រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍ «សាទរកម្ពុជា» កំពុងក្លាយជាប្រធានបទដ៏ពេញនិយមដោយឃើញមានបុគ្គលល្បីៗក្នុងបណ្តាញសង្គមចែករំលែក និងចូលរួមផ្សព្វផ្សាយព្រឹត្តការណ៍ដ៏អស្ចារ្យនេះ ។ ក្រុមហ៊ុន វឌ្ឍនៈ ដែលតែងតែចូលរួមប្រារព្វកម្មវីធីតូចធំ បន្តឆន្ទះស្មារតីខ្មែរតែ ១ ចូលរួមឧបត្ថម្ភគាំទ្រសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ «សាទរកម្ពុជា» ដែលនឹងប្រព្រឹត្តឡើងនៅរាជធានីភ្នំពេញ មុខព្រះបរមរាជរាំង ដោយមានការរៀបចំក្បួនដង្ហែដ៏ធំចូលរួមដោយមនុស្សប្រមាណ ៣០០០នាក់ដើរចូលរួមដង្ហែ រួមទាំងមានការសម្តែងទស្សនីយភាពចម្រុះគ្រប់ទម្រង់ មានទាំងការបង្ហោះពោង និងតុបតែងរចនានូវគ្រឿងលម្អ ជាមួយពណ៌ប្លែកៗ បច្ចេកវិទ្យា និងពន្លឺ ក៏ដូចជាការបង្ហាញទេពកោសល្យសិល្បៈខ្មែរ ការប្រគំតន្ត្រី ដើម្បីបង្ហាញពីភាពអស្ចារ្យនៃប្រទេសកម្ពុជា ក្នុងគោលបំណងសាទរសង្គមកម្ពុជាដ៏រស់រវើក បង្ហាញវិសេសភាពនៃអត្តសញ្ញាណរបស់យើង ព្រមទាំងលើកតម្កើងមោទនភាពក្នុងភាពប្រជាជាតិតែមួយ ។
ក្រៅពីនេះក៏មានកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀត ការប្រគំតន្ត្រី ស្តង់ម្ហូបអាហារចម្រុះ ស្តង់ផលិតផលរបស់ក្រុមហ៊ុនវឌ្ឍនៈ មានម៉ាកសញ្ញា វឌ្ឍនៈ, គ្រុឌ, ដ្រាហ្គិន, និងវី-អាកទីវ នៅសួនច្បារមុខវត្តឧណ្ណាលោមចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ធ្នូ។ សូមបងប្អូនចូលរួមកម្សាន្ត និងជាសក្ខីភាពក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ «សាទរកម្ពុជា» ទាំងអស់គ្នា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ