ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ និង​កម្មករ សប្បាយ​រីករាយនិង​អប​អរសាទរ ចំណាត់ការ​របស់​អាជ្ញាធរ វាយ​កម្ទេច​សំណង់​អនាធិបតេយ្យរំលោ.ភ​ផ្លូវ​សាធារណៈ

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ និង​កម្មករ កម្មការិនី ដែល​កំពុង​រស់នៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យរាជធានី​ភ្នំពេញ មាន​សេចក្តី​សប្បាយ​រីករាយ​ជាទី​បំផុត ដែល​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ និង​កម្មករ កម្មការិនី ដែល​កំពុង​រស់នៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ
រាជធានី​ភ្នំពេញ មាន​សេចក្តី​សប្បាយ​រីករាយ​ជាទី​បំផុត ដែល​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួម​ជាមួយ​មន្ត្រី​ជំនាញ បាន​ចុះ​ធ្វើ សណ្តាប់ធ្នាប់ និង​វាយ​កម្ទេច​សំណង់​រំលោភ​លើ​ផ្លូវ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​មក ក៏​ដូច​ជា​សម្រួល​ដល់​ជីវភាព នៃ​ការ​រស់ នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ។

សូម​បញ្ជាក់​ថា ផ្លូវ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ខាងក្រោយ​របង​រោងចក្រ​ហារ​តា ផាក​ខេ​ជី​ង អ៊ិ​ន​ដាស​ស្ទ្រី (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទទឹង ៨​ម៉ែត្រ​។ ប៉ុន្តែ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​តាម​ដងផ្លូវ​នេះ បាន​សាងសង់​សំណង់​រឹង​មាំ​រំលោភ​លើ​ផ្លូវ​អស់​ប្រហែល​០៣​ម៉ែត្រ ហើយ​ក្រៅពី​សំណង់​រំលោភ​ផ្លូវ ក៏​មានការ​ប្រើប្រាស់​ដងផ្លូវ​យ៉ាង​អនាធិបតេយ្យ ដោយ​អ្នកខ្លះ​បាន​ដាក់​ធុងសម្រាម គ្រែ​រនាប សម្ភារៈ​ចាស់​ៗ រទេះ​លក់ ដូរ ចត​រ៉ឺ​ម៉ក ចត​យានយន្ត តាំង​សម្ភារៈ​លក់ដូរ និង​សង់រោង​លក់ ដូរ​ពេញ​ដងផ្លូវ ដែល​បណ្ដាល​ឲ្យ​ផ្លូវ​បាត់បង់​សណ្តាប់ធ្នាប់​អ​នា​ម័ យ និង​បាន​ធ្វើ​ឲ្យ​ផ្លូវ​មាន​សភាព​រួម​តូច​ចង្អៀត​ខ្លាំង ស្ទើរតែ​គ្មាន​ចន្លោះ​ផ្លូវ​សម្រាប់​ធ្វើ​ដំណើរ ។

ការ​ចុះ​វាយ​កម្ទេច​សំណង់​រឹង​មាំ​រំលោភ​លើ​ផ្លូវ​នេះ បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០ ២៥ ដែល​រហូត​មក​ដល់​ពេល​នេះ​ការ​វាយ​កម្ទេច​សម្រេច​បាន​ស្ទើរ តែ​ទាំងស្រុង​ហើយ ។

ប្រជាពលរដ្ឋ និង​កម្មករ កម្មការិនី​ទាំងអស់ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ជួយ​អន្តរ​គម​ន៍​សម្របសម្រួល ក្នុង​ន័យ​ដោះស្រាយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រកបដោយ​ភាព​ជា​អ្នកដឹកនាំ ប្រសិទ្ធភាព និង​ទាន់​ពេលវេលា​។ ហើយ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​លោក​អភិបាល អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មន្ត្រី​ជំនាញ​ទាំងអស់ ដែល​បាន​ចុះ​ជាប់​ក្នុង​ការ​អនុវត្ត​រៀបចំ​សណ្តាប់ធ្នាប់ និង​វាយ​កម្ទេច​សំណង់​ខុស ច្បាប់ ប្រកបដោយ​ប្រសិទ្ធភាព និង​សកម្ម​បំផុត ។

ប្រជាពលរដ្ឋ និង​កម្មករ កម្មការិនី​ទាំងអស់​សង្ឃឹមថា ទៅ​ថ្ងៃ​មុខ​នឹង​លែង​មាន​ជន​ឆ្លៀត​ឳ​កាស កេង​ចំណេញ​យក​ផ្លូវ​សាធារណៈ សាងសង់​សំណង់​រឹង​មាំ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​តទៅ​ទៀត ទាំង​ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឬ​នៅ​តាម​មូលដ្ឋាន​ផ្សេង ទៀត​ទូ​ទាំង​ប្រទេស ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​ផលប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ