ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជអាជ្ញា​រង​​ដឹកនាំកម្លាំងចម្រុះប្រមូល​កាវ​៥០២​ក្លែងក្លាយ​បាន​រាប់​ពាន់​​ដបដុតកម្ទេច​ចោល

9 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ កម្លាំង​​​កង​រាជ​អាវុធហត្ថ​​ខេត្ត​តំណាង​​ក្រុមហ៊ុន​​វៃ​យ៏ ​ជូ ​ចំកាត់ ដឹកនាំ​ដោយ​លោក​ផា​ន់ សុ​ភ័​ក្រ ព្រះរាជអាជ្ញា​រង​អម​សាលា​​ដំបូង​ខេត្ត បាន​បើក​ប្រតិបត្តិការ​ចុះ​ប្រមូល​កាវ​៥០២​ក្លែង​កា្ល​យ​​បាន​រាប់​ពាន់ដប​តាម​ផ្ទះ​លក់​គ្រឿង​ចំនួន​​៣​​កន្លែង ត្រូវ​បាន​ធ្វើ​

ខេត្ត​កំពង់​ចាម​ ៖ កម្លាំង​​​កង​រាជ​អាវុធហត្ថ​​ខេត្ត​តំណាង​​ក្រុមហ៊ុន​​វៃ​យ៏ ​ជូ ​ចំកាត់  ដឹកនាំ​ដោយ​លោក​ផា​ន់ សុ​ភ័​ក្រ ព្រះរាជអាជ្ញា​រង​អម​សាលា​​ដំបូង​ខេត្ត បាន​បើក​ប្រតិបត្តិការ​ចុះ​ប្រមូល​កាវ​៥០២​ក្លែង​កា្ល​យ​​បាន​រាប់​ពាន់ដប​តាម​ផ្ទះ​លក់​គ្រឿង​ចំនួន​​៣​​កន្លែង ត្រូវ​បាន​ធ្វើ​ឡើង​​កាលពីវេលា​​​ព្រឹក​ថ្ងៃ​ទី​២៧ មីនា ២០១៥ ស្ថិត​នៅ​ក្នុងសង្កាត់​កំពង់​​ចាម ក្រុង​កំពង់​ចាម​ យក​ទៅ​រក្សា​ទុក​នៅ​ទីបញ្ជា​ការ​កង​រាជ​អាវុធ​​​ហត្ថ​​ខេត្ត ​និង​​​ដុតបំផ្លាញ​​ចោល​កាលពី​ល្ងាច​ថ្ងៃ​​​ដដែល ។

លោកឌួ​ង សុគន្ធ​ថៃ តំណាង​ក្រុមហ៊ុន​ Vi Chau ប្រាប់​ឱ្យ​​ដឹង​ថា មាន​អតិថិជន​​បាន​ទូរស័ព្ទ​មក​ប្រាប់​​រូបលោក​ថា​ នៅ​ក្រុង​កំពង់​ចាម​មាន​​គេ​លួច​ចរាចរណ៍​​លក់​ផលិតផល​​កាវ​៥០២​ក្លែង​ក្លាយ​ជា​ច្រើន​កន្លែង ទើប​រូប​លោក​បាន​រាយ​ការ​ណ៍​​ទៅ​នាយក្រុម​ហ៊ុន ដើម្បី​មាន​វិធាន​ការ​ជាមួយនឹង​អាជីវករ​លក់​ផលិតផល​ក្លែង​បន្លំ​របស់​ពិត​ ដែល​កត្តា​នេះ​នាំ​ឱ្យ​ខាតបង់​នូវ​ប្រាក់​ចំណូច​ដ៏​ច្រើន​ផង​ដែរ ។

លោក​ឌួ​ង សុគន្ធ​ថៃ តំណាង​ក្រុមហ៊ុន​ប្រាប់​បន្ត​ថា រូប​លោក​បាន​ចុះ​មក​ស្រាវជ្រាវ​ជា​ច្រើន​ថ្ងៃ​នៅ​ក្រុងកំពង់ចាម ព្រម​ទាំង​បានឃើញ​ទីតាំង​លក់​កាវ​ក្លែងក្លាយ​នោះ​មែន បន្ទាប់​មក​កាលពីវេលា​ព្រឹក​ថ្ងៃ​ទី​២៧ ​មីនា ២០១៥ លោក​ផា​ន់ សុ​ភ័​ក្ត្រ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត បាន​ដឹកនាំ​កម្លាំង​ជា​ច្រើន​នាក់​​​ចុះ​ទៅ​ផ្ទះ​លក់គ្រឿងទេស​ ​​១-​ឈ្មោះ​ជា ហ៊ី​ម៉េ​ង ស្ថិត​នៅ​ភូមិ​១២ សង្កាត់​កំពង់ចាម ក្រុង​កំពង់​ចាម  ដោយ​បាន​ដកហូត​កាវ​ចំនួន​៩៨​ប្រអប់​​ធំ ​ស្មើនឹង​៤.៩០០​ដប នៅផ្ទះ​ទី​​២​ឈ្មោះលឹ​ម ឆាយ ស្ថិត​នៅ​ភូមិ​១៣ សង្កាត់​កំពង់​ចាម ដោយ​ដកហូត​​បាន​កាវ​ចំនួន​៧​​ប្រអប់ និង​ផ្ទះ​​ទី​៣-​ឈ្មោះ​ណា រិ​ន លក់​ភេស្ជជៈ​ ស្ថិត​នៅ​ក្បែរ​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម ដោយ​​​ដកហូត​បាន​កាវ​​ចំនួន​៣០​ប្រអប់ និង​៤២​​ដប ស្មើ​១.៥៤២​ដប ត្រូវ​​បាន​ដក​ហូត​មក​រក្សា​ទុកនៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ជា​បណ្តោះ​អាស្ន ។  

លោក​ថា​ នៅរសៀល​ថ្ងៃ​ដដែល ក៏​បាន​សុំ​គោល​ការ​ណ៍​ពីលោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​ដុតកម្ទេចចោល​នៅ​ក្នុង​បរិ​វេណ​បរិវេណ​ទន្លេ​អុំ ។  សូម​បញ្ជាក់​ថា​ នា​ពេល​កន្លង​មក ក្រុមហ៊ុន Vi chau បាន​បើក​ប្រតិបត្តិការ​ចុះ​ប្រមូល​កាវ​ក្លែងក្លាយ ត្រូវ​បាន​ធ្វើ​ឡើង​មាន​ដូច​ជា ខេត្តស្ទឹងត្រែង ខេត្ត​សៀមរាប ខេត្តរតនគិរី និង​នៅ​ខេត្តកំពង់ចាម ។ ទាំងនេះ​គឺ​ដោយ​មាន​ចំណារ​ពីលោក​នាយ​ឧត្តម​សេនី​យ៍សៅ សុខា  មេបញ្ជាការ​កង​រាជ​អ​វុ​ធ​ហត្ថ​ផ្ទៃ​ប្រទេស ឱ្យ​ក្រុមហ៊ុន​ចុះ​សហការ​ជាមួយនឹង​កង​រាជ​អាវុធហត្ថ​រាជធានី​-​ខេត្ត  គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ដូច​ភ្លៀងរលឹម ។   ​

ចំណែកលោក​ផា​ន់ សុ​ភ័​ក្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តប្រាប់​ឱ្យ​ដឹង​ដែរ​ថា សកម្មភាព​ចុះ​ប្រ​មូល​កាវ​ក្លែងក្លាយ​៥០២​នេះ គឺ​ដោយសារ​តែ​មាន​បណ្តឹង​ពី​ក្រុមហ៊ុន​ស្របច្បាប់​ខាងលើ ត្រូវ​បាន​ធ្វើ​ឡើងចំនួន​៣​ទីតាំង​ក្នុង​ក្រុង​កំពង់ចាម ។  ដោយ​បាន​ណែនាំ​ឲ្យ​អាជីវករ​លក់ដូរ  ត្រូវ​តែ​ទិញ​លក់​មាន​វិ​ក័យប័ត្រ​ត្រឹមត្រូវ​និង​កាលបរិច្ឆេទ​ការ​ផលិត ប្រសិនបើ​ថ្ងៃក្រោយ​ឃើញ​អាជីវករ​ណា​នូវ​បន្ត​លក់​កាវ​ក្លែងក្លាយ​ទៀត​​នឹង​ចាត់វិធានការ​​តាម​ច្បាប់ ៕