ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេ​ត ស្រី​នា​ឌ ទម្លាយ​ហេតុផល​ដ៏​សំខាន់​មួយ​ដែល​​សម្រេច​ដកខ្លួន​ពី​កម្មវិធី​ប្រកួត​បវរកញ្ញា​​​

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​សម្តែង​នាង ដេ​ត ស្រី​នា​ឌ បាន​ទម្លាយ​នូវ​មូលហេតុ​ដ៏​សំខាន់​មួយ ក្នុង​ចំណោម​មូលហេតុ​មួយ​ចំនួន​ទៀត​ ដែល​ធ្វើ​ឲ្យ​នាង​សម្រេច​ដកខ្លួន​ចេញពី​ការ​ប្រកួត​បវរកញ្ញា Miss Pla​net…

រាជធានីភ្នំពេញ ៖ តារា​សម្តែង​នាង ដេ​ត ស្រី​នា​ឌ បាន​ទម្លាយ​នូវ​មូលហេតុ​ដ៏​សំខាន់​មួយ ក្នុង​ចំណោម​មូលហេតុ​មួយ​ចំនួន​ទៀត​ ដែល​ធ្វើ​ឲ្យ​នាង​សម្រេច​ដកខ្លួន​ចេញពី​ការ​ប្រកួត​បវរកញ្ញា Miss Pla​net 2024 នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត ដែល​បាន​ធ្វើ​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ ។

ហេតុផល​ដែល​តារា​ស្រី​រូប​នេះ​ ចាត់ទុកជា​រឿង​ដ៏​ធំ​បំផុត​ដែល​នាង​សម្រេច​ដកខ្លួន​ចេញពី​ការ​ប្រកួត​នេះ​ គឺ​នាង​បាន​សំលឹង​ឃើញ​កម្មវិធី​ធ្វើ​ឡើង ​ដោយ​មានការ​រៀបចំ​ទុកជា​មុន ​ដោយ​ឲ្យ​មាន​បេក្ខភាព​២​រូប​ដើម្បី​ទទួល​ម្កុដ​រួច​ហើយ ហើយ​នាង និង​បេក្ខភាព​ផ្សេង​ទៀត​ គ្រាន់តែ​ជា​ការ​ប្រកួត​ដើម្បី​លំអ​ឆាក​ប៉ុណ្ណោះ ។

ក្នុង​បទ​សម្ភាសន៍​តាម​រយៈ​កម្មវិធី​មួយ ដេ​ត ស្រី​នា​ឌ បាន​លើក​ឡើង​ថា នាង​បានឃើញ​ទិ​ដ្ឋភា​ពនៅ​ពីក្រោយ​កម្មវិធី​នេះ​ហើយ ពោល​គឹ​មានការ​ប្រកួត​មានការ​រៀបចំ​ទុកជា​មុន ដោយ​អោយ​អ្នក​ឈ្មះ​ម្កុដ​ចំនួន​២​រូប ដែល​នាង​មិន​អាច​ទទួលយក​បាន​ឡើយ ។

នាង​បញ្ជាក់​ថា នាង​មិន​ដែល​ឃើញ​កម្មវិធី​ប្រ​កួយ​បវរកញ្ញា​ណា​រៀបចំ​បែប​នេះ​ឡើយ ដែល​នោះ​ធ្វើ​ឲ្យ​នាង​គិត​ថា តើ​នាង​ប្រកួត​ត​ដើម្បី​អ្វី ឬ​គ្រាន់​ជា​ការ​ប្រកួត​អម​ឆាក ដាក់​ឲ្យ​ល្អមើល​ប៉ុណ្ណោះ ដែល​នោះ​គឺជា​ហេតុផល​ដ៏​ធំ​ដែល​ធ្វើ​ឲ្យ​នាង​ត្រូវ​តែ​សម្រេច​ដកខ្លួន​ចេញ​តែ​ម្តង ។

ដោយឡែក​ សម្រាប់​ហេតុផល​ផ្សេង​ៗ​ទៀត​នោះ​ គឺ​កាលពី​អំឡុង​នាង​ថត​ឈុត​តំណាង​ជាតិ​នៅ​ក្នុង​បរិ​វេណ​ប្រាសាទ​អង្គរនៃ​ខេត្តសៀមរាប​នោះ នាង​បាន​ទទួល​ការ​ស្តីបន្ទោស​យ៉ាង​ខ្លាំង​ពី​អ្នក​រៀបចំ​កម្មវិធី ដោយ​ចោទ​ថា នាង​ជា​ម្ចាស់ផ្ទះ ​តែ​បែរ​ជា​មក​យឺត​ទាំង​ដែល​នាង​ធ្វើ​អ្វី​ៗ​ទៅ​តាម​អ្នក​រៀបចំ​កម្មវិធី​ប៉ុណ្ណោះ ។

នាង​បន្ត​ថា អ្នក​រៀបចំ​កម្មវិធី​បាន​ចង្អុលមុខ​នាង ហើយ​បង្រៀន​ឲ្យ​នាង​និយាយ​ថា អ្នកឯង​គួរតែ​និយាយ​ថា​ទេ ពេល​ដែល​គេ​សុំ​ថតរូប ដែល​ចំណុច​នេះ​ធ្វើ​ឲ្យ​នាង​គិត​ថា ក្នុង​នាម​ជា​បវរកញ្ញា​តំណាង​កម្ពុជា ហើយ​ឈរ​លើ​ទឹកដី​របស់​ខ្លួន តែ​បែរជា​គេ​មិន​ឲ្យ​តម្លៃ​មក​លើ​ប្រជាជន​របស់​ខ្លួន ដែល​បាន​មក​សុំ​នាង​ថតរូប ខ​ណៈ​ពេល​ដែល​នាង​ក៏​មិន​អាច​និយាយ​ពាក្យ​បែប​នេះ​ទៅ​កាន់​ប្រជាជាតិ​ដូច​គ្នា​នោះ​ឡើយ ។

ដេ​ត ស្រី​នា​ឌ បាន​លើក​ឡើង​បន្ថែម​ថា សម្រាប់​កម្មវិធី​នេះ​ អ្នក​រៀបចំ​ហាក់​មិន​មាន​តម្លាភាព​សម្រាប់​រូប​នាង​នោះ​ឡើយ ដោយសារ​រាល់​កម្មវិធី​នានា​អំឡុង​ការ​ប្រកួត​នោះ នាង​ហាក់ដូចជា​រង​សម្ពាធ​ខ្លាំង​ទាំង​ដែល​នាង​ជា​ម្ចាស់ផ្ទះ ពោល​នាង​តែងតែ​ទទួល​ការ​ស្តីបន្ទោស​ដូច​សត្វ​នៅ​មុខ​គេឯង ក្នុង​ពេល​ដែល​បេក្ខភាព​វ​បរ​កញ្ញា​ផ្សេង​ទៀត​មិន​ធ្វើ​អ្វី​សោះ​ក៏​គេ​នៅ​តែ​ត្រូវ ហើយ​ថែម​ទាំង​មានការ​យកចិត្តទុកដាក់​ថែម​ទៀត ។

យ៉ាងណា​បើ​តាម ដេ​ត ស្រី​នា​ឌ នាង​សុំ​លើកដៃ​សុំ​ទោស​ដល់​ទស្សនិកជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​ដែល​នាង​ធ្វើ​ឲ្យ​មានការ​ខកចិត្ត​នៅ​ក្នុង​ពេល​ដែល​នាង​សម្រេច​ដកខ្លួន​ចេញពី​ការ​ប្រកួត​ពាក់កណ្តាល​ទី ហើយ​នាង​សង្ឃឹមថា តាម​រយះ​ហេតុផល​ខាងលើ​នេះ​មហាជន​នឹង​យល់​ពី​បញ្ហា​របស់​នាង​ដែល​បាន​ជួប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ