ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហគ្រិន​ខ្មែរ បើក​ដំណើរការ «​សហគ្រិនមហាវិទ្យាល័យ​» (UNIPRENEUR) ​រដូវកាល​ទី ៣ ដែល​មានការ​ចូលរួម​ពី​សាកលវិទ្យាល័យ​ចំនួន ៥០ មក​ពី​ទូ​ទាំង​ប្រទេស​កម្ពុជា ដើម្បី​បន្ត​ពង្រឹងសមត្ថភាព​ និង​ជំនាញ​ផ្នែក​សហគ្រិនភាព និង​នវានុវត្តន៍​យុវជន​កម្ពុជា

1 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ៖ សហគ្រិន​ខ្មែរ បាន​ប្រកាស​បើក​ដំណើរការ​កម្មវិធី«​សហគ្រិន​មហាវិទ្យាល័យ​» (UNIPRENEUR)…

រាជធានីភ្នំពេញ, ថ្ងៃ​ទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ៖ សហគ្រិន​ខ្មែរ បាន​ប្រកាស​បើក​ដំណើរការ​កម្មវិធី
«​សហគ្រិន​មហាវិទ្យាល័យ​» (UNIPRENEUR) រដូវ​កាល​ទី​ ៣ ដែល​មានការ​ចូលរួម​ពី​សាកលវិទ្យាល័យ​ចំនួន​ ៥០ មក​ពី​ទូ​ទាំង ប្រទេស​កម្ពុជា ​។ សហគ្រិន​ខ្មែរ​ មាន​បំណង​កសាង​សមត្ថភាព​ និង​ជំនាញ​ផ្នែក​សហគ្រិនភាព​ និង​នវានុវត្តន៍​របស់​យុវជន​នៅ​កម្ពុជា ​។ គួរ​កត់​សម្គាល់ថា កម្មវិធី សហគ្រិន​មហាវិទ្យាល័យ រដូវ​កាល​ទី ៣ នេះ​ត្រូវ​បាន​ទទួល​មូលនិធិ​ផ្គត់ផ្គង់​ទាំងស្រុង ពី​សហគ្រិន​ខ្មែរ ដែល​សបញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​យ៉ាង​មុតមាំ​ក្នុង​ការ​ព​ន្លឿ​ន និង​បណ្តុះបណ្តាល​ជំនាញ​សហគ្រិនភាព របស់​យុវជន​កម្ពុជា ​។

ឯកឧត្តម​បណ្ឌិត ឈៀង វណ្ណ​មុនិ​ណ្ឌ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជានា​យក​ប្រតិបត្តិ​នៃ​សហគ្រិន​ខ្មែរ​ បាន​មាន​ប្រសាសន៍​ថា «​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព​ដែល​មាន​ភាព​រស់​រវើក តែងតែ​មានការ​បង្កើត​ន​វាន​វត្ត​ន៍​ថ្មី ថែទាំ​នវានុវត្តន៍​ដែល​មាន​ស្រាប់ ជម្រុញ​នវានុវត្តន៍​ដែល​មាន​សក្តានុពល ​។ កម្មវិធី​សហគ្រិន​មហាវិទ្យាល័យ អនុញ្ញាត​ឱ្យ​យុវ​សិស្ស​រាប់​ពាន់​នាក់​មានឱកាស​បង្កើត​វា​នុ​វត្ត​ន៍​ថ្មី ដើម្បី​ទុកជា​ទុន​សម្រាប់​គំនិត​ច្នៃប្រឌិត​ថ្លៃ​ក្រោយ ដែល​ជា​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល ទី​ ១ របស់​រាជរដ្ឋាភិបាល​កម្ពុជា​» ។

កម្មវិធី​នេះ​រចនា​ឡើងជា​ពិសេស​សម្រាប់​និស្សិត​សាកលវិទ្យាល័យ​មាន​គោលដៅ​ធំ​ក្នុង​ការ​បណ្តុះបណ្តាល​និស្សិត​ប្រមាណ ២.០០០ នាក់ មក​ពី ៥០ ស្ថាប័ន​អប់រំ ដោយ​ក្នុង​នោះ​មានការ​បង្កើត​ធុរកិច្ច​ថ្មី ប្រមាណ ​៧៥ ​និង​ពង្រឹងសមត្ថភាព​គ្រូបង្វឹក ៣៥ នាក់ ជាមួយនឹង​ជំនាញ និង​ចំណេះដឹង​ផ្នែក​សហគ្រិនភាព​សំខាន់​ៗ​ដែល​អាច​យក​ទៅ​អនុវត្ត កម្មវិធី​សហគ្រិន មហាវិទ្យាល័យ​ក្នុង​ស្ថាប័ន​ផ្ទាល់​រៀង​ៗ​ខ្លួន​ ។ ក្នុង​ការ​កសាង​ប្រព័ន្ធ​សហគ្រិនភាព​ដែល​មាន​ភាព ប្រទាក់ក្រឡា​គ្នា សហគ្រិន​ខ្មែរ បាន​និង​កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​ធុរកិច្ច​ថ្មី​នៅ​កម្ពុជា ដែល​ការងារ​នេះ នឹង​ជម្រុញ​កំណើនសេដ្ឋកិច្ច និង​ជំរុញ​វឌ្ឍនភាព​សង្គម ​។

កម្មវិធី​សហគ្រិន​មហាវិទ្យាល័យ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​មានកម្ម​វិធី​ស្នូល ចំនួន​បួន ដែល​កម្មវិធី​នីមួយ​ៗ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​បំពេញ​តាម​បំណង និង​តម្រូវការ​រ​របស់​សហគ្រិន​និស្សិត ​៖

១. UnipreneurCamp ជា​កម្មវិធី Hackthon មាន​រយៈពេល ៣ ថ្ងៃ​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​និស្សិត​ដែល​ត្រៀមខ្លួន​ក្លាយជា​សហគ្រិន​ដំបូង ​។

២. UnipreneurSprint ជា​កម្មវិធីបណ្តុះ​ធុរកិច្ច​បង្កើត​ថ្មី អន​ឡាញ រយៈពេល ៣ ស​ប្តា​ហ៍ ដែល​មាន​ភាព​បត់បែន និង​ងាយស្រួល​សម្រាប់​សហគ្រិន​ថ្មី ក្នុង​ការ​សិក្សា​ស្វែង​យល់​ពី​វិធីសាស្ត្រ​ក្នុង​ការ​ស្វែងរក​អតិថិជន (Customer Acquisition) ១) និង ការ​កៀរគរ​ទុនវិនិយោគ (Fundraising)​ ។

៣. UniPreneur National Challenge គឺជា​កម្មវិធី​ប្រកួតប្រជែង​ប្រកបដោយ​កិត្យានុភាព​ដែល​នាំ​យក ក្រុម​សហគ្រិន​និស្សិត​ដែល​មាន​សក្តានុពល​ចេញពី​កម្មវិធី UnipreneurSprint ។ មក​ពី​សាកលវិទ្យាល័យ ផ្សេង​ៗ​គ្នា​ទូ​ទាំង​ប្រទេស​មក​ប្រកួតប្រជែង​គ្នា​ ។

៤. UnipreneurEducator គឺជា​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​រយៈពេល ២ ថ្ងៃ​សម្រាប់​សាស្ត្រាចារ្យ​លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​អប់រំ ក្នុង​វិស័យ​អាជីវកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ដែល​ផ្តល់​នូវ​ចំណេះដឹង​សំខាន់​ៗ អំពី សហគ្រិនភាព ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នា​ពេល​បច្ចុប្បន្ន ​។

កម្មវិធី សហគ្រិន​មហាវិទ្យាល័យ បាន​ទទួល​ការ​គាំទ្រ ពី​បណ្តាញ​ជាតិ អន្តរជាតិ​យ៉ាងច្រើន ​។ សហគ្រិន​ខ្មែរ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ដៃគូ​ឧបត្ថម្ភ​ដែល​រួម​មាន ធនាគារ​វីង (Gold Sponsor), ក្រុមហ៊ុន Smart Axiata (Platinum Sponsor), ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា (Bronze Sponsor)​ និង ADB Frontier (Bronze Sponsor) ដែល​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​គាំទ្រ​វិស័យ​សហគ្រិនភាព​ និង​នវានុវត្តន៍ ឱ្យ​កាន់តែ​រីក​ចម្រើន​ ។

ទំនាក់ទំនង​ព័ត៌មាន​បន្ថែម​សហគ្រិន​ខ្មែរ​ ៖ លោក ពក បញ្ញា​ពេជ្រ លេខ​ទូរស័ព្ទ ០៨៩ ៩៥ ៩៨ ៧១ អ៊ីមែលៈ ​ke-ed@khmerenterprise.info ៕ អត្ថបទសហការ