អតីតតារាភាពយន្តក្នុងទស្សវត្ស៩០ លោកចៅ ចាន់ណារី កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត
រាជធានីភ្នំពេញ ៖ អតីតតារាភាពយន្តជើងចាស់ក្នុងទស្សវត្សទី៩០ លោកចៅ ចាន់ណារី អាយុ៦១ឆ្នាំ បានធ្លាក់ខ្លួនឈឺធ្ងន់ ខណៈស្ទះ
រាជធានីភ្នំពេញ ៖ អតីតតារាភាពយន្តជើងចាស់ក្នុងទស្សវត្សទី៩០ លោកចៅ ចាន់ណារី អាយុ៦១ឆ្នាំ បានធ្លាក់ខ្លួនឈឺធ្ងន់ ខណៈស្ទះ
រាជធានីភ្នំពេញ ៖ អតីតតារាភាពយន្តជើងចាស់ក្នុងទស្សវត្សទី៩០ លោកចៅ ចាន់ណារី អាយុ៦១ឆ្នាំ បានធ្លាក់ខ្លួនឈឺធ្ងន់ ខណៈស្ទះសរសៃឈាមបេះដូង ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី០៨ មករា ២០១៥ ។
បើតាមលោកសុុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរបានឱ្យដឹងថា លោកចៅ ចាន់ណារី បានឆ្លងផុតពីគ្រោះថ្នាក់ហើយ បន្ទាប់ពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យរួចមក ប៉ុន្តែសភាពលោកនឹងបន្តសម្រាកព្យាបាលជាបន្តទៀត ។
លោកបន្តថា ក្រុមគ្រួសារបស់លោកចៅ ចាន់ណារី សុំអំពាវនាវដល់សប្បុរសជនក្នុង និងក្រៅប្រទេសទាំងអស់ ជាពិសេសមិត្តសិល្បករទាំងអស់ មេត្តាជួយឧបត្ថម្ភដល់លោកចៅ ចាន់ណារី ដោយក្តីអាណិតអាសូរផង ព្រោះក្រុមគ្រួសារលោកកំពុងជួបការខ្វះខាតយ៉ាងខ្លាំង ។
គួរបញ្ជាក់ថា លោកចៅ ចាន់ណារី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត បន្ទប់លេខ៤ (សង្គ្រោះបន្ទាន់)ផ្នែកបេះដូង ។ ទំនាក់ទំនងទូរស័ព្ទតាមលេខក្រុមគ្រួសាររបស់លោកផ្ទាល់ ០៨៨ ៨២២ ៥៧៥១ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ