ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេព រិ​ន​ដា​រ៉ូ និង​ច​ន ច័ន្ទ​ល​ក្ខិ​ណា និយាយ​ពី​វិធីសាស្ត្រ​រក្សា​អាជីព​ឱ្យ​នៅ​តែ​ខ្លាំង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទោះបី​ឆ្លងកាត់​អាជីព​សិល្បៈ​ជា​ច្រើន​ឆ្នាំ​ប្រកបដោយ​ប្រជាប្រិយភាព តារាភាពយន្ត​ជើង​ចាស់​លោក​ទេព រិ​ន​ដា​រ៉ូ នៅ​តែ​ស្ថិត​លើ​វិ​ថី​នេះ​ដដែល ។ ចំណែកឯ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា

រាជធានី​ភ្នំពេញ ៖ ទោះបី​ឆ្លងកាត់​អាជីព​សិល្បៈ​ជា​ច្រើន​ឆ្នាំ​ប្រកបដោយ​ប្រជាប្រិយភាព តារាភាពយន្ត​ជើង​ចាស់​លោក​ទេព រិ​ន​ដា​រ៉ូ នៅ​តែ​ស្ថិត​លើ​វិ​ថី​នេះ​ដដែល ។ ចំណែកឯ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា វិញ​ដែល​នៅ​លើ​វិ​ថី​សិល្បៈ​យូរ​ឆ្នាំ​ដែរ​នោះ​សព្វថ្ងៃ​នៅ​តែ​បន្ត​ដដែល​។ ក្នុង​នាម​ជាតា​រា​ល្បីល្បាញ​ក្រោម​សំឡេង​គាំទ្រ តារាភាពយន្ត​ប្រុស​ស្រី​ទាំង​២​នាក់​នេះ​បាន​បង្ហាញ​ពីចំណុច ល្អ​ៗ​ដែល​អាច​រក្សា​តំណែង​ឲ្យ​នៅ​តែ​ខ្លាំង ។

មិនមែន​ជា​រឿង​ធម្មតា​ទេ​ដែល​មហាជន​គ្រប់​ស្រទាប់វណ្ណៈ​ស្គាល់​តារាភាពយន្ត​ទេព រិ​ន​ដា​រ៉ូ និង​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា តាំងពី​ដើម​មក​នៅ​តែ​ទទួល​ការ​ស្វាគមន៍ ឲ្យ​តម្លៃ​ចំពោះ​ស្នាដៃ​សម្តែង​របស់​ពួក​គេ ។ បើ​ទោះជា​អ្នក​ទាំង​ពីរ​មិន​អាច​គ្រង​តំណែង​ជា​តួអង្គ​សំខាន់​ដូច​កាលពី​នៅ​ក្មេង​ក៏​ឱកាស​សម្តែង​ភាពយន្តនៅ​តែ​ក្តាប់​បានជា​តួអង្គ ផ្សេង​ៗ​តាម​ទម្រង់​នៃ​ផ្ទៃរឿង​ល្អ​ដូច​ពី​មុន ។ បើ​គិត​ទៅ ម្នាក់​ៗ​មានបទពិសោធន៍​ជាមួយ​សិល្បៈ​យូរ​ឆ្នាំ​នៅ​តែ​ល្បីល្បាញ​និង​មហាជន​នៅ​តែ​ឲ្យ​តម្លៃ ។ លោក​ទេព រិ​ន​ដា​រ៉ូ ដែល​សាង​ស្នាដៃ​ក្នុង​ខ្សែភាពយន្ត​ជា​ច្រើន ហើយ​សុ​ទ្ឋ​តែ​ទទួល​បាន​សំឡេង​គាំទ្រ​បាន​បញ្ជាក់​កាលពី ពេល​ថ្មី​ៗ​នេះ​ថា «​ការ​សម្តែង​ភាពយន្ត​គឺ​មាន​លក្ខណៈ​សម្តែង​ច្រើន​ដូច​ជា​យំ​មាន​របៀប​យំ មិនមែន​នឹកឃើញ​យំ​គឺ​យំ​ទេ​។ ការ​យំ​តាម​សាច់​រឿង​ត្រូវ​តេ​ដាក់ចិត្ត​ទៅ​តាម​សាច់​រឿង​ទើប​យំ​បាន ។ ចំពោះ​ការ​រក្សា​រូបសម្បត្តិ​ក៏​ជា​រឿង​មួយ​សំខាន់ ដូច​ជា​រូប​ខ្ញុំ​អាច​ថា​មានសំណាង​ព្រោះ​កាល​នៅ​ពី​ក្មេង​ម្តាយ​ខ្ញុំ​ធ្វើ​ពេទ្យ ហើយ​ចេះ​ពី​របៀប​ទទួលទាន​អាហារ​ណា​ល្អ អាហារ​ណា​ប៉ះពាល់ និង​ការ​ហាត់ប្រាណ​ជា​ប្រចាំ​កុំ​ឲ្យ​ឡើង​ក្បាលពោះ ។

ចំពោះ​សមិទ្ធផល​ដែល​បាន​ប្រឡូក​សិល្បៈ​ជិត​៣០​ឆ្នាំ​គឺ​ខ្ញុំ​បាន​ទទួល​ពាន​មហោស្រព​ភាពយន្ត​ឆ្នាំ​២០០៥ និង​ពានរង្វាន់​អន្តរជាតិ​មួយ​ឆ្នាំ​២០០៧ និង​អាណាចក្រ​តារា​ជា​តួ​សម្តែង​ដែល​មាន​ប្រជាប្រិយ ។ ចំណុច សំខាន់​ៗ​ដែល​អាច​ទទួល​បាន​ពាន​ទាំង​អស់នោះ​គឺ​មាន​ចំណុច ខុស​ៗ​គ្នា​ដូច​ជា ការ​សម្តែង​ថ្វាយ​ព្រះករុណា​ដោយសារ​តែ​បាន​ចូលរួម​ដង្ហែ​លោក និង​សម្តែង​ថ្វាយ​ព្រះ​អង្គជា​ច្រើន​រឿង ។ ចំពោះ​ពាន​ប្រជាប្រិយភាព​អាច​ថា​មក​ពី​ការ​សម្តែង​កន្លង​មក​យូរ​ឆ្នាំ​មហាជន​ជក់ចិត្ត​រហូត​ចេះ​តែ​ទទួល​បាន​ប្រជាប្រិយភាព​ពីព្រោះ​ប្រជាប្រិយភាព​គឺជា​ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធវេ​ប​សាយ ហើយ​ទទួល​បានការ​គាំទ្រ​ច្រើន​» ។

ចំពោះ​អ្នក​នាង​ច​ន ចន្ទ័ល​ក្ខិ​ណា វិញ​បាន​លើក​ឡើង​ពី​ការ​រក្សា​តំណែង​នៅ​តែ​ល្បី​បាន​យូរ​ថា «​បើសិនជា​ផ្តោត​ទៅ​លើ​ការ​មិន​ប្រឹងប្រែង​ខ្លួនឯង​នោះ​មិន​អាច​ទទួល​បាន​លទ្ធផល​ល្អ​ទេ​។ ចំពោះ​តារា​ផ្នែក​នារី​បើ​មានគ្រួសារ​ហើយ​ប្រជាប្រិយភាព​មិន​ស្ទុះ​ឡើង​បាន​ដូច​មុន​ទេ​ខណៈ​តារា​បុរស​មិន​ប៉ុន្មាន​ទេ ។ នារី​មាន​ប្តី ប្រជាប្រិយភាព​ធ្លាក់​ចុះ ហើយ​បើសិនជា​មានកូន​ទៀត​រឹតតែ​ធ្លាក់​ចុះ​ទៀត ។ ហេតុ​អ្វី​បានជា​យើង​សម្តែង​យំ អ្នក​មើល​យំ​ជាមួយ​យើង គឺ​មាន​ន័យ​ថា​គេ​ចូល​អារម្មណ៍​ជាមួយ ។ ពេល​ខ្លះ​តិចតួច​គេ​ក៏​តាម​មើល​វិធី​សម្តែង​ជាមួយ​យើង​ដែរ ។ បើសិនជា​យើង​មាន​ប្តី មានកូន​ហើយ ការ​សម្តែង​របស់​យើង​មាន​សមត្ថភាព មាន​និស្ស័យ ការ​សម្តែង​របស់​យើង​ល្អ​គឺ​ការ​គាំទ្រ​នៅ​តែ​មាន ហើយ​ការ​រក្សា​កេរ្តិ៍ឈ្មោះ​ក៏​ដូច​ជា​សម្ព័ន្ធ​ភាពល្អ​ជាមួយ​អ្នកធ្វើការ​ជាមួយ​យើង​តែ​ម្តង ។

ចំពោះ​នាង​ខ្ញុំ​តែងតែ​គោរព​តាម​គន្លង​បងប្រុស​ទេព រិ​ន​ដា​រ៉ូ ទាំង​ជា​ដៃគូ​រួមការ​ងារ​ជាមួយ​គ្នា បាន​ន័យ​ថា​អត្ត​ចរិត​រួសរាយ​មានការ​គោរព​គ្នា​និង​មាន​សម្ព័ន្ធ​ភាពល្អ ។ ដូចនេះ​ហើយ​បើសិនជា​ធ្លាក់​ប្រជាប្រិយភាព​ក៏​ក្រុមការងារ​នៅ​តែ​លើក​ស្ទួយ ។ អ្នកសិល្បៈ​មិនមែន​៣០​ឆ្នាំ​ល្បី​រហូត​នោះ​ទេ យើង​អាច​មាន​ឆ្នាំ​នេះ​យើង​ល្បី​បន្តិច ឆ្នាំ​នេះ​យើង​ធ្លាក់​ច្រើន ឆ្នាំ​នេះ​យើង​ឡើង​ខ្លាំង ។ បែប​នេះ​ហើយ​បើ​នៅ​ក្នុង​អំឡុង​ដែល​យើង​ទទួល​បានការ​គាំទ្រ​ខ្លាំង កំពុង​តែ​ល្បី​ខ្លាំង ហើយ​បើសិនជា​យើង​មាន​ប្រជាប្រិយភាព​ជាមួយ​ទស្សនិកជន​តែ​យើង​ត្រូវ​តែ​ធ្វើខ្លួន​ជា​អ្នកសិល្បៈ​ម្នាក់​ដែល​មាន​មិត្ត​ភាពល្អ​មាន​សម្ព័ន្ធ​ភាពល្អ​ជាមួយ​អ្នកធ្វើការ​នៅ​ក្នុង​ផលិតកម្ម ពីព្រោះ​អ្នក​ទាំង​អស់នោះ​ហើយ​បាន​ធ្វើ​ឲ្យ​យើង​ល្បី ។ ពេល​ដែល​យើង​លែង​ទទួល​ការ​គាំទ្រ តែ​គេ​ស្រឡាញ់​យើង​ក្រុមការងារ​ស្រឡាញ់​យើង ស្រឡាញ់​ការ​សម្តែង​របស់​យើង ស្រឡាញ់​ការ​ធ្វើការ​របស់​យើង​នោះ​គេ​នៅ​តែ​គាំទ្រ​យើង ។ បើកាលណា​ក្រុមការងារ​គាំទ្រ​ទស្សនិកជន​ក៏​នៅ​តែ​គាំទ្រ​ដូច​គ្នា ។

២០​ឆ្នាំ​ជាមួយ​សិល្បៈ​ទី​មួយ​មាន​គេ​ស្គាល់​ច្រើន​ថា​ជា​ច​ន ច័ន្ទ​ល​ក្ខិ​ណា ទី​២​បាន​ទទួល​នូវ​បទ​ពិសោធន៍​ការងារ​រៀង​រហូត គឺ​យើង​ផ្លាស់​ប្តូរ​ការងារ ថ្មី​ៗ​រហូត​នៅ​ក្នុង​វិស័យ​សិល្បៈ ។ លើស​ពី​នេះ​យើង​មិន​អាច​បំភ្លេច​បាន​កាលពី​យើង​ទទួល​បាន​នូវ​ពានរង្វាន់ និង​សម្តែង​ភាពយន្ត​ថ្វាយ​ព្រះករុណា​ចំនួន​៣​រឿង និង​ទទួល​បាន​មេដាយ​ថ្នាក់​សេនា និង​បាន​ទទួល​តំណែង​ជា​តារា​សម្តែង​ឆ្នើម​ប្រចាំ​ប្រទេស​ឆ្នាំ​២០០៥​ជា​ពានរង្វាន់​ថាស​មាស និង​បាន​ទទួល​កាក់​មាស​ពី​ចាងហ្វាង​ផលិតកម្ម​ដែល​គាត់​បាន​ផ្តល់​ឱកាស​សម្តែង​រហូត​ធ្វើ​ឲ្យ​ភាពយន្ត​គាត់​ចំនួន​២​រឿង​បាន​កេរ្តិ៍ឈ្មោះ​ខ្លាំង ចំណូល​ច្រើន​ព្រោះ​គោរព​ការងារ​ពេល​វេលា ធ្វើ​ឲ្យ​គាត់​ពេញចិត្ត និង​មាន​ប័ណ្ណសរសើរ​ជាមួយ​ពានរង្វាន​អប្សរា​ឆ្នាំ​២០១៣» ៕