នៅចំណុចក្បែរស្ថានីយ៍ប្រេងកាល់តិច ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលការឃាត់ខ្លួននោះ គឺជាការអនុវត្តតាមដីការបញ្ជារឲ្យចូលខ្លួន របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធរឿងចេញមូលប្បទានបត្រ័អត់សាច់ប្រាក់ ចំនួន២ម៉ឺន ដុល្លារអាមេរិក ។
លោកវរៈសេនីយ៍ឯកផាន សុខជា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក្រសួងមហាផ្ទៃបានឲ្យដឹងថា សមត្តកិច្ចរបស់លោកអនុវត្តតាមដីការ បញ្ជាឲ្យចូលខ្លួនរបស់លោកគង់ សំសារ៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
លោកបន្តថា ដីការបញ្ជាឲ្យចូលខ្លួនលោកគង់ សំសារ៉េត ព្រះរាជអាជ្ញារង បានឲ្យឈ្មោះតាំង អៀង ភេទស្រី អាយុ៥០ឆ្នាំ មានទីលំនៅផ្ទះលេខ៧០២ ក្រុម៤៣ ភូមិ៧ សង្កាត់ផ្សារដើថ្កូវ ខណ្ឌចំការមន ។ ឲ្យបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញជាន់ទី៣ បន្ទប់ឆ ឲ្យបានមុនថ្ងៃទី២១ ឧសភា ២០១៥ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរ លើពាក្យបណ្តឹងរបស់ឈ្មោះតេង ប៊ុនថុន ប្តឹងចោទប្រកាន់ អ្នកស្រីតាំង អៀង ពីបទចេញមូលប្បទានបត្រ័ គ្មានសាច់ប្រាក់ ប្រព្រឹត្តតាំងពីខែសីហា ២០០៧ ។ ក្រោយពីឃាត់ខ្លួនស្ត្រីរូបនោះ និងត្រូវបញ្ជួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីជួនតំណាងអយ្យការចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ