រាជធានីភ្នំពេញ ៖ ស្របពេលដែលលោកករុណា ពេជ្រ តារាចម្រៀងមានប្រជាប្រិយភាពនៅផលិតកម្មថោន បានប្រារព្ធពិធីឡើងវិឡាថ្មីមានតម្លៃរាប់ម៉ឺនដុល្លារផ្អើលសង្គមសិល្បៈ និងមជ្ឈដ្ឋាននានា តារារូបនេះក៏បានប្រកាសជូនជាសាធារណៈផងដែរថា នឹងរៀបការយ៉ាងគគ្រឹកគគ្រែងម្តងទៀតនាឆ្នាំ២០១៨ ខាងមុខ។ លោកប្រកាសបែបនេះ ដើម្បីបំពេញ និងបំណងម្តាយដែលរំពៃចង់ឃើញកូនប្រសាអស់ជាយូរមកហើយនោះ។
បណ្តាភ្ញៀវកិត្តិយស និងតារាសិល្បៈ ក៏ដូចជាបណ្តាអ្នកសារព័ត៌មាននានាកាលពីរាត្រីថ្ងៃតី១៧ មករា ២០១៥ ក្នុងបុរីពិភពថ្មីជិតវត្តសំរោងអណ្តែត ម្នាក់ៗសុទ្ធតែភ្ញាក់ផ្អើលនៅពេលបានទៅចូលរួមពិធីឡើងវិឡាថ្មីរបស់លោកករុណា ពេជ្រដោយមិនដឹងថា លោកមានផ្ទះថ្មីទំនើបទាន់សម័យលំដាប់ហាយក្លាក់ធំល្វឹងល្វើយសម្ញែងខ្លួនយ៉ាងស្រស់ប្រណីតបែបនេះទេ ព្រោះបើនិយាយពីកញ្ចប់ប្រាក់ដុល្លារដែលចំណាយនោះមានខ្ទង់រាប់ម៉ឺនដុល្លារ។ ផ្ទះថ្មីទើបតែឡើងនេះសម្រាប់អ្នកដែលចង់រស់នៅច្រើនតែជាអ្នកដែលមានលុយ មានជំនួញធំៗ និងមានយសសក្តិក្នុងន័យចង់ធ្វើឲ្យជីវិតបានកាន់តែមានន័យជាមួយការស្នាក់នៅក្នុងផ្ទះដែលស្តុកស្តមប្រកបដោយការរចនារបស់របរទំនើបៗ និងធ្វើឲ្យជីវិតកាន់តែមានន័យមួយកម្រិតទៀត។ វីឡាថ្មីរបស់តារាចម្រៀងករុណា ពេជ្រ នេះ មិនត្រូវបានតារារូបនេះ ទម្លាយឲ្យដឹងពីថវិការចំណាយអស់ប៉ុន្មាននោះទេ ព្រោះមិនចង់ឲ្យមានការអួតអាងដោយតារារូបនេះគ្រាន់តែបញ្ជាក់ថា ជាការចំណាយផ្ទាល់ខ្លួននូវទឹកប្រាក់មួយចំនួនរបស់ខ្លួន និងក្រុមគ្រួសារ ជាពិសេសមានចំណែកម្តាយរបស់លោកជាជន្ទល់ធំមួយផ្នែកដែរ។ យ៉ាងណាក៏ដោយ មានការសន្និដ្ឋានខ្លះៗក្នុងភាពមិនច្បាស់ថា ផ្ទះវីឡាថ្មីរបស់ករុណា ពេជ្រ មានតម្លៃជាង៥០ម៉ឺនដុល្លារ ដោយបើនិយាយពីតែផ្ទះ គឺ៤០ម៉ឺនដុល្លារ ហើយមានរបស់របរគ្រឿងសង្ហារឹមផ្សេងដាក់បំពាក់ក្នុងផ្ទៃខាងក្នុងនៃផ្នែកផ្សេងៗក៏ចាយប្រាក់អស់សន្ធឹកណាស់ដែរ។ ទោះបីជាយ៉ាងណាលោកករុណា ពេជ្រ ដែលរីកមុខមាត់ពេលមានផ្ទះថ្មីស្នាក់នៅធំល្អបាននិយាយត្រង់ថា «នៅប្រមាណខ្ទង់៣ឆ្នាំទៀត លោកនឹងរៀបការ ដោយធានាថា មានពិធីសប្បាយម្តងទៀត»។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ