ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រថយន្ត​អគ្គិសនី ម៉ាក AITO ដែល​លក់ដាច់​បំផុត​របស់​ចិន ចាប់ផ្តើម​នាំ​ចូល ​និង​ចែកចាយ ​នៅ​លើ​ទីផ្សារ​កម្ពុជា

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ដ៏​ទំនើប​ម៉ាក AITO ដែល​ជា​ផលិតផល បង្កើត និង​រចនា​រួម​គ្នា ​ដោយ​ក្រុមហ៊ុន SERES Group…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ដ៏​ទំនើប​ម៉ាក AITO ដែល​ជា​ផលិតផល បង្កើត និង​រចនា​រួម​គ្នា ​ដោយ​ក្រុមហ៊ុន SERES Group និង Huawei បាន​ក្លាយជា​ម៉ាក​រថយន្ត​ ដែល​ប្រណីត និង​លក់ដាច់បំផុត​នៅ ក្នុង​ប្រទេស​ចិន​អស់​រយៈពេល ២៤​ខែ​ជាប់​ៗ​គ្នា ។ រថយន្ត​នេះ បាន​ចាប់ផ្ដើម​ប្រកាស​នាំ​ចូល​និង​ចែកចាយ​ លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ជា​ផ្លូវការ ។

រថយន្ត​នេះ​ត្រូវ​បាន​ចាប់ផ្តើម​ដាក់​ឱ្យ​ដំណើរការ ​ជា​ផ្លូវការ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ កាលពី​ខែធ្នូ ឆ្នាំ​២០២៤ បន្ទាប់​ពី​ការ​បង្ហាញខ្លួន​លើក​ដំបូង នៅ​ឯ​ពិព័រណ៍ រថយន្ត​នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង កាលពី​ខែតុលា ឆ្នាំ​២០២៤ ​រួច​មក ។ កម្ពុជា​បាន ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក ដែល​រថយន្ត​ដើរ​ដោយ​ថា​ម ពល​អគ្គិសនី AITO បាន​ចូល​មក​ដល់ ។

ក្រុមហ៊ុន SDB Group បាន​ក្លាយជា​ក្រុមហ៊ុន​ចែកចាយ​ផ្តាច់មុខ ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក្រុមហ៊ុន​នេះ បាន​ប្តេជ្ញា​នាំ​យក​រថយន្ត ​ដើរ​ដោយ​ថាមពល​អគ្គិសនី ដែល​មាន​បច្ចេកវិទ្យា​ទំនើប​ប្រណីត និង​សន្សំ​សំចៃ​បំផុត​ មក​កាន់​ទីផ្សារ​កម្ពុជា ជាមួយ​ការ​ធានា​សេវាកម្ម​ ក្រោយ​ការ​លក់​ដ៏​ទូលំទូលាយ​សម្រាប់ រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​របស់​ប្រទេស​ចិន​ មក​កាន់​ប្រទេស​កម្ពុជា ​។ ក្រុមហ៊ុន​ក៏​នឹង​បង្កើត​បណ្តាញ​សេវា​ បញ្ចូល​ថាមពល ក្នុង​ប្រទេស​កម្ពុជា ផង​ដែរ ​។

រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី AITO គឺជា​ផលិតផល​បច្ចេកវិទ្យា​ទំនើប និង​ប្រណីត​បំផុត ដែល​បាន​ជាប់​ចំណាត់ថ្នាក់​លេខ១ ទាំង​ចំនួន នៃ​ការលក់ និង​គុណភាព ​នៅ​ក្នុង​ប្រទេស​ចិន ​។ AITO គឺជា​ក្រុមហ៊ុន​រថយន្ត​ ដើរដោយថាមពល​អគ្គិសនីដ៏​ល្បី​ ដែល​បាន​ដំណើរការ​នៅ​ក្នុង​ប្រទេស​ចិន​ អស់ រយៈពេល​ជា​ច្រើន​ឆ្នាំ ហើយ​ក្រុមហ៊ុន​ក៏​បាន​ចាប់ផ្តើម ​ពង្រីក​ទីផ្សារ​ក្រៅប្រទេសផង​ដែរ បន្ទាប់​ពី​ជោគជ័យ និង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ ក្នុង​ប្រទេស​ចិន ។

ដោយ​គិត​ពី​គុណភាព ប្រណីត​ភាព បច្ចេកវិទ្យា​ទំនើប និង​ភាព​វៃឆ្លាត និង​មានការ​ចាប់អារម្មណ៍​ខ្លាំង ​ពី​សំណាក់​ប្រជាជន​កម្ពុជា​ លើ​រថយន្ត​អគ្គិសនី​ផង​នោះ ក្រុមហ៊ុន SDB រំពឹង​ថា រថយន្ត​នេះ​នឹង​ទទួល​បានការ​គាំទ្រ​ខ្លាំង ​ពី​អ្នក​ប្រើប្រាស់រថយន្ត​អគ្គិសនី នៅ​កម្ពុជា​ ។

នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៥ ​នេះ ក្រុមហ៊ុន ​SDB ក៏​បាន​រៀបចំ​កម្មវិធី​សម្ពោធភ្នាក់ងារចែកចាយ​ផ្តាច់មុខ រថយន្ត ម៉ាក AITO នៅ​កម្ពុជា ធ្វើ​ឡើង​នៅទីតាំង​លក់​រថយន្ត SDB ផ្លូវ​សហព័ន្ធ​រុ​ស្សី ទល់មុខ​រា​ជប​ណ្ឌ​ត្យ​សភា​កម្ពុជា ។ រថយន្ត​ថ្មី​ ៣​ ស៊េរី​របស់ AITO ត្រូវ​បាន​ដាក់​តាំង​បង្ហាញ នៅក្នុងព្រឹត្តិការណ៍​សម្ពោធ​នេះ ដោយ​ផ្តល់​ឱ្យ​អ្នកចូលរួម ​បាន​បើកបរសាកល្បងផង​ដែរ ​។ អ្នកចូលរួម​បាន​បង្ហាញ ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​ភាពប្រណីត គុណភាព និង​បច្ចេកវិទ្យា​ទំនើប ​របស់​រថយន្ត​នេះ ​។

លោក DONG HUAIGUI អគ្គនាយក​ក្រុមហ៊ុន SDB បាន​មាន​ប្រសាសន៍​ថា ទីផ្សារ​រថយន្ត​អគ្គិសនី​ក្នុង​ប្រទេស​កម្ពុជា គឺ​ដូច​ជាទី​ផ្សារ​រថយន្ត​អគ្គិសនី របស់​ប្រទេស​ចិន ​កាលពី​ជាង ​១០ ​ឆ្នាំ​មុន​ដែរ គឺ​មាន​អត្រា​ នៃ​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​យ៉ាង​ខ្លាំង និង​មាន​អត្រាកំណើន​យ៉ាង​ឆាប់រហ័ស ។ រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​គោលនយោបាយ​គាំទ្រ​ ជា​បន្តបន្ទាប់ ​។ ក្រុមហ៊ុន SDB មាន​ទំនុកចិត្ត និង​រំពឹង​ទុក​ខ្លាំង​ សម្រាប់​ការ​អភិវឌ្ឍន៍​រថយន្ត​អគ្គិសនី​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។​ សម្រាប់​រថយន្ត​អគ្គិសនី​ម៉ាក AITO គឺជា​ផលិតផល​ដែល​រួម​គ្នា​បង្កើត និង​រចនា​ដោយ SERES Group និង Huawei វា​បាន​ក្លាយជា​ម៉ាក​រថយន្ត​ប្រណីត​ ដែល​លក់ដាច់​បំផុត​នៅ​ក្នុង​ប្រទេស​ចិន ​។ មិន​ត្រឹមតែ​មានមុខ​ងារ​ជំនួយ​ឆ្លាត​វៃ ​ក្នុង​ការ​បើកបរ ក្នុង​នោះ​បច្ចេកវិទ្យា ​ក៏​ទំនើប​ជាង​ម៉ូ​ដែល​ផ្សេង​ទៀត​ នៃ​រថយន្ត​អគ្គិសនី ​ចេញ​ដំណាលគ្នា​នៅ​លើ​ទីផ្សារ ដែល​ត្រូវ​បាន​ផ្ទៀងផ្ទាត់​យ៉ាង​ពេញលេញ ​ដោយ​ទីផ្សារ និង​ទទួលស្គាល់​ដោយ​អ្នក​ប្រើប្រាស់​ ។

រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី AITO គឺជា​រថយន្ត​អគ្គិសនី ដែល​មិន ត្រឹម តែ​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​រូបរាង​ធំ​ទូលាយ ផង​ដែរ​ ។ រថយន្ត AITO មានមុខ​ងារ​ស្នូល​ចំនួន​បួន​គឺ​៖ សុវត្ថិភាព និង​ភាព វៃឆ្លាត ជា​រថយន្ត​កូនកាត់ កៅអី​ដែល​អាច​បត់បែន​បាន និង​មុខងារ​ឆ្លាត វៃ កម្រិត​ខ្ពស់ ​។ មុខងារ​ទាំងនេះ​គាំទ្រ​ជម្រើស​ថាមពល​ច្រើន​ប្រភេទ រួម​មាន ថាមពល​អគ្គិសនី​ទំនើប ថាមពល​ថ្ម និង​ជា​រថយន្ត​កូនកាត់​ទំនើប ​។ នេះ​គឺជា​ដំណោះស្រាយ​តែ​មួយ​គត់​ នៅ​ក្នុង​ឧស្សាហកម្ម​នេះ ដែល​អាច​ប្រើ បានជា​មួយ powertrains ចំនួន​៣ ដែល​ផ្តល់​ឱ្យ​អ្នកបើកបរ​នូវ បទពិសោធន៍នៃ​ការ​បើកបរ «​រីករាយ ងាយស្រួល និង​មាន​សុវត្ថិភាព​» ​។

លក្ខណៈ​ពិសេស​ និង​មុខងារ​ផ្សេង​ទៀត​របស់​រថយន្ត​រួម​មាន​៖ Intelligent Touring Chassis, Electric Steering, ប្រព័ន្ធ​ហ្វ្រាំង សង្គ្រោះ បន្ទាន់​, ប្រព័ន្ធ​បញ្ចៀស​គ្រោះអាសន្ន​, ប្រព័ន្ធ​ជំនួយការ​បើកបរ​, បំពាក់ Sensor ចំនួន ១២ ជុំវិញ​រថយន្ត​, កាមេរ៉ា​ឆ្លាត​វៃ​ចំនួន​១១ ដែល​អាច​មើលឃើញ ជុំវិញ រថយន្ត​, កាមេរ៉ា​ឆ្លាត​វៃ ​សម្រាប់​ជំនួយ​អ្នកបើកបរ​, កៅអី​ម៉ាស្សា កៅអី កម្តៅ និង​ត្រជាក់​ចំនួន​៤, បើក​/​បិទទ្វារ​ដោយ​ស្វ័យប្រវត្តិ (AUTO), កៅអី​បត់​ចុះ ឡើង​ស្វ័​យ ប្រវត្តិ (​កៅអី​ខាងស្តាំ ជួរ​ខាង​មុខ និង​ជួរ​កណ្តាល​គឺ​ពិសេស​បំផុត​),​ អេ​ក្រង់​ស្គ្រី​ន​បញ្ជា​ធំ​ទំហំ​១០​អិ​ញ​, មាន KTV, ប្រព័ន្ធ​សាក​ថ្ម​ទូរស័ព្ទ​ឥត ខ្សែ​ចំនួន​២​កន្លែង ​។ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​៖ 017 581 079 ៕ អត្ថ​បទសហការ