ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ១ថ្ងៃលក់បានតែ១កញ្ចប់ ក៏លោកយាយ​​មិនបោះបង់ ដើម្បីបានប្រាក់ចិញ្ចឹមក្រពះ​

1 ខែ មុន
  • កំពត

ខេត្ត​កំពត​ ៖ ​លោកយាយ​​​ម្នាក់​​បានដើរ​រែក​ថ្នាំបុរាណ​​​លក់​​នៅ​ក្នុង​ផ្សារ​តានី ​ស្រុក​អង្គរ​ជ័យ ក្នុងនោះ ត្រូវបាន​​​​​អ្នក​យក​ព័​ត៌​មាន​យើង​ថត​បាន​ កាលពី​ព្រឹក​ថ្ងៃ​ទី១៦ ​ខែធ្នូ ​ឆ្នាំ​២០២៤ ​។…

ខេត្ត​កំពត​ ៖ ​លោកយាយ​​​ម្នាក់​​បានដើរ​រែក​ថ្នាំបុរាណ​​​លក់​​នៅ​ក្នុង​ផ្សារ​តានី ​ស្រុក​អង្គរ​ជ័យ ក្នុងនោះ ត្រូវបាន​​​​​អ្នក​យក​ព័​ត៌​មាន​យើង​ថត​បាន​ កាលពី​ព្រឹក​ថ្ងៃ​ទី១៦ ​ខែធ្នូ ​ឆ្នាំ​២០២៤ ​។

​ការដើរលក់​របស់​លោក បានធ្វើឱ្យ​ម្នាក់​ៗនៅក្នុង​​ផ្សារ​តានីមាន​ការ​​អាណិតអាសូរ​ដល់​លោកយាយ​ជា​ខ្លាំង ​ដោយ​ឃើញ​ជីដូន​ចាស់​រូប​នោះ​​​រែក​ថ្នាំ​ប្រ​កូ​ស​ប្រកាស​ឱ្យ​​អ្នក​មក​ផ្សារ​ជួយ​ទិញ​ថ្នាំ​របស់​គាត់ផង ​។

​ជីដូន​ដែល​លក់​ថ្នាំបុរាណ​រូប​នោះ​បាន​និយាយ​ប្រាប់អ្នកយកព័ត៌មាន​​ថា រូប​​គាត់​ឈ្មោះ​ជា​ អេ​ត​អាយុ​៨០ឆ្នាំ​ រស់នៅ​ជាមួយ​បងស្រី​ពិការ​ភ្នែក​ នៅ​ក្នុងភូមិ​ត្រពាំង​គៀត​ ឃុំ​ដំបូក​ខ្ពស់ ​ស្រុក​អង្គរ​ជ័យ​ខេត្តកំពត​។

​លោកយាយ​​​ប្រាប់​បន្ត​ទៀត​ថា​ គាត់​លក់​ថ្នាំ​មួយ​ព្រឹក​នេះ​ លក់​បាន​តែ​មួយ​កញ្ចប់​គត់​ តម្លៃ៧​ពាន់​រៀល​ ប៉ុន្តែគាត់នៅបន្ត​លក់​រហូត ។ ​បើ​ទោះបី​លោកយាយ​លក់​ថ្នាំ​មិន​ដាច់​​ក្តី​​ ​ក៏​​មាន​អ្នក​ចិត្ត​ធ​ម៌អាណិត​បាន​​​ជួយ​ទិញ​នំចំណី​ឱ្យ​​ហូប​ផងដែរ​​ ។

លោកយាយ​លក់​ដល់​ម៉ោង​១១​ថ្ងៃទើប​គាត់​ជិះ​ម៉ូតូឌុប​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។​ គេ​មិន​ទាន់​ឱ្យដឹង​​​លម្អិត​ថា​តើ​លោក​យាត​​រស់នៅ​ជាមួយ​អ្នក​ណា​ទេ ​ព្រោះ​គាត់​និយាយ​ថា​ គាត់​ជា​ស្ត្រី​មេម៉ាយ​ រស់នៅ​ជាមួយ​បងស្រី​ពិការ​ភ្នែក ​ហើយ​បាន​ពឹងផ្អែក​ទៅ​លើ​ការ​លក់​ថ្នាំ​បុក​បុរាណ​មានប្ញស​ឈើ​ សម្រាប់​ព្យាបាល​អ្នក​កូនខ្ចី​ និង​អ្នក​កើត​ប្ញស​ដូងបាត​ ​។ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ