ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការ​ដាក់​ឱ្យ​ដំណើរការ បញ្ជរ​សេវា​សាធារណៈ​ចល័ត​របស់​ក្រសួង​ការងារ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​កិច្ចប្រជុំ​ស្តី​ពី​ការ​ដាក់​ឱ្យ​ដំណើរការ បញ្ជរ​សេវា​សាធារណៈ​ចល័ត​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្តាល​វិជ្ជាជីវៈ ក្រោម​អធិបតីភាព លោក​ជំទាវ សុវណ្ណ…

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​កិច្ចប្រជុំ​ស្តី​ពី​ការ​ដាក់​ឱ្យ​ដំណើរការ បញ្ជរ​សេវា​សាធារណៈ​ចល័ត​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្តាល​វិជ្ជាជីវៈ ក្រោម​អធិបតីភាព លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​មាន​វត្តមាន​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​របស់​ក្រសួង និង​តំណាង​ក្រុមហ៊ុន សហគ្រាស​ឯកជន​នានា​។

កិច្ចប្រជុំ​ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​រសៀល​ថ្ងៃ​សុក្រ ទី​២០ ខែធ្នូ ឆ្នាំ​២០២៤​នេះ មាន​គោលបំណង​៖
•​ផ្សព្វផ្សាយ​អំពី​បញ្ជរ​សេវា​សាធារណៈ​ចល័ត​របស់​ក្រសួង​ទៅ​កាន់​វិស័យ​ឯកជន ដើម្បី​បង្ខិត​សេវា​ទៅ​កាន់​សាធារណជន​ទូទៅ

  • បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វិស័យ​ឯកជន ដើម្បី​បង្កើន​ភាព​ងាយស្រួល​សម្រាប់​សាធារណជន​ក្នុង​ការ​ទទួល​បាន​នូវ​ឱកាស​ការងារ​យ៉ាង​សម្បូរ​បែប
    ស្នើ​សុំ​ទីតាំង​សម្រាប់​ដាក់​ដំណើរការ​បញ្ជរ​សេវា​សាធារណៈ​ចល័ត​របស់​ក្រសួង នៅ​តាម​សាកលវិទ្យាល័យ​, គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​, សាលា​ខណ្ឌ​, សាខា ប​.​ស​.​ស​., ផ្សារ​ទំនើប​, និង​ទីតាំង​អាជីវកម្ម​នានា​។

លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ បាន​ជម្រាប​ថា បញ្ជរ​សេវា​សាធារណៈ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្តាល​វិជ្ជាជីវៈ ជា​ស្នាដៃ​របស់​សិស្ស​-​និស្សិត​របស់​វិទ្យាស្ថាន TVET ដែល​បង្កើត​ឡើង ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​សិស្ស និស្សិត បុគ្គលិក​ក្រុមហ៊ុន កម្មករនិយោជិត និយោជក រោងចក្រ សហគ្រាស និង​សាធារណជន ក្នុង​ការ​ទទួលយក​សេវា​សាធារណៈ​នានា​របស់​ក្រសួង នៅ​តាម​ទីតាំង​សាធារណៈ ដែល​នៅ​ជិត​គេហដ្ឋាន​របស់​ខ្លួន​។ បញ្ជរ​សេវា​សាធារណៈ​នេះ​មានមុខ​ងារ​ចំនួន ៨ ដូច​ជា​៖

  • សេវា​ចុះ​ឈ្មោះ​ស្វែងរក​ការងារ (Job Seeker)
  • សេវា​ចុះ​ឈ្មោះ​ស្វែងរក​បុគ្គលិក (Job Provider)
  • សេវា​ចុះ​ឈ្មោះ​សិក្សា​ជំនាញ​វិជ្ជាជីវៈ (Skill & TVET Enrollment)
  • សេវា​ចុះ​ឈ្មោះ​ស្វែងរក​ការងារ​ក្រៅប្រទេស (Overseas Job Seeker)
  • សេវា​ចុះ​ឈ្មោះ​សមាជិក ប​.​ស​.​ស​. (Social Security Registration)
  • សេវា​តាមដាន​សេវា​សាធារណៈ​ក្រសួង​ការងារ (MLVT Public Service Tracking)
  • ប្រអប់​បណ្តឹង​អនាមិក (Anonymous Complaint Box)
  • ប្រអប់​សំណូមពរ (Opinion Box)

លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ បាន​បញ្ជាក់​ថា ក្រសួង​នឹង​ដាក់​ឱ្យ​ដំណើរការ​ប្រើប្រាស់ បញ្ជរ​សេវា​សាធារណៈ​ចល័ត ចំនួន ១០០​គ្រឿង សម្រាប់​សាធារណជន​ប្រើប្រាស់ ជា​ជំហាន​ទី​១ នៅ​ដើមឆ្នាំ ២០២៥ នៅ​តាម​ទីតាំង​សាធារណៈ​នានា បន្ទាប់​មក​ទៀត​ក្រសួង​នឹង​ដាក់​បញ្ជរ​សេវា​សាធារណៈ​ចល័ត​នេះ​បន្តបន្ទាប់​ទៀត​សរុប​ប្រមាណ ១ ០០០​គ្រឿង ​៕ អត្ថបទសហការ