ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ផលិតផល​ខ្មែរ​ជា​ច្រើន​ កំពុង​តែ​ដាក់​លក់​នៅ​គ្រប់​ហាង 7-Eleven ក្នុង​ប្រទេស​កម្ពុជា

4 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ 7-Eleven មាន​នយោបាយ​មុតមាំ​ក្នុង​ការ​គាំទ្រ​ផលិតផល​ខ្មែរ ដោយ​មានការ​រៀបចំ​ធ្នើ​ពិសេស​សម្រាប់​ផលិតផល ក្នុងស្រុក​នៅ​គ្រប់​សាខា ព្រមទាំង​ធ្វើការ​យ៉ាង​ជិត​ស្និត​ជាមួយ​សហគ្រិន ព្រោះ​មើលឃើញ​ពី​សក្ដានុពល​របស់ ផលិតករ​ក្នុងស្រុក ហើយ​ជឿជាក់​ថា​នឹង​អាច​បង្កើត​ទំនុកចិត្ត​ឱ្យដល់​អតិថិជន​គ្រប់​ៗ​គ្នា​ ។…

រាជធានីភ្នំពេញ៖ 7-Eleven មាន​នយោបាយ​មុតមាំ​ក្នុង​ការ​គាំទ្រ​ផលិតផល​ខ្មែរ ដោយ​មានការ​រៀបចំ​ធ្នើ​ពិសេស​សម្រាប់​ផលិតផល ក្នុងស្រុក​នៅ​គ្រប់​សាខា ព្រមទាំង​ធ្វើការ​យ៉ាង​ជិត​ស្និត​ជាមួយ​សហគ្រិន ព្រោះ​មើលឃើញ​ពី​សក្ដានុពល​របស់ ផលិតករ​ក្នុងស្រុក ហើយ​ជឿជាក់​ថា​នឹង​អាច​បង្កើត​ទំនុកចិត្ត​ឱ្យដល់​អតិថិជន​គ្រប់​ៗ​គ្នា​ ។

លោក ឆៃ​រោចន៍ ធី​វ៉ា​ត់​ម៉ា​ន់​ចៈរើន Managing Director International Business នៃ​ក្រុមហ៊ុន CP ALL PUBLIC COMPANY LIMITED បាន​ពិភាក្សា​អំពី​គោលនយោបាយ​បង្កើត​អាជីព​តាម​រយៈ ការ​ជួយ​ជ្រុម​ជ្រែង​ដល់​សហគ្រិន​កម្ពុជា ​។ ជា​ពិសេស​គឺ ក្រុមហ៊ុន​ផលិត ផលិតផល​ក្នុងស្រុក​ជា​គោលការណ៍​សំខាន់ ដែល 7-Eleven យកចិត្តទុកដាក់​បំផុត​តាំងពី​ចាប់ផ្ដើម​អាជីវកម្ម​មក ​។ ដោយសារ​តែ​ផលិតផល​ក្នុងស្រុក គឺជា ផលិតផល​ដ៏​សំខាន់​មួយ​ដែល​នឹង​ធ្វើ​ឱ្យ 7-Eleven មាន​ភាព​ខុស​ប្លែក និង​លេចធ្លោ​ជាង​ហាង​ដទៃ ​។ ដូច្នេះ​យើង បាន​រៀបចំ​ឲ្យ​មាននូវ​ធ្នើ​ពិសេស​សម្រាប់​ផលិតផល​ក្នុងស្រុក ដែល​មាន​តាំងពី​ពេល​បើក​សាខា​ដំបូង​មក​ម្ល៉េះ​។ ហើយ​មក​ទល់​ពេល​នេះ​ធ្នើ​បែប​នេះ​មាននៅ​គ្រប់​សាខា​របស់ 7-Eleven កម្ពុជា ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ក្រោយ​ពី​ចាប់ដៃ​គ្នា​យ៉ាង​ជិត​ស្និត​ជាមួយ​សហគ្រិន​ក្នុងស្រុក ​។ បច្ចុប្បន្ន​នេះ យើង​មាន​ផលិតផល​ជា​ច្រើន​មុខ​ដាក់​លក់ បន្ថែម​ទៀត​ផង​ដែរ ​។ «ផលិតផល​កម្ពុជា​ជា​ច្រើន សឹងតែ​ជា​ផលិតផល​ដែល​មានគុណ​ភាព ទោះបីជា​ហាង 7-Eleven មិនធំ​ក៏​ដោយ ប៉ុន្តែ​យើង​បែងចែក​កន្លែង​ពិសេស ដោយ​បច្ចុប្បន្ន​នេះ​វា​មិន​ត្រឹមតែ​មាននៅ​លើ​ធ្នើ​លក់​ផលិតផល​ពេញ​និយម របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ផលិតផល​ទាំងនោះ​ក៏​ត្រូវ​បាន​ដាក់​លក់​តាម​ធ្នើ​ផ្សេង​ៗ​ពាសពេញ​ហាង​តាម​ប្រភេទ​ផង​ដែរ ដែល​រួម​មាន​ដូច​ជា ផ្លែ​ឈើ​ស្រស់ ផលិតផល​កសិកម្ម​កែ​ច្នៃ អាហារ​ស្ងួត អាហារ​ក្លា​សេ​ត្រជាក់ ភេសជ្ជៈ គ្រឿងទេស នំ​បុ័ង និង​ផលិតផល​ផ្សេង​ៗ​ទៀត​» ។​

កាលពី​ចុងខែ​សីហា​កន្លង​មក ក្នុង​ជំនួប​សម្តែង​ការ​គួរសម​ជាមួយ ឯកឧត្ដម អ៉ឹ​ម ស៊ី​ថុ​ល រដ្ឋលេខាធិការ​ប្រចាំ​ក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ឆៃ​រោចន៍ បាន​ផ្លាស់​ប្តូរ​យោបល់​លើ​ទំនុកចិត្ត​របស់​អ្នក​ប្រើប្រាស់​ថា នៅ​ពេល​ដែល​មាន​ផលិតផល​ក្នុងស្រុក​ដាក់​លក់​កាន់តែ​ច្រើន​នៅ​ក្នុង​ហាង 7-Eleven វា​នឹង​បង្កើត​ទំនុកចិត្ត កាន់តែ​ច្រើន ហើយនឹង​ជួយ​ផ្លាស់​ប្តូរ​ឥរិយាបថ​អ្នក​ប្រើប្រាស់​បន្តិច​ម្តង​ៗ ព្រោះ​រឿង​នេះ​ធ្លាប់​កើតឡើង​ដូច​គ្នា​នៅ ប្រទេស​ថៃ​ ។ «កាលពី ៣០​ឆ្នាំ​មុន ប្រជាជន​ថៃ​ក៏​នៅ​មិន​ទាន់​មាន​ទំនុកចិត្ត​លើ​ផលិតផល​ក្នុងស្រុក​ដូច​គ្នា ហើយ​ថែម​ទាំង​មិន​ទាន់ មាន​ជម្រើស​ច្រើន​ទេ តែ 7-Eleven បាន​ព្យាយាម​សហការ​ ជាមួយ​សហគ្រិន​ក្នុង​ការ​អភិវឌ្ឍន៍ ដោយសារ​ផលិតផល ដែល​ផលិត​ក្នុងស្រុក​មានគុណ​ភាព​ខ្ពស់ ហើយ​មិន​ចាំបាច់​ពឹងផ្អែក​លើ​ការ​នាំ​ចូល ទើប​ធ្វើ​ឱ្យពួក​គាត់​មានឱកាស ប្រកួតប្រជែង​កាន់តែ​ច្រើន​។ មួយវិញទៀត​ថែម​ទាំង​ជួយ​ផ្ដល់​ឱកាស និង​អាជីព​ដល់​ប្រជាជន​ក្នុង​តំបន់ ចាត់​ទុក​ថា ជា​ការ​ពង្រឹង​សេដ្ឋកិច្ច​របស់​ប្រទេស​។ រហូត​មក​ដល់​ពេល​នេះ 7-Eleven នៅ​ក្នុង​ប្រទេស​ថៃ​មាន​ភាព​ខ្លាំង​ក្នុង​ការ លក់​ផលិតផល​ដែល​មានគុណ​ភាព​ជា​ច្រើន​ប្រភេទ ដែល​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​អតិថិជន ហើយ​មាន​ផលិតផល ក្នុងស្រុក​ដ៏​ពេញ​និយម ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​លក្ខណៈ​ប្លែក​ពី​គេ ដែល​ជា​ភាព​ទាក់ទាញ​ប្លែក​មួយ​បែប​ទៀត សម្រាប់​ហាង 7-Eleven»​ ៕ អត្ថបទសហការ