ខេមរៈ សិរីមន្ត រំពឹងម្ចាស់ជ័យលាភី Rapper fighter កុំសរសេរចម្រៀងដោយប្រើពាក្យ.ជេ.រ.
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្មវិធី Rapper Fighter 🔥រដូវកាលទី១ បានបិទបញ្ចប់ហើយ កាលពីរាត្រីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥…
រាជធានីភ្នំពេញ ៖ កម្មវិធី Rapper Fighter 🔥រដូវកាលទី១ បានបិទបញ្ចប់ហើយ កាលពីរាត្រីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥…
រាជធានីភ្នំពេញ ៖ កម្មវិធី Rapper Fighter 🔥រដូវកាលទី១ បានបិទបញ្ចប់ហើយ កាលពីរាត្រីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយនៅក្នុងនោះ ម្ចាស់ជ័យលាភីបានទៅលើបេក្ខជន OG GOLDEN 🎉ដែលកូនក្រុមរបស់តារាចម្រៀងលោក Ruthko ដែលបានទទួល
មរណភាពដោយគ្រោះថ្នាក់ចរាចរណ៍កាលពីកន្លងទៅ ។
ជ័យជម្នះរបស់កូនក្រុម Ruthko បានធ្វើឲ្យមហាជន អ្នកគាំទ្រ ជាពិសេស អ្នកសិល្បៈជាច្រើនបានចូលរួមសម្តែងការអបអរសាទរយ៉ាងខ្លាំងក្នុងពេលដែលបេក្ខជនរូបនេះធ្វើបានយ៉ាងល្អក្នុងវគ្គផ្តាច់ព្រ័ត បើទោះបីជាមិនមានវត្តមានគ្រូរបស់គេក៏ដោយ ។
ដោយឡែក សម្រាប់ជ័យលាភីរបស់ OG GOLDEN នាពេលនេះ តារាចម្រៀងលោក ខេមរៈ សិរីមន្ត ក៏បានចូលរួមសម្តែងការអបអរសាទរនេះដែរ ដោយនៅក្នុងនោះ លោកបានដាក់ក្តីរំពឹងថា ម្ចាស់ជ័យលាភីចម្រៀងរ៉េបថ្មីម្នាក់នេះនឹងក្លាយជាបុគ្គលគំរូ ហើយមិនសរសេរចម្រៀងដោយមានពាក្យអសុរោះ ដូចតារារ៉េបមួយចំនួនតូចផ្សេងទៀត ។
តាមបណ្តាញសង្គម តារាចម្រៀងលោក ខេមរៈ សិរីមន្ត បានបង្ហោះសំណេរថា អបអរសាទរប្អូនប្រុសដែលជាប់ជ័យលាភីកម្មវិធីរ៉េបភើ fighter កាលពីយប់មិញប្អូននឹងក្លាយជាទំពាំងស្នងប្ញស្សីថ្មីសង្ឃឹមថាប្អូននឹងក្លាយជាគំរូល្អដល់យុវវ័យមានសុជីវធម៌គុណធម៌ជាគំរូដល់ពួកគេសរសេរចម្រៀង កុំមានពាក្យជេរពាក្យអសុរោះណាប្អូន ជូនពរប្អូនជោគជ័យក្នុងវិស័យរ៉េបភើនេះ ។
យ៉ាងណា តាមរយៈសំណេរខាងលើនេះ គេបានឃើញមហាជន ជាពិសេស បណ្តាអ្នកគាំទ្រតារាចម្រៀងលោក ខេមរៈ សិរីមន្ត ជាច្រើនបានសម្តែងការអបអរសាទរចំពោះការលើកឡើងរបស់លោកនាពេលនេះ ក្នុងពេលដែលបច្ចុប្បន្នគេបានឃើញសង្គ្រាមពាក្យសម្តីកំពុងតែផ្ទុះយ៉ាងក្តៅគគុកលើបណ្តាញសង្គមរវាងតារារ៉េបដ៏ល្បីឈ្មោះ២រូប ។
ជាការកត់សម្គាល់ ការលើកឡើងពីសំណាក់តារាចម្រៀងលោក ខេមរៈ សិរីមន្ត ក៏បានធ្វើឡើង បន្ទាប់ពីក៏ធ្លាប់ប៉ះពាក្យសម្តីជាមួយនឹងតារាចម្រៀងរ៉េបមួយរូបកាលពីពេលកន្លងទៅ ខណៈពេលដែលតារារ៉េបរូបនោះបានចេញនិយាយចំៗឈ្មោះរបស់លោកថា មិនគួរចេញចម្រៀងបែបរ៉េបនោះឡើយ ។
ទោះជាយ៉ាងណា អំឡុងពេលនោះ លោក ខេមរៈ សិរីមន្ត ក៏បានធ្វើការឆ្លើយតបវិញថា «ប្អូនគ្មានសិទ្ធិមកចាត់ចែងបងឲ្យច្រៀង ឬមិនច្រៀងចង្វាក់នេះ ឬចង្វាក់នោះទេ។ បើតាំងខ្លួនជាអ្នកសិល្បៈហើយ សូមកុំចង្អៀតចង្អល់ពេក ព្រោះក្នុងរយៈពេល២០ឆ្នាំមកនេះ តើមានចង្វាក់អ្វីដែលខ្ញុំមិនធ្លាប់ច្រៀងនោះ ហើយបានច្រៀងតាំងពីបងប្អូនសិល្បៈខ្លះ មិនទាន់ចេះស្លៀកខោទៀតផង។
ប្អូនត្រូវចាំថា ប្អូនគ្មានសិទ្ធិមកចាត់ចែង មិនឲ្យបងចម្រៀងចង្វាក់នេះចង្វាក់នោះទេ ទីផ្សារសេរីអ្នកណាធ្វើអីបានក៏ធ្វើទៅ តាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន ប្អូនចង់ច្រៀងចង្វាក់អ្វីបងក៏មិនហាមដែរ ហើយចង្វាក់អស់ទាំងនោះបងបានច្រៀង ៣ទៅ៤វ៉ុល តាំងពី១០ឆ្នាំមុនរួចទៅហើយ!»៕
ចែករំលែកព័តមាននេះ