រតនៈ ពិសី ព្រមានប្តឹងស្ត្រីដែលគំរាមជះទឹកអាស៊ីត
រាជធានីភ្នំពេញ ៖ តារាចម្រៀងថ្មី នាងរតនៈ ពិសី បានព្រមានប្តឹងស្ត្រីម្នាក់ដែលនាងអះអាងថា គំរាមជះទឹកអាស៊ីតដាក់នាងអស់រយៈពេលប្រហែល២ឆ្នាំមកហើយ ។
រាជធានីភ្នំពេញ ៖ តារាចម្រៀងថ្មី នាងរតនៈ ពិសី បានព្រមានប្តឹងស្ត្រីម្នាក់ដែលនាងអះអាងថា គំរាមជះទឹកអាស៊ីតដាក់នាងអស់រយៈពេលប្រហែល២ឆ្នាំមកហើយ ។
រាជធានីភ្នំពេញ ៖ តារាចម្រៀងថ្មី នាងរតនៈ ពិសី បានព្រមានប្តឹងស្ត្រីម្នាក់ដែលនាងអះអាងថា គំរាមជះទឹកអាស៊ីតដាក់នាងអស់រយៈពេលប្រហែល២ឆ្នាំមកហើយ ។
ការព្រមានរបស់ រតនៈ ពិសី តាមរយៈរបស់ស្ថានីយទូរទស្សន៍មួយកាលពីរាត្រីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៥ បន្ទាប់ពីរឿងរ៉ាវមួយនេះសារព័ត៌មានបានចុះផ្សាយជាបន្តបន្ទាប់ ។
ឆ្លើយតបជាមួយសំណួររបស់ពិធីការិនី ដែលចោទសួរពីបញ្ហាស្នេហា នាងរតនៈ ពិសី ចាប់ផ្តើមទម្លាក់ទឹកមុខ និងបានឆ្លើយតបថា នាងតែងតែចង់ពន្យល់ដល់ទស្សនិកជនឲ្យបានដឹង និងជាពិសេសចំពោះស្ត្រីម្នាក់នោះឲ្យយោគយល់ និងដោះស្រាយគ្នាដោយសន្តិវិធី ចៀសវាងការដោះស្រាយដោយអំពើហិង្សាណាមួយ ។ ពិសីបញ្ជាក់ថា រវាងនាងនិងបុរសអាណិកជនដែលស្ត្រីម្នាក់នោះអះអាងថាជាប្តីរបស់ខ្លួន ហើយចោទប្រកាន់ថានាងដណ្តើមយកនោះគឺបានផ្តាច់ការទាក់ទងគ្នាជាច្រើនឆ្នាំមកហើយ គឺក្រោយពេលដែលនាងបានដឹងរឿងហេតុច្បាស់លាស់ ។ ពិសីថា នាងមិនដែលមានបំណងដណ្តើមស្វាមីនរណាម្នាក់ឡើយ។ ដោយសារតែនាងមិនដឹងពីប្រវត្តិច្បាស់លាស់ ពេលបុរសម្នាក់នោះព្យាយាមទាក់ទងនាងរហូតមានបំណងចូលស្តីដណ្តឹងនាងតាមផ្លូវច្បាប់ ទើបនាង និងបងស្រីចាប់ផ្តើមស៊ើបប្រវត្តិហើយបានដឹងថា គេនៅមិនទាន់លែងលះប្រពន្ធនៅឡើយទេ ។ មូលហេតុនេះហើយទើបនាងសម្រេចផ្តាច់ការទាក់ទងជាមួយបុរសម្នាក់នោះរហូតមក ប៉ុន្តែនាងមិនដឹងថា នារីម្នាក់នោះដឹងរឿងនេះដែរ ឬយ៉ាងណាទេ ទើបរហូតមកដល់ពេលនេះនៅតែព្យាយាមតាមរករឿងនាងដដែល ។
រតនៈ ពិសី បញ្ជាក់ថា រយៈពេល២ឆ្នាំហើយ ស្ត្រីម្នាក់នោះបានប្រើប្រាស់ទំព័រហ្វេសប៊ុកគំរាមជះទឹកអាស៊ីតដាក់នាង ដោយលើកហេតុផលថា បើនាងនៅតែបន្តទាក់ទងប្តីរបស់ខ្លួនទៀត ។ ស្ត្រីម្នាក់នោះបានបន្តប្រើសារគំរាម រតនៈ ពិសី ជាបន្តបន្ទាប់រយៈពេល២ឆ្នាំហើយ បើទោះបីជានាងបានបិទ(block)គណនេយ្យហ្វេសប៊ុកម្តងជាពីរដងហើយក្តី ។
រតនៈ ពិសី បានព្រមានប្តឹងស្ត្រីម្នាក់នោះ ប្រសិនបើមិនព្រមលះបង់គំនុំគុំកួនមកលើរូបនាងទេនោះ ។ ទន្ទឹមនេះពិសីអំពាវនាវដល់ទស្សនិកជនទាំងក្នុងស្រុក និងក្រៅស្រុកឲ្យជួយធ្វើជាសាក្សីដល់រូបនាង ក្នុងករណីដែលនាងមានរឿងអ្វីកើតឡើងណាមួយនោះ ៕
ចែករំលែកព័តមាននេះ