ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវទេសចរបរទេសនៅតែមានចំណូលចិត្តជិះរទះគោទៅទស្សនាគំនូរបុរាណនៅវត្តពោធិ៍រក្ខារាមហៅវត្តកំពង់ត្រឡាចលើ

7 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ វត្ត​ពោធិ៍​រុក្ខារាម ហៅ​វត្ត​កំពង់ត្រឡាច​លើ​នៅ​តែ​ជាទី​ចាប់អារម្មណ៍​របស់​ភ្ញៀវ​ទេសចរ​បរទេស​ដែល​តែងតែ​ចូល​ទស្សនា​ជា​រៀងរាល់ថ្ងៃ ដោយសារ​តែ​មាន​ទាំង​គំនូរ​បុរាណ ដែល​មាន​អាយុ​ការ​ជាង​៣​រយ​ឆ្នាំ​មុន (​សតវត្ស​ទី​១៧) ។ អ្វី​ដែល​ពិសេស​នោះ ក្រៅពី​អញ្ជើញ​ទៅ​ទស្សនា​វត្ត​ដ៏​ចំណាស់​មួយ​នេះ…

ខេត្តកំពង់ឆ្នាំង ៖ វត្ត​ពោធិ៍​រុក្ខារាម ហៅ​វត្ត​កំពង់ត្រឡាច​លើ​នៅ​តែ​ជាទី​ចាប់អារម្មណ៍​របស់​ភ្ញៀវ​ទេសចរ​បរទេស​ដែល​តែងតែ​ចូល​ទស្សនា​ជា​រៀងរាល់ថ្ងៃ ដោយសារ​តែ​មាន​ទាំង​គំនូរ​បុរាណ ដែល​មាន​អាយុ​ការ​ជាង​៣​រយ​ឆ្នាំ​មុន (​សតវត្ស​ទី​១៧) ។ អ្វី​ដែល​ពិសេស​នោះ ក្រៅពី​អញ្ជើញ​ទៅ​ទស្សនា​វត្ត​ដ៏​ចំណាស់​មួយ​នេះ តាម​មធ្យោបាយ​រថយន្ត ភ្ញៀវ​ទេសចរ ដែល​ចុះ​ពី​កប៉ាល់​ទឹកបាន​ជិះ​រទេះគោ​ដែល​ជា​មធ្យោបាយ​បុរាណកាល របស់​ខ្មែរ​ផង​ដែរ ។ វត្ត​កំពង់ត្រឡាច​លើ ស្ថិត​ក្នុងភូមិ​អ្នកតា​ហាង ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ។

ប្រជាពលរដ្ឋ ដែល​បាន​ចងក្រង​ជា​សហគមន៍ ក្រុម​រទេះគោ​សម្រាប់​ដឹក​ភ្ញៀវ​ទេសចរ​បរទេស​ទាំងនោះ បាន​សំដែង​ក្តី​រីករាយ​នៅ​ពេល​បាន​ដឹក​ភ្ញៀវ​បរទេស ដោយ​ពួក​គាត់​បាន​និយាយ​ថា ភ្ញៀវ​ទេសចរ​បរទេស មានការ​ចាប់អារម្មណ៍ នឹង​ការ​ជិះ​រទេះគោ​នេះ​ខ្លាំង​ណាស់ ពួក​គេ​មួយ​ណា ក៏​ដូច​មួយ​ណា ពេល​បាន​ជិះរទេះ គឺ​សប្បាយ ព្រោះ​ពួក​គាត់​មិន​ធ្លាប់​បានឃើញ និង​បាន​ជិះ​ពី​មុន​មក ។ នៅ​ពេល​បាន​ជិះ​រទេះគោ ដែល​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​ខ្មែរ​យើង តាំងពី​បុរាណកាល​មក ភ្ញៀ​របរ​ទេស​ទាំងនោះ​បាន​សម្តែង​នូវ​ក្តី​រីករាយ​ដោយ​បាន​ថតរូប​ជាមួយ​រទេះ និង​ថត​ឱ្យ​គ្នា​ម្តងម្នាក់​ទៀត​ផង ។

បងប្អូន​ប្រជាពលរដ្ឋ អ្នក​ប​រទេះគោ​ដឹក​ភ្ញៀវ​បាន​បញ្ជាក់​ថា ពេល​ឡើង​ពី​កប៉ាល់ ភ្ញៀវ​ត្រូវ​ជិះរទេះ​គោ​មក​កម្សាន្ត​នៅ​វត្ត​កំពង់ត្រឡាច​លើ និង​បាន​ចូល​ទស្សនា​ព្រះ​វិហារ និង​គំនូរ​បុរាណ នៅ​តាម​ជញ្ជាំង​ព្រះ​វិហារ បន្ទាប់​មក​ពួក​គាត់​បាន​ជិះ​រទេះគោ​ត្រឡប់​ទៅ​ជិះ​កប៉ាល់​វិញ ដែល​ចត​នៅ​មាត់ទន្លេ​មុខ​សាលាឃុំ​កំពង់ត្រឡាច ។

ចំពោះ​តម្លៃ​វិញ​មាន​២​ប្រភេទ គឺ​សម្រាប់​ភ្ញៀវ​ចុះ​ពី​រថយន្ត​មក​ទស្សនា​វត្ត​កំពង់ត្រឡាច​ក្រោម​ហើយ​ត្រូវ​ជិះ​រទេះគោ​ទៅ​ជិះ​កប៉ាល់​វិញ​១​ជើង​៤​ដុល្លារ (​រទេះគោ​១ ភ្ញៀវ​ជិះ​តែ​ម្នាក់​ឬ​២​នាក់​ប៉ុណ្ណោះ ។ ចំណែក​ភ្ញៀវ​ឡើង​ពី​កប៉ាល់​មក​ជិះ​រទេះគោ ពេល​ទស្សនា​វត្ត​ហើយ​ជិះ​ត្រឡប់​មក​វិញ​ថ្លៃ​៥​ដុល្លារ ។ បច្ចុប្បន្ន រទេះគោ​សម្រាប់​ដឹក​ភ្ញៀវ​មាន​ជាង​៦០​រទេះ ដោយ​បាន​ចែក​ជា​ក្រុម​តូច​ៗ​ក្នុង​១​ក្រុម មាន​១០​រទេះ​សម្រាប់​ដាក់​វេន​ចែក​គ្នា​ដឹក​ផង និង​ដើម្បី​ងាយស្រួល​ក្នុង​ការ​ទាក់ទង​ហៅ​មក​ដឹក​ភ្ញៀវ​ផង​ដោយ និង​ដាក់​វេន​គ្នា​ដឹក អោយ​បាន​ស្មើ​ៗ​គ្នា​មិន​ច្រណែន​គ្នា ។

ដោយឡែក លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា រយៈពេល​៩​ខែ​ឆ្នាំ​២០២៤ ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ចូល រួច​កម្សាន្ត​លើ​ទឹកដី​ខេត្តកំពង់ឆ្នាំង មាន​ចំនួន​១៦៤៥៥ នាក់ គឺ​បាន​កើនឡើង​៧១.៣៥ % បើ​ប្រៀបធៀប​៩​ខែ​ឆ្នាំ​២០២៣​រយ​:​ពេល​ដូច​គ្នា ។

ចំណែក​ភ្ញៀវ​ជាតិ​មាន​ចំនួន​១ ៦២២ ២៩៦​នាក់ ។ ខេត្តកំពង់ឆ្នាំង​មាន​រមណីយដ្ឋាន សរុប​២៥​កន្លែង ក្នុង​នោះ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​១០​កន្លែង និង​រមណីយដ្ឋាន​ធម្មជាតិ​១៥ កន្លែង ដែល​មាននៅ​ក្នុងស្រុក​រលាប្អៀរ​៦ កន្លែង​ស្រុក​បរិបូណ៌​២​កន្លែង ស្រុក​កំពង់លែង​៨​កន្លែង ស្រុក​កំពង់ត្រឡាច​២​កន្លែង ស្រុក​សាមគ្គី​មាន​ជ័យ​២​កន្លែង និង​ស្រុក​ទឹកផុស​៥​កន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ