ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ុ​ន ផៃ​លី​ន ខកចិត្ត​នៅ​អូស្ត្រាលី​ដោយសារ​ប្រុស​ស្នេហ៍​វ័យ​ចំណាស់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដ្បិត​ការ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​ទទួល​បានការ​គាំទ្រ និង​អាច​រក​ប្រាក់​បាន​ច្រើន​គួរសម​ក៏​ពិតមែន ប៉ុន្តែ​តារាចម្រៀង​ដែល​ចូល​ចិត្ត​សម្ញែង​ដើមទ្រូង

រាជធានី​ភ្នំពេញ ៖ ដ្បិត​ការ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​ទទួល​បានការ​គាំទ្រ និង​អាច​រក​ប្រាក់​បាន​ច្រើន​គួរសម​ក៏​ពិតមែន ប៉ុន្តែ​តារាចម្រៀង​ដែល​ចូល​ចិត្ត​សម្ញែង​ដើមទ្រូង​នាង ប៊ុ​ន ផៃ​លី​ន បាន​សម្តែង​ការ​ខកបំណង​ទៅ​វិញ ខណៈ​ពេល​ដែល​គូស្នេហ៍​របស់​នាង​នៅ​ប្រទេស​នោះ​មិន​ផ្តល់​ចម្លើយ​ស្នេហ៍​ជា​វិជ្ជមាន​ណាមួយ​ដល់​នាង ។

រយៈពេល​៣​ខែ​នាង​ប៊ុ​ន ផៃ​លី​ន បាន​ច្រៀង​រាំ​ផ្តល់​ការ​កម្សាន្ត​ដល់​ជនជាតិ​ខែ្ម​រ​ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី​ប្រកបដោយ​ជោគជ័យ ជា​ប្រទេស​ដែល​នាង​ចេញចូល​សម្តែង​ដូច​ជា​នៅ​ក្នុងស្រុក​ខ្មែរ ។ ជោគជ័យ​នោះ​មិន​បាន​ធ្វើ​ឲ្យ​ផៃ​លី​ន ស្ងប់ចិត្ត​ទាំងស្រុង​ឡើយ ដោយសារ​តែ​នាង​មិន​បាន​ចម្លើយ​ជា​វិជ្ជមាន​ពី​គូស្នេហ៍​របស់​នាង​ដែល​រស់នៅ​ទីនោះ ។ ប៊ុ​ន ផៃ​លី​ន ខកចិត្ត​យ៉ាង​ខ្លាំង​ពេល​វិល​មក​ស្រុក​ខ្មែរ​វិញ ។

ជួប​កោះសន្តិភាព​តាម​ទូរស័ព្ទ​កាលពី​ពេល ថ្មី​ៗ​នេះ តារាចម្រៀង​ចូល​ចិត្ត​សម្ញែង​ដើមទ្រូង​នាង​ប៊ុ​ន ផៃ​លី​ន អះអាង​ថា រយៈពេល​៣​ខែ​ដែល​នាង​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់ ដោយសារ​តែ​ទីផ្សារ​ការងារ​សិល្បៈ​របស់​នាង​នៅ​ទីនោះ​មាន​ជា​ហូរហែ ។ រយៈពេល​៣​ខែ នៅ​ទីនោះ​នាង​អាច​រក​ប្រាក់​ចំណូល​បាន​ជិត​៣​ម៉ឺន​ដុល្លារ ដែល​អាច​ចាត់ទុកជា​ជោគជ័យ​មួយ ។ ជោគជ័យ​ធ្វើ​ឲ្យ​នាង​សប្បាយចិត្ត ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​នាង​ខកចិត្ត​ទៅ​វិញ​នោះ គឺ​នាង​មិន​បាន​ទទួល​ចម្លើយ​ពី​គូស្នេហ៍​របស់​នាង​នៅ​ទីនោះ ។

ប៊ុ​ន ផៃ​លី​ន បន្ថែម​ថា រយៈពេល​២​ឆ្នាំ​ហើយ​ដែល​នាង​បាន​ផ្តើម​ស្នេហ៍​ជាមួយ​បុរស​ជា​អាណិកជន​ខ្មែរ​សញ្ជាតិ​អូស្ត្រាលី មាន​វ័យ​ជាង​៥០ និង​មានកូន​២​នាក់ ប៉ុន្តែ​ក្តី​ស្នេហ៍​នេះ​មិន​បាន​ចេញ​ជា​រូបរាង​ឈាន​ដល់​គោលដៅ​ឡើយ ដោយសារ​រហូត​មក​ដល់​ពេល​នេះ​បុរស​ម្នាក់​នោះ​មិន​ទាន់​បាន​ផ្តល់​ចម្លើយ​មក​នាង​យ៉ាងណា​នៅឡើយ​ទេ ។

បើ​ទោះបីជា​ផៃ​លី​ន​រង់ចាំ​ដោយ​ភាព​ហត់នឿយ​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​នាង​នៅ​តែ​រង់ចាំ​បុរស​ម្នាក់​នោះ​ដដែល ដោយសារ​ក្តី​ស្រឡាញ់ និង​ការ​ទន្ទឹងរង់ចាំ​របស់​នាង​នៅ​មិន​ទាន់​សាបសូន្យ​នៅឡើយ​ទេ ។

ប៊ុ​ន ផៃ​លី​ន បញ្ជាក់​ថា បច្ចុប្បន្ន​មាន​បុរស​នៅ​ក្នុងស្រុក​ម្នាក់​មាន​វ័យ​ជាង​៣០​ព្យាយាម​ទាក់ទង​សុំ​ស្នេហ៍​រូប​នាង ប៉ុន្តែ​នាង​មិន​ផ្តល់​ភ្លើង​ខៀវ​ឡើយ ដោយសារ​តែ​ចិត្ត​របស់​នាង​នៅ​តែ​ស្រឡាញ់​បុរស​វ័យ​ចំណាស់​ម្នាក់​នោះ​ដដែល ។

ប៊ុ​ន ផៃ​លី​ន រំពឹង​ថា បុរស​ដែល​នាង​ស្រឡាញ់​នោះ​អាច​នឹង​ផ្តល់​ចម្លើយ​មក​នាង កុំ​ឲ្យ​នាង​បន្ត​រង់ចាំ​ដោយ​ក្តី​អន្ទះសា បើ​ទោះជា​ចម្លើយ​នោះ​ចេញ​មក​ជា​វិជ្ជមាន ឬ​អវិជ្ជមាន​ក៏​ដោយ ៕