រាជធានីភ្នំពេញ ៖ កញ្ញា វិរីយ៉ា ជាតារាដែលហ៊ានតែងខ្លួនសិចស៊ីជើងខ្លាំងថ្មីមួយទៀតហើយក្នុងពិភពសិល្បៈ។ ក្នុងពេលដែលសន្ទុះកេរ្តិ៍ឈ្មោះកាន់តែបោះពួយលេចធ្លោខ្លាំងឡើងៗ វិរីយ៉ា កំពុងតែទទួលបានការហៅសម្តែងជាបន្តបន្ទាប់ក្នុងពេលដែលតារារូបនេះ មានរូបសម្បត្តិស្រស់សោភា។ ជាមួយគ្នានេះ វិរីយ៉ា កំពុងតែស្ថិតក្នុងផ្លូវពិចារណាគំរោងពីរដែលរូបនាងត្រូវជ្រើសរើសរហូតចាត់ទុកថា ជាជម្រើសដែលសំខាន់ក្នុងការចាប់យក។
ថ្លែងប្រាប់អ្នកយកព័ត៌មានយើងតាមរយៈទូរស័ព្ទកាលពីពេលថ្មីៗនេះ នាង វិរីយ៉ា ដែលត្រូវបានអ្នកក្នុងចង្កោមសិល្បៈចាត់ទុកថា ជាជើងខ្លាំងមួយដួងទៀត ក្នុងការសម្ញែងភាពសិចស៊ីបានប្រាប់ថា បើចំពោះសិល្បៈវិញ នាងពិតជាទទួលបានផលល្អសម្រាប់ឆ្នាំ២០១៥ ព្រោះតែនាងត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញស្នាដៃរឿងថ្មីមួយចំនួនក្នុងស្ថានីយទូរទស្សន៍ម៉ាយធីវី និងស៊ីធីអិន។ បណ្តារឿងដែលនាងត្រូវបានគេហៅសម្តែងសុទ្ធតែជារឿងដើរតួជាតារាយេរៗមានភាពសិចស៊ីទាន់សម័យ ដោយសារតែមានទម្រង់មុខមាត់មិនអាចជាតួស្លូត ឬសុភាពបាន។ ទោះជាយ៉ាងណាក៏ដោយ ពេលនេះសិល្បៈបោះជំហានទៅមុខយ៉ាងប្រសើរហើយ ប៉ុន្តែសិល្បៈរបស់នាងនៅមិនទាន់អាចមានរបស់ទ្រព្យច្រើនធូរធារជាងនេះប៉ុន្មាននោះទេ នៅមានកង្វះខាតមួយចំនួន។ កង្វះខាតទាំងនោះដូចជានាងនៅមិនទាន់មានឡានផ្ទាល់ខ្លួនអាចជិះទៅសម្តែងបានតាមចិត្ត ក្រៅតែពីពឹងគេឯងជូនទៅជូនមកយ៉ាងខ្លាចចិត្តគេ។
ម្យ៉ាងទៀតនាងក៏ត្រូវគិតពីរឿងជួយចាក់សាំងឡានឲ្យគេដែរ ព្រោះបើមិនធ្វើដូចនេះ ក៏មិនបាន ដោយសារតែយើងពឹងគេ។ អ៊ីចឹងហើយទើបឲ្យតែគិតរឿងចេញថតនាងពិបាកចិត្តត្រង់ពឹងគេឲ្យមកយកទៅថតឡើងខ្លាចចិត្តគេរាល់លើក។ តារាឆើតឆាយរូបនេះបន្តឲ្យដឹងទៀតថា យ៉ាងណាក៏ដោយ នាងក៏អាចមានសិទ្ធិទិញឡានផ្ទាល់ខ្លួនដែរ សម្រាប់ជាការផ្ទុករបស់របរឡើងទៅថត និងស្រួលខ្លួន។ប៉ុន្តែមកពីនាងមានផែនការមួយចំនួនក្នុងអាជីពក្រៅសិល្បៈទាក់ទិននឹងគម្រោងបើកហាងមួយជាលក្ខណៈធំល្មមដែល មួយចំណែកហាងនោះត្រូវចាយលុយច្រើនពាន់ដុល្លារ បើបើកគឺអត់មានលុយទិញឡានទេ ប៉ុន្តែបើទិញឡានអត់បានបើកហាងឲ្យធំដូចចិត្តទេ។ ហាងរបស់នាងជាហាងលក់កាហ្វេ និងអាហារហូបចុកមួយចំនួនដែលមានសណ្ឋានធំដុំគ្រាន់បើ កំពុងតែរកទីតាំងដោយទីតាំងនោះមានពីរបីកន្លែងសុទ្ធតែល្អមិនដឹងជារើសមួយណា បើយកបានគឺអាចនឹងបើកដំណើរការក្នុងឱកាសបុណ្យចូលឆ្នាំខ្មែររួច។ ម្ល៉ោះហើយទៀត ចេះតែគិតស្មុគស្មាញបន្តិចរឿងបើកហាងនេះ ព្រោះចិត្តចង់ទិញឡាន ហើយអត់ទិញឡានស៊េរីទាបទេ ចង់ទិញស៊េរីខ្ពស់ស្រណុកជិះ.។ ចំពោះឡានវិញ បើនាងបើកចិត្តហ៊ានទទួលពីអ្នកសុំស្រឡាញ់ពិតជាមានលឿន តែអត់ទទួល ព្រោះចង់បានលាភរបស់ដែលកើតចេញពីកម្លាំងការងារដែលនាងប្រើសមត្ថភាពស្វែងរក។ ចំពោះផែនការចំណាយដើមទុនប្រើប្រាស់ជាច្រើនពាន់ដុល្លារបើកហាងថ្មីក្រោយពេលចូលឆ្នាំនេះ អត់មានអ្នកណាមួយជួយ ឬអ្នកឧបត្ថម្ភនោះទេ។
ចែករំលែកព័តមាននេះ