ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឣា​វុ​ធ​ហត្ថ​ខេត្តបន្ទាយមានជ័យ បញ្ជូន​ជនសង្ស័យ​៤​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​គ្រឿងញៀ.ន

20 ម៉ោង មុន

ខេត្តបន្ទាយមានជ័យ ៖ កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ បាន​បញ្ជូន​ជនសង្ស័យ​៤​នាក់ ទៅ​សាលាដំបូង​ខេត្ត ឣ​នុ​វត្ត​តាម​នីតិវិធី…

ខេត្តបន្ទាយមានជ័យ ៖ កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ បាន​បញ្ជូន​ជនសង្ស័យ​៤​នាក់ ទៅ​សាលាដំបូង​ខេត្ត ឣ​នុ​វត្ត​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី​រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ។

យោង​តាម​កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្តបន្ទាយមានជ័យ បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​ប្រើប្រាស់​គ្រឿងញៀន​។ ក្រោយ​ទទួល​ព័ត៌មាន​ភ្លាម​ៗ​នោះ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​នេះ នៅ​ចំណុច​ម្តុំ​ផ្សារ​ដើម​ពុទ្រា ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ រួម​មាន ៖

១. ឈ្មោះ ម៉េ​ង ម៉ា​ប់ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ក្បាលកោះ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​(​រក្សា​ទុក និង​ប្រើប្រាស់​)
២. ឈ្មោះ ឈាន សុផល ហៅ ង៉ោ​ល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ចុងភៅ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​(​ប្រើប្រាស់​)
៣. ឈ្មោះ រិ​ន រិ​ទ្ធី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រើស​អេ​ត​ចាយ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​(​ប្រើប្រាស់​)
៤. ឈ្មោះ យឹ​ម ប៊ុ​ន​ធឿ​ត ហៅ ស្រី​ធំ ភេទ​ស្រី អាយុ ៤២​ឆ្នាំ ជនជាតិ​ខ្មែរ​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​(​ប្រើប្រាស់​) ។

ព្រមទាំង​ចាប់​យក​វត្ថុ​តាង រួម​មាន ៖ គ្រឿងញៀន​ប្រភេទ​ថ្នាំ​គ្រាប់​រាង​មូល​ពណ៌​ក្រហម​ក្បឿង (WY) ចំនួន ០១​ថង់​កិប ស្មើនឹង ០៧​គ្រាប់ ទម្ងន់ ១​ក្រាម (​មួយ​ក្រាម​), ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​កង​បី ពណ៌​ខ្មៅ ចំនួន ០១​គ្រឿង​, ទូរ​សព្ទ ចំនួន ០២​គ្រឿង រួម​នឹង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ហើយ​នាំ​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បានឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ទិញ​គ្រឿងញៀន​មក​ទុក សម្រាប់​ប្រើប្រាស់​ពិតប្រាកដ​មែន ។ ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព និង​មាន​វត្ថុ​តាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ​។

បច្ចុប្បន្ន ជនសង្ស័យ រួម​និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ