រាជធានីភ្នំពេញ ៖ យុវជនពីរនាក់ជិះម៉ូតូហុងដា ឌ្រីម សេ១២៥ មួយគ្រឿងគេចពីគេតាមដេញវាយបណ្តាលឱ្យជ្រុលទៅបុកពីក្រោយអ្នករត់ម៉ូតូឌុបដួលរងរបួសធ្ងន់៣នាក់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ៤០នាទី យប់ ថ្ងៃទី ១៨ កញ្ញា ២០១៤ នៅចំណុចមុខ ខេធីវី ម៉ូឌែនស៊ីធី តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានបានឱ្យដឹងថានៅមុនពេលកើតហេតុ គេឃើញយុវជនពីរនាក់ជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅមួួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1PE-8667 ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿនតាមផ្លូវ២០០៤ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុក៏បានជិះទៅបុកពីក្រោយម៉ូតូវីវ៉ា មួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1Z-0620 បើកដោយបុរសម្នាក់ជិះស្របទិសគ្នាតាមផ្លូវ២០០៤ ពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ ចំណែកបុរសជិះម៉ូតូវីវ៉ា ដែលមានមុខរបររត់ម៉ូតូឌុប រងរបួសធ្ងន់ហើយត្រូវក្រុមមិត្តភក័ក្រ្ត របស់យុវជនបើកម៉ូតូបង្ក វាយបន្ថែមធ្វើឱ្យរបួសកាន់តែធ្ងន់ធ្ងរថែមទៀត ។
ក្រោយពេលកើតហេតុគេឃើញសមត្ថកិច្ចចុះមកវាស់វែង ហើយក្រុមបក្សពួកយុវជនបើកម៉ូតូបង្ក បានសម្តែងអកប្បកិរិយា ច្រង៉េងច្រង៉ាង ដាក់សមត្ថកិច្ចនិងឈ្លោះគ្នាជាមួយសមត្ថកិច្ចទៀតផង ។ តែទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចក៏បានបញ្ជូនជនរងគ្រោះទាំង៣នាក់ទៅសង្រ្គោះនៅមន្ទីរពេទ្យចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចយកទៅរក្សាទុកអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីដោះស្រាយគ្នាតាមនិតិវិធីជាក្រោយ។
ចែករំលែកព័តមាននេះ