រាជធានីភ្នំពេញ ៖ មនុស្សភាគច្រើនមានការភ័យខ្លាចក្នុងការនិយាយនៅមុខសាធារណៈជន ឬបណ្ដុំដែលមានមនុស្សច្រើន ។ ពួកគេមានអារម្មណ៍ភ័យខ្លាច និងគ្មានទំនុកចិត្តលើខ្លួនឯង ដែលករណីនេះកើតឡើងជាពិសេសចំពោះ សិស្ស ឬនិស្សិតនៅវិទ្យាល័យឬសាកលវិទ្យាល័យ ពីព្រោះជានិច្ចកាល ពួកគេត្រូវធ្វើបទបង្ហាញជាញឹកញាប់នៅក្នុងថ្នាក់រៀនក៏ដូចជានៅក្នុងទីប្រជុំជន ។
ទោះជាយ៉ាងណាក៏ដោយយើងក៏អាចមានវិធីសាស្ត្រមួយចំនួនអាចជួយបំបាត់នូវភាពភ័យខ្លាចទាំងនេះបាន ។ ដូច្នេះប្រសិនបើសិស្សនិស្សិតកំពុងស្វែងរកវិធីសាស្ត្រ ដើម្បីពង្រឹងសមត្ថភាពក្នុងការទំនាក់ទំនង និងនិយាយជាសាធារណៈនោះ ឥឡូវនេះឱកាសដ៏អស្ចារ្យសម្រាប់អ្នកទាំងអស់គ្នាបានមកដល់ហើយ នៅថ្ងៃសៅរ៍ ទី ២៩ ខែវិច្ចិកា ឆ្នាំ ២០២៤ ខាងមុខនេះ សាលា Leaderland Language Academy សាខាក្រុងតាខ្មៅ នឹងរៀបចំសិក្ខាសាលាស្តីពី “គន្លឹះដើម្បីបង្កើនភាពក្លាហានក្នុងការនិយាយជាសាធារណៈ និងវិធីសាស្ត្រក្នុងការទំនាក់ទំនងសម្រាប់យុវជនក្នុងសតវត្សរ៍ទី ២១” ។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងចង់ឱ្យសិស្សានុសិស្ស និងយុវជនទាំងអស់គ្នាបានយល់ដឹងឱ្យកាន់តែច្បាស់ និងស៊ីជម្រៅទាក់ទងនឹងវិធីសាស្ត្រ និងតិចនិចក្នុងការនិយាយជាសាធារណៈ ព្រមទាំងទំនាក់ទំនងក្នុងសង្គម ។ ហើយពួកយើងចង់ឃើញសិស្សានុសិស្ស និងយុវជនទាំងអស់ក្លាយជាអ្នកនិយាយនៅលើវេទិកាសាធារណៈដ៏ឆ្នើម និងអភិវឌ្ឍភាពជាអ្នកដឹកនាំក្នុងសង្គមកាន់តែខ្លាំងពូកែ ។
សិក្ខាសាលានេះ បើកចូលរួមដោយសេរីចាប់ពីម៉ោង ៨រហូតដល់ម៉ោង ១០:៣០ព្រឹក ដែលមានការធ្វើបទបង្ហាញពីវាគ្មិនជំនាញចំនួន ២រូប មួយគឺ លោក Ma Vin ជាស្ថាបនិក IR Talk និង ជាម្ចាស់ជ័យលាភីលេខ ១ នៃកម្មវិធីជជែកដេញដោល «យើងជជែក» និងម្ចាស់ជ័យលាភីលេខ ១ នៃបេក្ខភាពអ្នកការទូតល្អប្រសើរក្នុងកិច្ចប្រជុំអាស៊ានគំរូថ្នាក់ជាតិកម្ពុជាឆ្នាំ ២០២១ និង លោក ជា សុខហ៊ី (Bill Chea) គឺជាអ្នកដឹកនាំសហគមន៍ និងសហគ្រិនដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការគ្រប់គ្រងកម្មវិធី និងការអភិវឌ្ឍន៍អាជីវកម្ម ហើយលោកមានតួនាទីជានាយកក្រុមហ៊ុន TEDxPhnomPenh, Startup Grind Cambodia, Ignite Cambodia, និង PenhPenh Creative Festival ផងដែរ ៕ អត្ថបទសហការ
ទីតាំងសាលារៀន ៖ https://goo.gl/maps/zVKCL8QnnK6jP1vi9
ចុះឈ្មោះចូលរួមតាមតំណរភ្ជាប់ខាងក្រោម ៖https://docs.google.com/forms/d/e/1FAIpQLScCNgRwvxIHz_chdfCfPiTTv6OwSJvhVhNLzRISE_EWye6tdA/viewform
ចែករំលែកព័តមាននេះ