ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​​បង្ក្រាប​គ្រឿង​ញៀន​នៅ​សង្កាត់​បឹង​សាឡាង​ឃាត់​ខ្លួន​មនុស្ស៥នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នគរ​បាល​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ដឹក​នាំ​ដោយ​លោក​ព្រះ​រាជ​អាជ្ញា​រង​ មាស ច័ន្ទ​ពិសិដ្ឋ និង​លោក​វរ​សេនីយ៍​ទោ ប៊ន សំអាត ប្រធាន​ការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន​

រាជ​ធានី​ភ្នំពេញ​ ៖ នគរ​បាល​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ដឹក​នាំ​ដោយ​លោក​ព្រះ​រាជ​អាជ្ញា​រង​ មាស ច័ន្ទ​ពិសិដ្ឋ និង​លោក​វរ​សេនីយ៍​ទោ ប៊ន សំអាត ប្រធាន​ការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​នៅ​​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៦ វិច្ឆិកា នេះ​បាន​បើក​ប្រតិ​បត្តិ​ការ​ចុះ​បង្ក្រាប​គ្រឿង​ញៀន​​នៅ​ចំណុច​ផ្ទះ​ល្វែង​សង់​ថ្មី​ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក​។

ក្នុង​ប្រតិ​បត្តិ​ការ​នេះ​សមត្ថ​កិច្ច​បានឃាត់​ខ្លួនបុរស​ម្នាក់ និង​ស្ត្រី​៤នាក់​នាំ​មក​សាក​សួរ និង​ដក​ហូត​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១​កញ្ចប់​ រថ​យន្ត​ចំនួន​៣​គ្រឿង គឺ១-​​​​​កាមរី​បាឡែន ​រថយន្ត​ម៉ាក​ស៊ីរូស និង​ឡិចស៊ីស​៣៣០​ ព្រម​ទាំង​ដក​ហូត​កាំ​ភ្លើង​ខ្លី​ស៊េរី​ទំនើប​មួយ​ដើម​ផង​ដែរ​។

ជន​សង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួន​ឈ្មោះ​ឈុំ ជឿន ភេទ​ប្រុស អាយុ​ប្រហែល៣០​ឆ្នាំ​ មាន​ឋានៈជា​អង្គ​រក្ស​។ ទោះ​បី​ជា​យ៉ាង​ណា​គេ​មិនទាន់​ដឹង​ថា ការ​ចុះ​ឆែក​ឆេរ​ខាង​លើ​នេះ​ទទួល​បាន​លទ្ធ​ផល​បែប​ណា​នៅ​ឡើយ​ទេ ដោយ​ពេល​នេះ​សមត្ថ​កិច្ច​កំពុង​សួរ​នាំ​ជន​សង្ស័យនៅ​ឡើយ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព