ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំនាយឆើតទេ ? តារាសម្តែងតួអង្គចិត្តអាក្រក់ និងពូកែចាប់នារីៗបាត់មុខពីសិល្បស្របពេលមានជំងឺមួយនេះ

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នរណា​ខ្លះ​ដែល​នៅ​ចាំ​ការ​សម្តែង​របស់​នាយ​ឆើត​បាន​ទេ?ពោល​កាលពី​កន្លង​ទៅ​មហាជន​អ្នកគាំទ្រ​វិស័យ​សិល្បៈ​ភាពយន្ត​ស្អប់​លោក​មិន​តិច​ទេ ព្រោះតែ​លោក​តែងតែ​ដើរតួ​អង្គ​ចិត្តអាក្រក់ និង​ពូកែ​ចាប់​នារី​ៗ ។ កន្លង​ទៅ លោក​បាត់​មុខ​បាត់​មាត់​ពី​សិល្បៈ​យ៉ាង​យូរ​ទើបតែ​ថ្មី​ៗ​នេះ លោកនាយ​ឆើត តួអង្គ​ចិត្តអាក្រក់…

រាជធានី​ភ្នំពេញ ៖ នរណា​ខ្លះ​ដែល​នៅ​ចាំ​ការ​សម្តែង​របស់​នាយ​ឆើត​បាន​ទេ?ពោល​កាលពី​កន្លង​ទៅ​មហាជន​អ្នកគាំទ្រ​វិស័យ​សិល្បៈ​ភាពយន្ត​ស្អប់​លោក​មិន​តិច​ទេ ព្រោះតែ​លោក​តែងតែ​ដើរតួ​អង្គ​ចិត្តអាក្រក់ និង​ពូកែ​ចាប់​នារី​ៗ ។

កន្លង​ទៅ លោក​បាត់​មុខ​បាត់​មាត់​ពី​សិល្បៈ​យ៉ាង​យូរ​ទើបតែ​ថ្មី​ៗ​នេះ លោកនាយ​ឆើត តួអង្គ​ចិត្តអាក្រក់ ឬ​ជា​តួ​បង​តូច​ធំ​នោះ ចេញ​មុខ​បញ្ជាក់​រឿង​ពិត​នៃ​ការ​បាត់​មុខ​ពី​សិល្បៈ ។ មែនទែន​ទៅ ការ​សម្តែង​ដូច​ពិត តែ​ការ​ពិត​មិន​ដូច​ជា ការ​សម្តែង​នោះ​ទេ ជីវិត​នាយ​ឆើត​ពេល​រូប​លោក​បាន​ឃ្លាតឆ្ងាយ​ពី​អាជីព​សិល្បៈ​សម្តែង ឬ​កំប្លែង​នោះ គឺ​លោក​ឆ្លៀតពេល​លក់​បាយ​ជាមួយ​ប្រពន្ធ និង​កូន​ៗ​របស់​លោក​ផ្ទាល់ តែ​នា​ពេល​ប​ច្ចុ​ប​ប្បន្នលឺ​ថា នាយ​ឆើត​មាន​បញ្ហា​សុខភាព ដែល​ជា​មូលហេតុ​ដែល​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​សម្រាក់​នៅផ្ទះ​មក​ដល់​បច្ចុប្បន្ន ។

គួរ​បញ្ជាក់​ដែរ​ថា នាយ​ឆើត​ជា​វី​រៈ​សិល្បៈ​មួយ​រូប​ដែល​មាន​ល្បី​ល្បាយ កាលពី​កន្លង​ទៅ ដោយ​លោក​ក៏​ជា​អ្នក​អា​យ៉ៃ ល្ខោនបាសាក់ តារា​សម្តែង និង​តារា​កំប្លែង​ទៀត​ផង តាម​រយៈ​ទេព​កោសល្យ​ទាំងនេះ​ហើយ​ធ្វើ​អោយ​លោក​មានឈ្មោះ​បោះ​សំឡេង និង​មហាជន​តែង​ចង​ចាំ​រូប​លោក​ជាងគេ​នោះ គឺ​តួ​បង​តូច បងធំ ដែល​សម្តែង​សម​ក្នុង​ភ្នែក​មហាជន ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព នាយ​ឆើត ដែល​មានឈ្មោះ​ពិត​ប្រា​កថា ពៅ គី​សាន់ ដែល​បងប្អូន​បាន​ស្គាល់​នោះ បច្ចុប្បន្ន​លោក​កំពុង​មាន​បញ្ហា​ជម្ងឺ ដោយ​ជើង​របស់​លោក​ឈឺ ដើរ​មិនកើត ជើង​ឈឺសន្លាក់ ដូច​ជា កាលពី​កន្លង​ទៅ លោក​ធ្លាប់​វះ​នៅ​ត្រង់​ចង្កេះ​ទៀត​ផង​នោះ ។ នាយ​ឆើត ដែល​បច្ចុប្បន្ន​រស់នៅ​ខណ្ឌ​កំពូល រាជធានី​ភ្នំពេញ​បន្ត​ទៀត​ថា ជើង​លោក​ផ្នែក​ខាងឆ្វេង គឺ​ចង់​ស្វិត ហើយ​ផ្នែក​ខាងស្តាំ​ហើម ក្រោយ​ពេល​លោក​ជាប់​ឌី​ស​ចង្កេះ​បាន​ធ្វើការ​វះ​កាលពី​កន្លង ។

នាយ​ឆើត ដែល​មានឈ្មោះ​បោះ​សំឡេង​បន្ត​ទៀត​ថា បច្ចុប្បន្ន​ការងារ​សិល្បៈ​របស់​លោក គឺ​នៅ​ទ្រឹង មិន​មាន​ផលិតករ​ហៅ​ថត ឬ​សម្តែង​ដូច​មុន​ឡើយ ដូច្នេះ​លោក គឺ​ជួយ​លក់​បាយ ប្រពន្ធ​កូន​ពេល​លោក​សម្រាក់​ពី​សិល្បៈ តែ​ផ្ទុយ​ទៅ​វិញ​លោក​បញ្ជាក់​ថា លោក​មិន​បាន​ជួយ​ការងារ​ភរិយា​បាន​ឡើយ ខណៈ​ពេល​ជើង​លោក​ឈឺ ដើរ​ស្ទើរ​មិន​រួច​ផង​នោះ ។

លោក ពៅ គី​សាន់ ហៅ​នាយ​ឆើត​បន្ត​ទៀត​ថា ក្រោយ​ពេល​បែក​ពី​ខ្មែរក្រហម ឆ្នាំ​៨០​ជាង​លោក​សម្តែង​ល្ខោន ហើយ​លុះ​មក​ដល់​ឆ្នាំ​១៩៨៦ លោក​ចាប់ផ្តើម​សម្តែង​ភាពយន្ត និង​ចូល​កំប្លែង​ជាមួយ​នាយ​កុយ នាយ​ក្រឹម ដែល​ជាប់​ឈ្មោះ​ជា​ឆើត ដែល​គេ​ស្គាល់​មក​ដល់​បច្ចុប្បន្ន ។ ស្ថិត​ក្នុង​វ័យ​៦២​ឆ្នាំ នាយ​ឆើត មាន​ស្ថានភាព​រាង​កាយ​មិន​ដូច​មុន នាយ​បាន​ត្រឹម​សម្រាក់​នៅ​លើក​គ្រែ ដោយ​រយៈពេល​ប្រមាណ​ជា​ជាង​៦​ខែ​មកនេះ នាយ​មាន​បញ្ហា​ជើង​ដើរ​មិន​រួច​ជាដើម​នោះ ។

គួរ​បញ្ជាក់​ដែរ​ថា នាយ​ឆើត នាយ​ពេល​បច្ចុប្បន្ន លោក​មាន​រូបរាង​កាយ​មិន​ដូច​មុន​ឡើយ ស្រប​ពេល​ការងារ​សិល្បៈ​ក៏​មិន​មាន និង​រួមរឹត​ដោយ​ជំងឺ​ទៀត​ផង ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ