រាជធានីភ្នំពេញ ៖ ជាថ្មីទៀតតារាចម្រៀងអ្នកនាង យក់ ឋិតរដ្ឋា បានបន្តចែកចាយនូវរូបភាពរបស់នាង ដែលធ្លាប់រអិលដួលនៅលើឆាកតន្ត្រីដ៏ធំមួយ កាលពីអំឡុងឆ្នាំ២០១៣ ។
តាមពិតទៅរូបភាពវីដេអូមួយនេះយក់ ឋិតរដ្ឋា ក៏ធ្លាប់បានចែកចាយជាសាធារណៈតាមបណ្តាញសង្គមម្តងរួចមកហើយ កាលពីអំឡុងឆ្នាំ២០២១ កន្លងទៅ ។
ដោយឡែក នៅក្នុងឆ្នាំថ្មី តារាស្រីរូបនេះក៏ដោយតែបន្តចែកចាយ ដោយមិនខ្លាចការសើចចំអកពីមហាជននោះឡើយ ផ្ទុយទៅវិញនាងបានចាត់ទុករឿងមួយនេះ គឺជាការចងចាំដ៏ល្អមួយសម្រាប់ជីវិតជាតារាចម្រៀងរបស់នាង ។
តាមរយៈវីដេអូនោះគេឃើញអ្នកនាង យក់ ឋិតរដ្ឋា បានឡើងបកស្រាយចម្រៀងដែលមានចំណងជើងថា ឈឺចាប់មួយលានដងនៅលើឆាកកម្មវិធី Best Of the Best 2013 ដោយរៀបចំដោយផលិតកម្មហង្សមាសដែលពេលនោះនាងក៏ជាតារាចម្រៀងនៅក្នុងផលិតកម្មមួយនេះផងដែរ ។
អ្វីជាការកត់សម្គាល់នោះអំឡុងពេលនាងកំពុងបកស្រាយបទចម្រៀងនាងក៏បានឈានជើងសន្សឹមចុះកម្មជណ្តើរនៅលើឆាក ដោយពេលនោះក៏បានរអិលដួលតែម្តង ។
យ៉ាងណា អំឡុងពេលរអិលនោះ អ្នកនាង យក់ ឋិតរដ្ឋា មិនបានបញ្ចប់ការច្រៀង និងរបស់នាងត្រឹមពាក់កណ្តាលនោះឡើយ ពោលនាងនៅតែខំពង្រឹងខ្លួនច្រៀងសម្តែងរហូតដល់ចប់ បើទោះបីជានាងមានរបួសឈាមជង្គង់ក៏ដោយ ។
ទោះជាយ៉ាងណារូបមួយនេះក៏នៅត្រូវបានអ្នកនាង យក់ ឋិតរដ្ឋា បន្តចែកចាយ ដោយនាងហាក់មិនការខ្លាចពីសើចចំអកពីមហាជនមួយចំនួននោះឡើយ ។ ជាមួយនឹងការចែកចាយវីដេអូមួយនេះលើបណ្តាញសង្គម យក់ ឋិតរដ្ឋា ក៏បានភ្ជាប់ជាមួយនឹងសំណេរថា Share ម្តងទៀត ទុកជា ការចងចាំដ៏ល្អមួយសម្រាប់ជីវិតជាតារាចំរៀងមួយរូប ទោះជាក្នុងកាលៈទេសៈអ្វីក៏ត្រូវតែតាំងស្មារតីដោះស្រាយ ! ។
នាងបញ្ជាក់ថា ( ឈឺចាប់មួយលានដង ) សម្រាប់ខ្ញុំពេលកំពុងបំពេញភារៈកិច្ចអត់ឈឺអីតិចសោះ ត្រឹមឈាមជង្គុងប៉ុណ្នឹងអី ! ព្រោះបានកម្លាំងចិត្តពីរបងប្អូនអ្នកគាំទ្រត្រូវតែបន្តទៀតអោយបានចប់ដើមចប់ចុង តែនៅក្រោយឆាកវិញយំផង ឈឺផង ញ័រជើងផង ហាសហាឡូយតែនៅមុខគេទេ ។
ទោះជាយ៉ាងណា ក្រោយការចែកចាយនូវរូបភាពវីដេអូមួយនេះ គេឃើញមានទស្សនិក ជាពិសេសបណ្តាអ្នកគាំទ្រអ្នកនាង យក់ ឋិតរដ្ឋា ជាច្រើនបាននាំគ្នាទៅធ្វើការខំមិនដោយម្នាក់ៗបានលើកការសសើរនូវខិតខំប្រឹងប្រែងរបស់នាង ខណៈពេលដែលពួកគេក៏នៅតែសម្តែងការគាំទ្រនូវរាល់បទចម្រៀងរបស់នាងផងដែរ ៕
ចែករំលែកព័តមាននេះ