វិស័យសំណងនៅកម្ពុជា ត្រូវបានមន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអះអាងថា កំពុងតែមានសញ្ញាកម្រើកឡើងវិញគួរសមក្រោយពេលដែលធ្លាក់ថយជាបន្តបន្ទាប់ តាំងពីការរីករាលដាលដោយមេរោគកូវីដ១៩មក ។
លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងនេះ បានអះអាងនៅក្នុងកម្មវិធីពិពណ៌អន្តរជាតិស្តីពីផលិតផលឧស្សាហកម្មសំណង់ កាលពីថ្ងៃទី១៤ ខែតុលា ថា ៧ខែនៃឆ្នាំ២០២៥ ក្រសួងបានចេញលិខិតអនុញ្ញាតសាងសង់ចំនួនជាង២.៤០០គម្រោង នៅលើផ្ទៃក្រឡាសរុប១២,៤៧លានម៉ែត្រការ៉េ ។
លោកបានបន្តថា គម្រោងទាំងនេះ មានតម្លៃសរុប៤,៩ ពាន់លានដុល្លារ មានកំណើនកើនឡើងប្រមាណជា៦០,០៥ភាគរយ ។
លោកបានបន្តថា នៅក្នុងចំណោមគម្រោងទាំងនោះ អ្នកវិនិយោគទុនបរទេសដែលបានដាក់ទុននៅក្នុងគម្រោងសាងសង់ថ្មី គឺមាន១១៤ គម្រោង មានផ្ទៃក្រឡាសរុប ៣,៤៤ លានម៉ែត្រការ៉េ និងមានតម្លៃសរុបប្រមាណជា ១,២៩ ពាន់លានដុល្លារ ៕
ចែករំលែកព័តមាននេះ