ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សមា​គ​សិល្បករ​ខ្មែរ​សរសើរ​ផង រិះគន់​ផង កម្មវិធី​ប្រឡង​ចម្រៀង​របស់​ស្ថានីយទូរទស្សន៍​2

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​សុះ ម៉ាច បាន​សម្តែង​ការ​គាំទ្រ​កម្មវិធី​ប្រឡង​ចម្រៀង​របស់​ស្ថានីយទូរទស្សន៍​នៅ​ក្នុងស្រុក​ចំនួន​២​បើ​ទោះបីជា​ការ​រៀបចំ​នោះ​មានការ​គាំទ្រ និង​រិះគន់​ពី​ទស្ស​និក​មួយ​ចំនួន​ក៏​ដោយ ។កម្មវិធី​ដែល​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​គាំទ្រ​នោះ គឺ​កម្មវិធី​«The Voice Cambodia» របស់​ស្ថានីយទូរទស្សន៍​ហង្ស​មាស និង​កម្មវិធី​«​សំនៀង​ចែងចាំង​» របស់​

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​សុះ ម៉ាច បាន​សម្តែង​ការ​គាំទ្រ​កម្មវិធី​ប្រឡង​ចម្រៀង​របស់​ស្ថានីយទូរទស្សន៍​នៅ​ក្នុងស្រុក​ចំនួន​២​បើ​ទោះបីជា​ការ​រៀបចំ​នោះ​មានការ​គាំទ្រ និង​រិះគន់​ពី​ទស្ស​និក​មួយ​ចំនួន​ក៏​ដោយ ។កម្មវិធី​ដែល​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​គាំទ្រ​នោះ គឺ​កម្មវិធី​«The Voice Cambodia» របស់​ស្ថានីយទូរទស្សន៍​ហង្ស​មាស និង​កម្មវិធី​«​សំនៀង​ចែងចាំង​» របស់​ស្ថានីយទូរទស្សន៍​CTN ដែល​ចាក់​ផ្សាយ​នៅ​រៀង​រាល់​រាត្រី​ថ្ងៃអាទិត្យ​ដូច​គ្នា ។

បើ​ទោះបីជា​មានការ​រិះគន់​ពី​ទស្សនិកជន​មួយ​ចំនួន​ក៏​ដោយ ប៉ុន្តែ​លោក​សុះ ម៉ាច ចាត់​ទុក​កម្មវិធី​ប្រឡង​ចម្រៀង​ទាំង​ពីរ​នោះ​ថា បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សិល្បៈ​ចម្រៀង​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង ។ក្នុង​បទ​សម្ភាសន៍​ជាមួយ​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​កាលពី​ពេល ថ្មី​ៗ​នេះ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​សុះ ម៉ាច បាន​អះអាង​ថា ការ​បង្កើត​កម្មវិធី​«The Voice Cambodia» និង​«​សំនៀង​ចែងចាំង​»​បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សិល្បៈ​ចម្រៀង​ជាតិ​យើង ជា​ពិសេស​ផ្តល់​ឱកាស​ឲ្យ​កូន​ខ្មែរ​ដែល​មាន​និស្ស័យ និង​ស្រឡាញ់​សិល្បៈ​ចម្រៀង​បាន​បង្ហាញ​សមត្ថភាព​របស់​ខ្លួន ។

លោក​សុះ ម៉ាច លើក​ឡើង​ថា មានការ​រិះគន់​ខ្លះ​ដោយសារ​ការ​រៀបចំ​កម្មវិធី​មួយ​នោះ​មិន​បាន​គិតគូរ​ឲ្យ​បាន​សព្វ​ជ្រុងជ្រោយ ដោយ​យក​គណៈកម្មការ​ពុំ​មែន​ជា​អ្នកសិល្បៈ​ផ្នែក​ចម្រៀង និង​អ្នកចម្រៀង​ពុំ​សូវ​មាន​បទ​ពិសោធ​គ្រប់គ្រាន់ ។ ពេល​ខ្លះ​គណៈកម្មការ​បញ្ចេញយោបល់​ដូច​ជា​រិះគន់​បេក្ខជន​-​បេ​ក្ខ​នារី​ដែល​មិន​ទាន់​ក្លាយជា​អ្នកសិល្បៈ​ផង វា​ទៅ​ជា​លក្ខណៈ​វាយប្រហារ​ទៅ​វិញ ។ ត្រង់​ចំណុច​នេះ​លោក​សុះ ម៉ាច បញ្ជាក់​ថា ពួក​គាត់​គួរតែ​ណែនាំ​ដល់​បេក្ខជន​ត្រូវធ្វើ​បែប​នេះ ឬ​ច្រៀង​បែប​ណា​ទើប​ល្អជា​ជាង​ការ​រិះគន់ ជួនកាល​វា​ទៅ​ជា​កម្មវិធី​កំប្លុកកំប្លែង​ទៅ​វិញ ។

ចំណែក​កម្មវិធី​មួយទៀត​លោក​សុះ ម៉ាច   យល់​ថា យក​អ្នកចម្រៀង​មក​ធ្វើ​ជា​គ្រូបង្វឹក​គួរតែ​យក​សិល្បៈ​រៀមច្បង​ដែល​ពោរពេញ​ដោយ​បទ​ពិសោធន៍​មក​រួម​ជាមួយ​ទើប​អាច​បញ្ជៀ​សការ​រិះគន់​បាន ។ យក​ល្អ​គួរតែ​យក​គំរូ​តាម​កម្មវិធី​របស់​គេ​ដូច​ជា អា​មេ​រិ​ក ថៃ វៀតណាម ជាដើម ។ ដោយ​គេ​យក​គណៈកម្មការ​សុទ្ធតែ​ជា​សាស្ត្រាចារ្យ ឬ​អ្នកសិល្បៈ​ដែល​ពេញ​ទៅ​ដោយ​បទ​ពិសោធន៍​ផ្នែក​សិល្បៈ​ចម្រៀង ។

ទោះបីជា​យ៉ាងណា​ក្ដី​ប្រធាន​សិល្បករ​ខ្មែរ​រូប​នេះ​បាន​សម្តែង​ការ​គាំទ្រ​កម្មវិធី​ទាំង​២​នោះ​តែ​ថាបើ​សិន​អ្នក​រៀបចំ​កម្មវិធី​កែសម្រួល​បន្ថែម​ទៀត​នោះ​នឹង​កាន់តែ​ប្រសើរ​ដូច​ជា​ការ​រៀបចំ​គណៈកម្មការ និង​គ្រូបង្វឹក​ដោយ​ដាក់​រៀមច្បង​សិល្បៈ​ឱ្យ​ចូលរួម​ជាមួយ និង​ការ​ផ្តល់​យោបល់​ក្នុង​ន័យ​ស្ថាបនា​វា​កាន់តែ​ល្អ ព្រោះ​កម្មវិធី​ទាំងនោះ​ល្អ​ស្រាប់​ទៅ​ហើយ ។

លោក​សុះ ម៉ាច និយាយ​ថា «​បើ​និយាយ​ពី​កម្មវិធី​the voice Cambodia មាន​លក្ខណៈ​អន្តរជាតិ​ដោយសារ​ទិញ​សិទ្ធិ​ពី​គេ ដើម្បី​បង្កើត​កម្មវិធី​តាម​លំនាំ​គេ គឺ​មានការ​គាំទ្រ​ច្រើន​ដែរ​ទន្ទឹម​នឹង​មានការ​រិះគន់ ។ ចំណែក​កម្មវិធី​សំនៀង​ចែងចាំង​ក៏​ល្អ​ដែរ​បើ​ទោះជា​មានការ​រិះគន់​ខ្លះ​ក៏​ដោយ ។ កម្មវិធី​បែប​នេះ​ប្រសិនបើ​បង្កើត​គ្រប់​ស្ថានីយទូរទស្សន៍​នៅ​ក្នុងស្រុក​ទាំងអស ដើម្បី​ជា​ការ​ប្រកួតប្រជែង​នោះ វា​នឹង​កាន់តែ​ប្រសើរ ហើយ​ថ្ងៃ​មុខ​យើង​នឹង​សម្បូរ​នូវ​ធនធាន​សិល្បៈ​មិន​ខាន​ឡើយ​» ៕    ​