អ្នកដែលកើតក្នុងឆ្នាំទាំង៤ខាងលើ នឹងអាចមានវាសនារាប់លុយមិនអស់ទេ។ ហេតុអ្វីបានជាបែបនេះទៅ?
ឆ្នាំកុរ
អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមាននិស្ស័យខ្ពស់ជាមួយអ្នកដទៃ។ ម្យ៉ាងទៀត គេក៏ជាមនុស្សដែលតែងតែយកចិត្តទុកដាក់ចំពោះមិត្តភក្តិផងដែរ។ ដូចនេះ គេនឹងអាចទទួលបានផលមកវិញ ព្រោះអ្នកទាំងនោះនឹងជួយគេវិញ។
ឆ្នាំរោង
អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមានគេតែងតែតាមជួយជានិច្ច។ មិនថាជួបនឹងបញ្ហាអ្វីទេ សុទ្ធតែអាចដោះស្រាយបានទាំងអស់។ ដូចនេះ គេក៏អាចនាំលាភចូលផ្ទះច្រើនផងដែរ។
ឆ្នាំវក
អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលតែងតែធ្វើឲ្យអ្នកដទៃសើចជានិច្ច។ ដូចនេះ មិនថាគេដើរដល់ណាទេ សុទ្ធតែមានអ្នកជួយ។ ជាហេតុដែលធ្វើឲ្យទ្រព្យជាច្រើនចូលមកផងដែរ។
ឆ្នាំច
អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលមានគោលដៅច្បាស់លាស់។ នៅពេលដែលគេជួបនឹងឧបសគ្គ មិនងាយបោះបង់ចោលឡើយ។ ដូចនេះ ជីវភាពដែលរាប់លុយមិនអស់ នឹងឃ្លាតមិនឆ្ងាយពីគេទេ៕
ចែករំលែកព័តមាននេះ