ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ខេស៊ីអអាយ អ៊ិនធើណេសិនណល ខូអបភើរេសិន ឯ.ក ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ មីកូរ៉េ កូរ៉ណូ (KORENO) នៅកម្ពុជា

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី​ ១១ ខែធ្នូ ឆ្នាំ ​២០២៤ ៖ យោង​តាម​លិខិត​លេខ ៤០៤៣ ព​.​ណ​.​ក​សប…

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី​ ១១ ខែធ្នូ ឆ្នាំ ​២០២៤ ៖ យោង​តាម​លិខិត​លេខ ៤០៤៣ ព​.​ណ​.​ក​សប របស់​ក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន ខេ​ស៊ី​អ​អាយ អ៉ិន​ធើ​ណេ​សិន​ណ​ល ខូ​អប​ភើ​រេ​សិន ឯ​.​ក (KCRI INTERNATIONAL COOPERARION CO., LTD) ទទួលបាន​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខលើ​ផលិតផល មី​កូរ៉េ កូរ៉េ​ណូ (KORENO) ដែល​មាន​រសជាតិ​ជា​ច្រើន​ដូច​ជា ៖ សាច់​មាន់ សាច់​ជ្រូក បង្គា ស៊ុត សាច់ និង​បន្លែ​ ។ អា​ជ្ញា​បណ្ណ​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​នេះ បាន​អនុលោម​តាម​ច្បាប់​ស្តី​ពី ម៉ាក​ពាណិជ្ជ​នាម និង​អំពើ​នៃ​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់ ដោយ​ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រ​កម្ពុជា ​។

លោក ខន ចំរើន​ នាយក​គ្រប់គ្រង ក្រុមហ៊ុន ខេ​ស៊ី​អ​អាយ អ៉ិន​ធើ​ណេ​សិន​ណ​ល ខូ​អប​ភើ​រេ​សិន ឯ​.​ក បាន​លើក​ឡើង​ថា ​៖ ក្រុមហ៊ុន ខេ​ស៊ី​អ​អាយ អ៉ិន​ធើ​ណេ​សិន​ណ​ល ខូ​អប​ភើ​រេ​សិន ឯ​.​ក (KCRI INTERNATIONAL COOPERARION CO., LTD) គឺជា​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​ផលិតផល​ប្រើប្រាស់ និង​ចំណីអាហារឈានមុខ​មួយ​ក្នុង​ប្រទេស​កម្ពុជា ​។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន ខេ​ស៊ី​អ​អាយ អ៉ិន​ធើ​ណេ​សិន​ណ​ល ខូ​អប​ភើ​រេ​សិន ឯ​.​ក (KCRI INTERNATIONAL COOPERARION CO., LTD) បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៧ ដោយ​សហគ្រិន​ជនជាតិ​ខ្មែរ ដែល​មានបទពិសោធន៍​លើ​ការ​នាំ​ចេញ នាំ​ចូល និង​ចែកចាយ​ផលិតផលដែល​មានគុណ​ភាព​ខ្ពស់ ជូន​ដល់​អ្នក​ប្រើប្រាស់​គ្រប់​ខេត្ត​-​ក្រុង ទូ​ទាំង​ប្រទេស​កម្ពុជា និង​ជា​ក្រុមហ៊ុន​ដំបូង​គេ​តែ​មួយ​គត់ ដែល​បាន​ទទួល​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​លើ​ផលិតផល មី​កូរ៉េ កូរ៉េ​ណូ (KORENO) នៅ​ក្នុង​ព្រះរាជាណាចក្រ​ម្ពុ​ជា ពី​ក្រុមហ៊ុន PALDO VINA CO.,LTD​ ។

បច្ចុប្បន្ន​មី​កូរ៉េ កូរ៉េ​ណូ (KORENO) ត្រូវ​បាន​ចែកចាយ​យ៉ាង​ទូលំទូលាយ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា និង​កំពុង​ផ្ទុះ​ការ​គាំទ្រ​យ៉ាង​ខ្លាំង ​ពី​អតិថិជន​ដែល​និយម​ញ៉ាំ​មី​ហឹរ​បែប​កូរ៉េ ជា​ពិសេស​គឺ​មី​កូរ៉េ​ណូ SUPER SPICY HOTPOT និង SPICY HOTPOT ដែល​មាន​រសជាតិ និង​គុណភាព​ស្តង់ដារ​ហាង​មី​ហឹរ​ ដែល​អតិថិជន​អាច​ចម្អិន ដោយ​ខ្លួនឯង​បាន​យ៉ាង​ងាយស្រួល និង​ញ៉ាំ​ជុំ​គ្រួសារ​យ៉ាង​រីករាយ ​។

ការ​ប្រកាស​ជា​សារ​ធារ​ណៈ​នេះ​ គឺ​ក្នុង​គោលបំណង​ឱ្យ​សារ​ធារ​ណៈ​ជន​ ទទួល​ជ្រាប​ជា​ព័ត៌មាន​ថា ក្រុមហ៊ុន ខេ​ស៊ី​អ​អាយ អ៉ិន​ធើ​ណេ​សិន​ណ​ល ខូ​អប​ភើ​រេ​សិន ឯ​.​ក (KCRI INTERNATIONAL COOPERARION CO.,LTD) នឹង​សហការ​ជាមួយ​អ​ជ្ញា​រ​ធរ និង​ក្រសួង​មាន​សមត្ថកិច្ច អនុវត្តន៍​នីតិវិធី​ផ្លូវច្បាប់ ដើម្បី​ទប់ស្កាត់​សកម្មភាព​ទាំងឡាយ​ណា ​ដែល​រំ​លាភ​បំពាន​លើសិទ្ធិ​ចែកចាយ​ផ្តាច់មុខ​របស់ ក្រុមហ៊ុន ខេ​ស៊ី​អ​អាយ អ៉ិ​ន​ធើ​ណេ​សិន​ណ​ល ខូ​អប​ភើ​រេ​សិន ឯ​.​ក (KCRI INTERNATIONAL COOPERARION CO., LTD) ។

ក្រុមហ៊ុន ខេ​ស៊ី​អ​អាយ អ៉ិន​ធើ​ណេ​សិន​ណ​ល ខូ​អប​ភើ​រេ​សិន ឯ​.​ក (KCRI INTERNATIONAL COOPERARION CO., LTD) ក៏​កំពុង​ជ្រើសរើស​តំណាង​ចែកចាយ ទូ​ទាំង​ ២៥​ខេត្ត​-​ក្រុង​បន្ថែម​ទៀត​ផង​ដែរ ដើម្បី​ជ្រាប​ព័ត៌មាន​កាន់តែ​ច្បាស់ អតិថិជន​ទាំងអស់​អាច​សាកសួរ​ព័ត៌មាន​បន្ថែម​តាម​រយៈ​លេខ​ទូរស័ព្ទ ឬ តេ​លេ​ក្រាម ខាងក្រោម ​៖
-​ ​ផ្នែក​លក់ – កញ្ញា លី​ដា : 093 845 888
-​ ​ផ្នែក​លក់ – លោក វី​សា : 093 933 955 / 078 933 955 ៕ អត្ថបទសហការ