ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​ពិ​ដាន​ម្នាក់​ងងឹតមុខ​ធ្លាក់​ពីលើ​អ​ន្ទា​រ​ស្លា.ប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ

9 ឆ្នាំ មុន

ខេត្តកណ្តាល​៖ យុវជន​ដែល​ជា​ជាង​ពិ​ដាន​ម្នាក់​បាន​ធ្លាក់​ពី​ពើ​អ​ន្ទា​រ​ស្លា.ប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ខណៈ​ដែល​កំពុង​ធ្វើ​ពិ​ដាន​ស្រាប់តែ​ងងឹតមុខ​ធ្លាក់​ពីលើ​អ​ន្ទា​រម​ក​ដី កាលពី​វេលា​ម៉ោង​០៣​និង​២០​នាទី​រសៀល ថ្ងៃ​ទី​០១ ខែមេសា នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​ពិន លាង ស្ថិត​ក្នុងភូមិ​សន្លុង ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល

ខេត្តកណ្តាល​៖ យុវជន​ដែល​ជា​ជាង​ពិ​ដាន​ម្នាក់​បាន​ធ្លាក់​ពី​ពើ​អ​ន្ទា​រ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ខណៈ​ដែល​កំពុង​ធ្វើ​ពិ​ដាន​ស្រាប់តែ​ងងឹតមុខ​ធ្លាក់​ពីលើ​អ​ន្ទា​រម​ក​ដី កាលពី​វេលា​ម៉ោង​០៣​និង​២០​នាទី​រសៀល ថ្ងៃ​ទី​០១ ខែមេសា នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​ពិន លាង ស្ថិត​ក្នុងភូមិ​សន្លុង ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ​រ៉េ​ត អូន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជាង​ពិ​ដាន មាន​ទីលំនៅ​ភូមិ​បុស្ស ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ ។

សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា​នៅ​វេលា​ម៉ោង​ខាងលើ​ជន​រង​គ្រោះ​បាន​ឈរ​នៅ​លើ​អ​ន្ទា​រ​ជាមួយ​ឈ្មោះ​ស៊យ តាក់ ដែល​មានកំ​ពស់​៣,១០​ម៉ែត្រ ស្រាប់តែ​ជន​រង​គ្រោះ​បាន​ងងឹតមុខ ក៏​ធ្លាក់​ពីលើ​អ​ន្ទា​រ​ធ្លាក់​មក​លើ​ថ្ម ភ្លាម​នោះ​ឈ្មោះ​ស៊យ តាក់ ឈ្មោះ​សួន សុ​ជាតិ រួម​ទាំង​ម្ចាស់ផ្ទះ​បាន​យក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យតែ​ពេល​មក​ដល់​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

ចំណែក​សព​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕